តារាចម្រៀង ខេមរៈ សិរីមន្ត ព្រមានរកអន្តរាគមន៍ ពីថ្នាក់ដឹកនាំ ករណីក្រុមហ៊ុនពាក់ព័ន្ធ មិនពន្លឿនសំណងដល់ជនរងគ្រោះ
|
December 27, 2013 (03:08:52)
|
[ 638 ] |
|
|
|
|
ថ្លែងក្នុងសន្និសីទកាសែតមួយដែលរៀបចំនៅសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ តារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត រួមទាំងភាគីក្រុមគ្រួសារជនរងគ្រោះ បានព្រមានថា នឹងស្វែងរកនូវដំណោះស្រាយបន្តទៀតដោយមិននៅស្ងៀមនោះឡើយ។ ក្នុងនោះជំហានចុងក្រោយអាចឈានទៅដល់ស្នើឲ្យថ្នាក់ដឹកនាំសំខាន់ៗជួយអន្តរាគមន៍ ករណីក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ និងក្រុមហ៊ុនដឹកជញ្ជូន SK នៅតែមិនចេញមុខមកដោះស្រាយ ។
ការព្រមានរបស់លោកសិរីមន្តក៏ដូចជាភាគីក្រុមគ្រួសារជនរងគ្រោះទាំងអស់ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទាំងពីរខាងលើបានព្រងើយកន្តើយមិនដោះស្រាយនូវសំណងដល់ភាគីក្រុមគ្រួសារជនរងគ្រោះដែលមានសាច់ញាតិបានស្លាប់ និងរបួសធ្ងន់ធ្ងរនៅក្នុងឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយដែលបង្កឡើងដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ដឹកជញ្ជូន SK បុកជាមួយរថយន្តរបស់លោក ខេមរៈ សិរីមន្ត នៅលើផ្លូវជាតិលេខ៤ កាលពីខែមីនា ឆ្នាំ២០១៣ កន្លងទៅ ។
តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត បានលើកឡើងទាំងអារម្មណ៍ក្តុកក្តួលថា អស់រយៈពេលជិត១ឆ្នាំទៅហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន SK សម្ងំលាក់ខ្លួនមិនព្រមចេញមុខមកដោះស្រាយនូវសំណងដល់ភាគីក្រុមគ្រួសារជនរងគ្រោះ បើទោះជាខាងតុលាការបានកាត់ក្តីឲ្យក្រុមហ៊ុនទាំងពីរនេះរួមគ្នាសងយ៉ាងណាក៏ដោយ ។ លោកបន្តថា រហូតមកដល់ពេលនេះរូបលោកក៏ដូចជាក្រុមគ្រួសារជនរងគ្រោះទាំងអស់មិនទាន់បានទទួលនូវសំណងណាមួយសូម្បីមួយកាក់មួយសេន។ ក្នុងនោះបើទោះជាមានដីកាបង្គាប់ពី តុលាការក្រុងព្រះសីហនុបញ្ជូនទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ ដោយតម្រូវឲ្យផ្តល់សំណងដល់ភាគីក្រុមគ្រួសារជនរងគ្រោះក្នុងម្នាក់ ៥.០០០ដុល្លារយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនមួយនេះនៅតែមិនដោះស្រាយដដែល មិនដឹងថាគាត់កំពុងគិតអ្វី ចង់ធ្វើអ្វី ខណៈតុលាការបានអនុវត្តទៅតាមនិតិវិធីច្បាប់រួចទៅហើយនោះ ។
លោក សិរីមន្ត បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ ដែល ប្រជាជនកម្ពុជាបានស្គាល់យ៉ាងច្បាស់ថា ជាក្រុមហ៊ុនដ៏ធំ និងគួរជាទីទំនុកចិត្តមួយ ប៉ុន្តែបែរជាមិនផ្តល់ទំនុកចិត្តណាមួយស្តែងឲ្យឃើញនិងមិនគោរពតាមដីកាបង្គាប់ របស់តុលាការទៀត ។ លោកបញ្ជាក់ថាការធ្វើសន្និសីទគឺដោយការបង្ខំចិត្តតែប៉ុណ្ណោះព្រោះចង់ដឹងថាតើក្រុមហ៊ុនធានារ៉ាប់រងមួយនេះមានដំណោះស្រាយបែបណា ប៉ុន្តែការទន្ទឹងរង់ចាំ បែរជាមិនឃើញចម្លើយទៅវិញ ។
ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន SK ដែលគិតថា សំណងដែលត្រូវសងដល់ភាគីជនរងគ្រោះហាក់មិនស័ក្តិសមនោះ ត្រូវបានលោក សិរីមន្ត ឆ្លើយតបថា ចង់ឲ្យគាត់ចេញមុខមកដោះស្រាយតទល់មុខគ្នា ថាតើសងប៉ុន្មានទើបស័ក្តិសម ព្រោះតុលាការបានសិក្សាពីការខូចខាតរបស់ជនរងគ្រោះម្នាក់ៗយ៉ាងល្អិតល្អន់រួចហើយមុនធ្វើការជំនុំជម្រះ យើងមានរបាយការណ៍ មានឯកសារច្បាស់លាស់ក្នុងការដាក់បញ្ជូនទៅតុលាការ ។
ទោះជាបែបណា តារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ រួមទាំងភាគីក្រុមគ្រួសារជនរងគ្រោះទាំងអស់ បានជំរុញ និងធ្វើការអំពាវនាវឲ្យក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន SK មេត្តាចេញមុខមកចូលរួមដោះស្រាយតាមសំណងរបស់ តុលាការដែលបានសម្រេចផ្តល់ឲ្យក្រុមគ្រួសារសពនិងជនរងគ្រោះ ហើយសង្ឃឹមថា ក្រុមហ៊ុនទាំងពីរខាងលើនឹងអនុវត្តទៅតាមច្បាប់ដោយការទទួលខុសត្រូវខ្ពស់ បើមិនដូច្នោះទេ ជំហានចុងក្រោយនៃដំណោះស្រាយនឹងអាចឈាន ដល់ស្នើថ្នាក់ដឹកនាំកំពូលៗជួយអន្តរាគមន៍ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|