. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
ទូច ស្រី​លក្ខណ៍ ប្រតិកម្ម​នឹង​ការនិយាយ​ថា ​នាង​មាន​ផ្ទៃពោះ
January 01, 2014 (08:29:42) [ 650 ]
 
 
តារាចម្រៀង​ស្រី​ចូលចិត្ត​លេង​ស្ទា​យ​សិច​ស៊ី​នាង ទូច ស្រី​លក្ខណ៍​បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​មាន​ពាក្យ​ច​ចាម​អារាម​លើក​ឡើងជា​បន្តបន្ទាប់​ថា​ការបាត់​មុខ​ពី​សិល្បៈ​របស់​នាង​មួយរយៈ​ដោយសារតែ​នាង​សម្ងំ​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ​ពីរ​ខែ​មកហើយ​។​

​តាមរយៈ​នៃ​ការលើកឡើង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ​ត្រូវបាន​នាង ទូច ស្រី​លក្ខណ៍រ​បកស្រាយ​ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា នាង​គ្មាន​ផ្ទៃពោះ​អ្វី​ទាំងអស់ មិនដឹងថា​ពួកគេ​នោះបាន​ប្រភពព័ត៌មាន​នេះ​មកពីណា​នោះទេ​ទើប​ហ៊ាន​សន្និដ្ឋាន​បែបនេះ​។

តារា​ម៉ូ​ឌែ​ល​លំដាប់​ប្រទេស​រូបនេះ​បាន​ទាញ​ការចាប់អារម្មណ៍​ថា ក្នុងករណី​បើ​នាង​មាន​ផ្ទៃពោះ​ដូច​ពាក្យ​ច​ចាម​អារាម​ខាងលើ​មែន នាង​មិនបាន​នៅ​ពួន​សម្ងំ​ពរ​ពោះ​តែម្នាក់ឯង​ឡើយ នាង​នឹងធ្វើ​ការប្រកាស​ដោយ​បើកចំហរ​តែម្តង ដើម្បី អោយ​សាធារណៈជន គ្រប់​មជ្ឈដ្ឋាន បានដឹង​ច្បាស់ ។

​តារា​សម្តែង​ស្រី​ចាស់វស្សា​រូបនេះ​បាន​បញ្ជាក់ថា រឿង​មានកូន​ឬ​គ្មាន​កូន​មាន​ចាំបាច់​អី​ត្រូវ​លាក់បាំង​ព្រោះ​នាង​មិនបាន​ទៅ​ឆក់​ប្តី អ្នកដទៃ​មក​រៀបការ​ឯណា​។ ក្នុងនាម​ជា​សិល្បករ​ម្នាក់​នាង​មាន​ទឹកចិត្ត​សប្បាយរីករាយ​និង​រំភើប​ខ្លាំងណាស់​ដែល​បាន​ក្រាប​សំពះ ផ្ទឹម​រៀបការ តាម​ប្រពៃណី​ខ្មែរ​ត្រឹមត្រូវ​ក៏ដូចជា​បាន​បំពេញ​កិត្តិយស​គ្រួសារ​ផងដែរ​ដូច្នេះ​គ្មាន​ហេតុផល​ណាមួយ​ដែល​តម្រូវអោយ​នាង ធ្វើការ​លាក់បាំង ចំពោះ​រឿង​មាន​ឬ​គ្មាន​ផ្ទៃពោះ​នោះឡើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការរៀប​អាពាហ៍ពិពាហ៍​យូរហើយ​តែ​នៅ​មិនទាន់​មានកូន​ប្រើ​នោះ​ត្រូវបាន​នាង ទូច ស្រី​លក្ខណ៍​បាន​អះអាង ថា មិនទាន់​មានកូន​មិនមែន​មានន័យថា​រូបនាង​ឬ​ប្តី​នាង​មាន​បញ្ហា​ផ្នែក​សុខភាព​នោះទេ​មូលហេតុ​គឺ​មកពី​នាង​និង​ស្វាមី មិនទាន់​កំនត់​ពេលវេលា​ច្បាស់លាស់​ដែល​ត្រូវយក​។ ម្យ៉ាងវិញទៀត​មកពី​ការងារ​សិល្បៈ​កំពុង​មានការ​មមាញឹក​ផងដែរ ទើប​ចេះតែ​បណ្តោយអោយ ពេលវេលា​កន្លងទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​នាង ស្រី​លក្ខណ៍ បាន​បញ្ជាក់ថា តាមរយៈ​នៃ​ការ​កំរើក​ឡើងវិញ​សម្រាប់​ទីផ្សារ​សិល្បៈ​របស់ខ្លួន នៅ​ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០១៣​នេះ ហើយ​ទើប​ធ្វើអោយ​នាង​ចេះតែ​ទ្រាំ​នៅ​បន្ត​អាជីព​សិល្បៈ​នៃ​ការ​រាំច្រៀង​រហូត​ខាត​ពេល​ក្នុង​ការយក​កូន​។​នាង​គិត​ថាបើ​ពេល​ក្រោយ​នាង​មានកូន​មែន​នោះ​ឱកាស​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នឹងត្រូវ​កាត់បន្ថយ​ច្រើន​ដោយសារ​ជាប់រវល់​ក្នុង​ការមើល​ថៃ​កូន​វិញ​ម្តង​។​

​សូម​រម្លឹកថា តារាចម្រៀង​និង​ជាតា​រា​ម៉ូ​ឌែ​ល​លំដាប់​ប្រទេស​នាង ទូច ស្រី​លក្ខណ៍ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ បុរស​ជនជាតិ ន័​រវេ​ស តាំងពី​អំឡុង​ឆ្នាំ​២០១១​មកម្ល៉េះ​។​ ដោយសារ​ការអូសបន្លាយ​ពេលវេលា​ច្រើន​ឆ្នាំ​ហើយ​នៅតែ​មិនទាន់​មានកូន​ទើប​ធ្វើអោយមាន​ការលើកឡើង​ពី​បញ្ហា​ស្នេហា​របស់​នាង​ដោយ​មិនដឹងថា ភាគី​ខាង​ប្រុស​ឬ​ខាង​ស្រី​នោះទេ​ពាក់ព័ន្ធ​និង​ការ​គ្មាន​កូន​រហូតមកដល់​បច្ចុប្បន្ន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter