. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
សុខ ពិសី មាន​ទំនាក់ទំនង​ស្នេហា​ ជាមួយ​អ្នកគ្រប់គ្រង​សាន់​ដេ?
January 01, 2014 (08:32:30) [ 997 ]
 
 
តារាចម្រៀង​សម័យ​ល្បីឈ្មោះ​ក្នុង​ផលិតកម្ម​សាន់​ដេរ សុខ ពិសី ដែល​កំពុងតែ​ទទួលបាន​ប្រជាប្រិយភាព​ឡើងវិញ​ជា​បណ្តើរៗ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​ចុងក្រោយ​។ បន្ទាប់ពី​មាន​ពាក្យ​ច​ចាម​អារាម​ថា​នាង​មាន​ផ្ទៃពោះ​រួចមក កញ្ញា សុខ ពិសី បាន​ចេញមុខ​បកស្រាយ នឹង​ឡើង​ឆាក​តន្ត្រី​វិញ​ជាធម្មតា ។​

​បើតាម​ប្រភពព័ត៌មាន​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ គេហទំព័រ ស៊ី​អ៊ី​អិន ថា តារាចម្រៀង​សំលេងក្រអួន​ក្រអៅ សុខ ពិសី ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​ក្រាស់ក្រែល ហើយ​ប្រហែលជា​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកគ្រប់គ្រង​ក្នុង​ទ្រនំ​ដែល​ខ្លួន​កំពុងតែ​ជ្រក​សព្វថ្ងៃ​។ ​ព្រោះ​តាម​ពេលកន្លងមក​ថ្មីៗ​នេះ តារាចម្រៀង​ស្រី​ជួរមុខ ក្នុង​ផលិតកម្ម​សាន់​ដេ កញ្ញា សុខ​ពិសី ​ត្រូវបាន​ទស្សនិកជន​ភ្ញាក់ផ្អើល​ពេលដែល​តារា​ស្រី​រូបនេះ​ឡើង​ច្រៀង​ក្នុង​ការប្រគំ​តន្ត្រី​នៅ​ខេត្តកំពង់ចាម​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ គឺមាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នកគ្រប់គ្រង​របស់​ផលិតកម្ម​សាន់​ដេ អង្គុយ​រងចាំ​នាង នៅក្នុង​ឡាន​ខណៈដែល តារា​ស្រី​រូបនេះ កំពុងតែ​ឈរ​ច្រៀង​នៅលើ​ឆាក​។

ដោយសារតែ​លេខ​ទូរស័ព្ទ​ដែល កញ្ញា សុខ ពិសី ធ្លាប់ប្រើ​បាន​ប្តូរ​លេខ​ទៅហើយ ដូច្នេះ​យើង​មិនអាច​ធ្វើការ​ទាក់ទង​សុំ​ការបំភ្លឺ​រឿងនេះ​ពី កញ្ញា សុខ ពិសី បានទេ តែ​គេហទំព័រ ស៊ី​អ៊ី​អិន នឹង​រងចាំ​ការបកស្រាយ​រឿងនេះ​ពី កញ្ញា សុខ ពិសី ជានិច្ច​។​

ទោះបីជា​មានរឿង​ស្នេហា​កើតឡើង​មែន វា​ប្រាកដ​ណាស់​មិនមាន​អ្វី​ចំឡែក​ទេ ព្រោះ​អ្នកគ្រប់គ្រង​រូបនោះ មិនមែនជា​របស់​ដែលមាន​ម្ចាស់​ហើយ​នោះទេ អ្នកគ្រប់គ្រង​រូបនោះ ជា​កំលោះ​សង្ហារ ​និង​មាន​កិ​ត្ត​យស ដែល​អាច​ឲ្យកញ្ញា សុខ ពិសី ពិចារណា​បាន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter