តារាបីដួង មមាញឹកក្នុងថ្ងៃឆ្លងឆ្នាំសកល
|
January 01, 2014 (08:36:08)
|
[ 608 ] |
|
|
|
|
ឆ្នាំចាស់បានកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយឆ្នាំថ្មីនឹងរំកិលខ្លួនចូលមកដល់។ សម្រាប់ឱកាសដ៏សែនរីករាយនេះ ចង់ដឹងថា តារាស្រីប្រុសណាខ្លះមមាញឹកជាមួយអាជីពចម្រៀង របស់ខ្លួន ? ដោយទទួលបានការអញ្ជើញរបស់ក្រុមហ៊ុន នីមួយៗ។
សម្រាប់តារាចម្រៀង ឈរលើលំដាប់កំពូលតារាង តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា យប់នេះ មិនមានពេលឆ្លងឆ្នាំជាមួយក្រុមគ្រួសារ ដូចប្រជាជនសាមញ្ញទូទៅឡើយ។ ក្នុងឱកាសនេះ តារាចម្រៀងដែលកំពុងតែត្រូវប៉ាន់កើបលុយនៅរដូវធ្លាក់ខ្យល់ សុគន្ធកញ្ញា ត្រូវបាន ក្រុមហ៊ុនណាហ្គាវើល អញ្ជើញជាកិត្តយសច្រៀងក្នុងពិធីបុណ្យចូលឆ្នាំសកល នៅយប់នេះ។
ងាកមកតារាចម្រៀង និងជាពិធីករក្នុងកម្មវិធី តំបន់យុវវ័យ អេឡិច ចាន់ត្រា ក៏មមាញឹកជាមួយនឹងអាជីពចម្រៀងរបស់ខ្លួនដែរ នៅក្នុងរាត្រីយប់នេះ តារាសប្បុរសក្បុសរូបនេះឲ្យដឹងថា យប់នេះ មិនបានជួបជុំក្រុមគ្រួសារទៅញាំអីទេ ព្រោះតែជាប់ទទួលការងារទៅហើយ។ យប់នេះខ្ញុំត្រូវទៅច្រៀងនៅ ណាហ្គាវើល ចាប់ពីម៉ោង ៧ល្ងាចរហូតដល់ម៉ោង ១២ អធ្រាត្រ ហើយបន្តទៅច្រៀងឲ្យក្លឹបកំសាន្តមួយទៀតរហូតដល់ម៉ោង៣ ភ្លឺ។តែក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមជូនពរ ដល់ទស្សនិកជនទាំងអស់ទទួលបាន សំណាងល្អ មានសុភមង្គលគ្រប់ក្រុមគ្រួសារ។
ចំណែកតារាចម្រៀងយេយេ ឆៃលី ដាឡែន ហាក់រវល់ដកឃ្លាមិនបានក្នុងថ្ងៃនេះ ព្រោះតែទទួលបានការអញ្ជើញរហូតដល់ទៅ៤កន្លែង។ កញ្ញា បានឲ្យដឹងថា នៅពេលល្ងាចនេះ នាងនឹងច្រៀងក្នុងកម្មវិធីជប់លៀងមួយរបស់ក្រសួង ទេសចរណ៍ រួចបង្ហួសទៅច្រៀងឲ្យ ណាហ្គាវើល រហូតដល់ម៉ោង១២ យប់ បន្ទាប់មកទៀត តារាចម្រៀងដែលកំពុងតែមមាញឹកក្នុងថ្ងៃនេះ នឹងចេញពីណាហ្គាវើល ទៅច្រៀងឲ្យពិធីជប់លៀងរបស់ក្រសួងពាណិជ្ជកម្ម។ ចំណែកកម្មវិធីចុងក្រោយ តារាស្រីដែលទទួលបានការអភ័យទោសពីទស្សនិកជនរូបនេះ បន្តដំណើរច្រៀងរាំរបស់ខ្លួនក្នុងកម្មវិធីរបស់ក្លឹបមួយដែលរៀបចំឡើងដោយក្រុមហ៊ុនស្រា Chivas៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|