. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
តារា​បង្ហាញ​ម៉ូត កម្ពុជា ចំនួន​៨០​នាក់ នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍ បង្ហាញ​ម៉ូតូ​ដ៏​ធំ នៅ​កោះ​ពេជ្រ​
January 01, 2014 (09:03:34) [ 653 ]
 
 
តារា​បង្ហាញ​ម៉ូត​ល្បីៗ របស់​កម្ពុជា ចំនួន​៨០​នាក់ មកពី​ក្រុម​បង្ហាញ​ម៉ូត Sun Models, Cambodia Super Models, ក្រុម​បង្ហាញ​ម៉ូត​សា​ពណ៌​ និង​ក្រុម​បង្ហាញ​ម៉ូត ​DGA Entertainment ​ដែល​នឹង​អាចធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​ក្លាយជា​ការជួបជុំ​អ្នក​ច្នៃ​ម៉ូត​ល្បីៗ និង​ជា​ព្រឹត្តិការណ៍ បង្ហាញ​ម៉ូត​ធំ​ប្រចាំឆ្នាំ​២០១៤​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក Ly Souden នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sovereign Retail Group ក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​សណ្ឋាគា​ឡឺ​រ៉ូយ៉ាល់​។​

​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​លំដាប់​អន្តរជាតិ​ដែលមាន​ឈ្មោះថា Cambodia Fashion Illumimation Spring/Summer 2014 នឹងត្រូវ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ និង​២២ ខែកុម្ភៈ​ឆ្នាំ​២០១៤ ដោយ​ចូល​មានការ​ចូលរួម​ពី​សំណាក់​តារា​បង្ហាញ​ម៉ូត​ល្បីៗ និង​ផលិតផល​សំលៀកបំពាក់ ម៉ាក​ល្បីៗ លំដាប់​ជាតិ និង​អន្តរជាតិ​ជាច្រើន​ផងដែរ​។

​លោក​បញ្ជាក់ថា​នេះ​គឺជា​លើក​ទី​២​ដែល​ក្រុមហ៊ុន​លោក​បាន​សហការ​ជាមួយ​ដៃគូ​ជាច្រើន​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​នេះ​ឡើង​។ លោក​បន្តទៀតថា វា​គឺជា​រដូវ​កាល​ថ្មី​នៃ​រដូវ​ស្លឹកឈើ​លាស់ និង​រដូវក្តៅ​ហើយ​គោលបំណង​សំខាន់​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺ​មិនមែន​ដើម្បី​ជាការស្វែងរក​ប្រាក់ចំណូល​ទេ គឺ​ដើម្បី​ចូលរួមចំណែកជួយ​ជំរុញ គាំទ្រ វិស័យ​សំលៀកបំពាក់​កម្ពុជា និង​ម៉ាក​សម្លៀកបំពាក់​ដែល​បង្កើតឡើង​ដោយ​អ្នក​រចនា​ម៉ូត​ក្នុងស្រុក​ឲ្យ​កាន់តែ​រីកចម្រើន​និង​ជឿនលឿន​ស្រប​ជាមួយនឹង​បរិបទ​ថ្មី​ដែល​កម្ពុជា នឹងធ្វើ​សមាហរកម្ម​សេដ្ឋកិច្ច អាស៊ាន ឆ្នាំ​២០១៥​ខាងមុខ​។

​លោក​បញ្ជាក់ដែរថាព្រឹត្តិការណ៍​នេះ​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​អាគា​ City Hall រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ហើយ​វា​ក៏​ជា​ឱកាសអាច​ប្រមូលផ្តុំ​ក្រុម អ្នក​បង្ហាញ​ម៉ូត មកពី​ក្រុម​តារា​បង្ហាញ​ម៉ូត​ល្បីៗ​នៅ​កម្ពុជា អ្នក​ច្នៃ​ម៉ូត និង​មហាជន​ជាច្រើន ដែល​និយម​ចូលចិត្ត​វិស័យនេះ​។

​លោក​បញ្ជាក់ថា មាន​ម៉ាក​សញ្ញា​ផលិតផល​សម្លៀកបំពាក់​ល្បីៗ​ជាតិ​ និង​អន្តរជាតិ​សរុប​១៤​ដែល​៨​ម៉ាក​មកពី​បរទេស​មាន​ម៉ាក AXARA​ មកពី​បារាំង​, MANGO មកពី​អេ​ស្ប៉ា​ញ​, E.PSE, VNC, SUBZERO, BONIA មកពី​ម៉ាឡេស៊ី​, LEVI’S មកពី​អាមេរិក​, FLAXUS TOKYO មកពី​ជប៉ុន​ជាដើម ហើយ​ក្នុងនេះ​មាន​សម្លៀកបំពាក់​ច្នៃ​ដោយ​អ្នក​រចនា​ម៉ូត​ក្នុងស្រុក​មកពី NATACHA VAN, CGBCN, SOKNAN, RONG, SEAM FASHOIN និង​CHIN FDESING​។

​អ្នកគ្រប់គ្រង​រូបនេះ​បញ្ជាក់ដែរថា សំបុត្រ​តម្លៃ​២០​ដុល្លារ​អាមេរិក ​និង​ត្រូវ​ដាក់លក់​សម្រាប់​អ្នកចូលរួម​ទស្សនា​ក្នុង​កម្មវិធី​នេះ​។ ហើយ​អ្វីដែល​លោក​រំពឹង​ដែរនោះ​ គឺ​វិស័យ​សម្លៀកបំពាក់​នឹង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​កាន់តែច្រើន​ស្របពេល​ដែល​វិស័យនេះ​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​ស្របតាម​ការវិវឌ្ឍ​ន៍ស​ង្គ​ម​ដូច​បណ្តា​ប្រទេស​ដទៃទៀត​នៅ​ជុំវិញ​សាកលលោក​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter