និយាយមិនចេញ អារ៉ាប់រួមប្រកួតជ្រើសរើសបវរកញ្ញាសត្វអូដ្ឋ! (វីដេអូ)
|
January 02, 2014 (13:30:34)
|
[ 754 ] |
|
|
|
|
តាមការបញ្ជាក់របស់ម្ចាស់អូដ្ឋមួយក្បាលដែលបានដាក់ឈ្មោះចូលប្រឡងក្នុងកម្មវិធីខាងលើបានឲ្យដឹងថា ក្រោមការចាត់តាំងដ៏ត្រឹមត្រូវគណៈកម្មការជ្រើសរើសបវរកញ្ញាសត្វអូដ្ឋ ត្រូវពិនិត្យទៅលើទំហំក្បាល ករធំ ត្រចៀករឹងល្អ ថ្ពាល់ទូលាយ និង មានចង្កាធំ។ ក្រៅពីនេះ គេត្រូវពិនិត្យទៅលើដងខ្លួនមានប្រវែងសមរម្យ មានបូក និងខ្នងធំល្អ ខណៈដែលពណ៌រោម និងដំណើររបស់វាពិតជាសំខាន់មិនអាចខ្វះបាន។
បេក្ខភាពបវរកញ្ញាសត្វអូដ្ឋចុងក្រោយចំនួន១០ក្បាលនឹងត្រូវបានសម្រេចពីគណៈកម្មការដើម្បីស្វែងរកជយលាភីលេខ១រហូតដល់លេខ១០។ អូដ្ឋដែលជាប់ជាបវរកញ្ញាលេខ១នឹងទទួលបានពានរង្វាន់រថយន្តស៊េរីទំនើបមួយគ្រឿង និងទឹកប្រាក់បន្ថែមចន្លោះពី៤.៩០០ទៅ ៨.០០០ដុល្លារ ដែលប្រគល់ជូនទៅម្ចាស់អូដ្ឋ។
ទោះបីជាយ៉ាងណាក៏ដោយ រថយន្តនិងទឹកប្រាក់ទាំងនេះមិនសំខាន់នោះឡើយសម្រាប់ម្ចាស់អូដ្ឋទាំងនោះ ក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺមុខមាត់សត្វអូដ្ឋរបស់ខ្លួនដែលបានជាប់ជយលាភីនៅក្នុងកម្មវិធីនេះ។
នៅពេលបច្ចុប្បន្នគេបានវាយតម្លៃថា ប្រទេសអារ៉ាប់រួមមានសត្វអូដ្ឋប្រមាណជា៣៨០.០០០ក្បាលកំពុងរស់នៅ។ សត្វដ៏រឹងមាំ នេះអាចទប់ទល់ទៅនឹងអាកាសធាតុក្ដៅសម្រាប់ការដឹកជញ្ជួន និងការចិញ្ចឹមយកទឹកដោះ ដែលកំពុងមានសក្ដានុពលនៅក្នុងប្រទេសសំបូរប្រេងនិងវាលខ្សាច់មួយនេះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|