. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
គង់ ចាន់​រដ្ឋា រកឃើញ​បុរស​ក្នុងស្រុក​ម្នាក់​ជា​គូរ​គ្រង​
January 08, 2014 (11:34:44) [ 637 ]
 
 
បន្ទាប់ពី​រង​នូវ​បរាជ័យ​ស្នេហ៍​ផ្ទួនៗ​ជាមួយ​បុរស​ក្នុងស្រុក​ក៏ដូចជា​ក្រៅ​ស្រុក ពេលនេះ​តារាចម្រៀង​ស្រី​នាង គង់ ចាន់​រដ្ឋា បាន​រកឃើញ​បុរស​ដែល​គួរអោយ​នាង​ទុកចិត្ត​សម្រាប់​អនាគត​របស់ខ្លួន​ហើយ នោះ​គឺជា​បុរស​ក្នុងស្រុក​ម្នាក់​ដែល​ប្រកបការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ។​
​ ​
តាម​ការអះអាង​របស់​តារាចម្រៀង​ស្រី​សំបុរ​ស្រអែម​ស្រស់​នាង គង់ ចាន់​រដ្ឋា បាន​អោ យ​ដឹងថា បុរស​ដែល​នាង​សម្រេចចិត្ត​ប្រគល់​បេះដូង​អោយ​គ្រប់គ្រង​នោះ​គឺ​មិនមែនជា​អានិកជន​រស់នៅ​ក្រៅ​ស្រុក​នោះទេ គឺ​នៅក្នុង​ស្រុក ។ តារា​វ័យ​២៤​ឆ្នាំ​រូបនេះ​លើកឡើងថា រវាង​នាង និង​បុរស​ម្នាក់​នោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ និង​បាន ស្គាល់ចិត្ត​ថ្លើម​គ្នា​រួចហើយ​ដែរ ។ នាង​បញ្ជាក់ថា បើ​មិនមាន​បញ្ហា​ចោទ​នោះទេ​ប្រហែលជា​អាច​សម្រេច​រៀបការ​ក្នុងពេល​ឆាប់ៗ​នេះ ។
​ ​
តារាចម្រៀង​មាន​ដើមកំណើត​នៅ​ខេត្តសៀមរាប​រូបនេះ ត្រូវបាន​គេ​ដឹងថា កន្លងមក​ធ្លាប់​ប្រឈម​ទៅនឹង​ស្នេហ៍​មិន​គាប់​បំណង​ចំនួន​ពីរលើក​រូ​ច​មកហើយ ក្នុងនោះ​ជាមួយ​កំលោះ សង្ហារ​តារា​ម៉ូ​ឌែ​ល​លោក អេ​ឡិច ហ្សូ​រ៉ា និង​បុរស​អានិកជន​រស់នៅ​ប្រទេស​បារាំង ។ ហេតុផល ស្នេហ៍​បែកបាក់​រវាង​នាង គង់ ចាន់​រដ្ឋា និង​លោក អេ​ឡិច ហ្សូ​រ៉ា មិន​ត្រូវបាន​លាតត្រដាង​អោ យ​បាន​ជាក់​នោះទេ គ្រាន់​តែមាន​ពាក្យ​ច​ចាម​អារាម​មួយចំនួន​លើកឡើងថា ពួកគេ​បែក​គ្នាដោយ សារតែ​នាង គង់ ចាន់​រដ្ឋា មើលឃើញ​អ្នកមាន​ទ្រព្យ​នៅក្រៅ​ស្រុក ។​
​ ​
យ៉ាងណាក៏ដោយ​តារាចម្រៀង​រូបនេះ​បាន​ច្រានចោល​នូវ​ពត៌មាន​នោះ ហើយ​បានធ្វើការ​បញ្ជាក់ថា សម្ព័ន្ធភាព ​ស្នេហា​រវាង​នាង និង​លោក អេ​ឡិច ហ្សូ​រ៉ា ត្រូវបាន​កាត់ ផ្តាច់​ក្រោម​ហេតុផល​តែមួយគត់​គឺ​ការសម្រេចចិត្ត​ដើរចេញ​ដោយ​រៀងៗ​ខ្លួន​តែប៉ុណ្ណោះ ។ ក្រោយ​ចែកផ្លូវ​ជាមួយ​លោក អេ​ឡិច ហ្សូ​រ៉ា នាង គង់ ចាន់​រដ្ឋា បាន​ជួប​ស្នេហ៍​មិន​សម ប្រកប​ជាមួយ បុរស​អានិកជន​រស់​នៅ​ប្រទេស​បារាំង​ជា​លើក​ទី​ពីរ​។​ ​ពេលនេះ​នាង​បាន​ទម្លាយ​អោយដឹងពី​ទំនាក់ ទំនង​ស្នេហា​ថ្មី​ជាមួយ​បុរស​ក្នុងស្រុក ថែមទាំង​មាន​គម្រោង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ក្នុងពេល​ឆាប់ៗ​នេះ​ទៀតផង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 32 នាក់
  Flag Counter
Flag Counter