. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
សា​រ៉ា​យ ស​ក្ខ​ណា និង នី មុនីនាថ ទៅ​អាមេរិក​ក្នុង​ថ្ងៃ​តែមួយ តែ​ដំណើរ​ផ្សេងគ្នា
January 15, 2014 (10:32:04) [ 627 ]
 
 
តារា​សម្តែង​ពីរ​ដួង មាន​ទេពកោសល្យ​សម្តែង​ល្អ​គឺ​នាង សា​រ៉ា​យ ស​ក្ខ​ណា និងក​ញ្ញ​ស្រអែម​ភ្នែកមាន​មន្ត​ស្នេហ៍ នី មុនីនាថ នឹង​ចាក​ចេញទៅ​អាមេរិក​ក្នុង​ថ្ងៃ​តែមួយ នៅ​ថ្ងៃទី​២២ មករា នេះហើយ​។ ដោយឡែក តារា​សម្តែង​ក្រមិចក្រមើម សា​រ៉ា​យ ស​ក្ខ​ណា នឹង​លើកដៃ​លា​អាជីព​សិល្បៈ​នៅថ្ងៃនោះ​តែម្តង ត្បិត​ដំណើរ​ឆ្លង​ទ្វីប​លើក​នេះ អាច មាន​រយៈពេល​រាប់​ឆ្នាំ​ឯណោះ ទើប​នាងមាន​ពេល​មកលេង​ស្រុក​ម្តង​។​

​បើតាម​ប្រភពពី​មិត្ត​ភ័​ក្ត​សិល្បៈ បាន​ឲ្យ​ដឹងថាសា​រ៉ា​យ ស​ក្ខ​ណា​ ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ស្វាមី​ដែលជា​អណិកជន​ខ្មែរ​តាំងពីដើម​ខែមករា មក​ម្លេះ តែ​ដោយ​ហេតុផល​ត្រូវ​រងចាំ​មិត្ត​ភ័​ក្រ​ផង (​នី មុនីនាថ​)​ ស​ក្ខ​ណា​បាន​ពន្យា​ពេល​ជាង​មួយខែ​ដើម្បី​ធ្វើដំណើរ​រួមគ្នា​ជាមួយ​កញ្ញា មុនីនាថ ព្រោះ​កញ្ញា មុនីនាថ នឹង​ឆ្លង​ទ្វីប​ទៅ​អាមេរិក​លើកដំបូង​រប​ស់​ខ្លួន​ក្នុងការ​សម្តែង​។ ​ទីកន្លែង​ដែល​មុនីនាថ ត្រូវ​ចុះចត និង​សម្តែង​លើកដំបូង គឺ​នៅ​រដ្ឋ​ឡូ​វែ​ល ។​ ​នេះហើយ ជាដើម​ចម ដែល​អាច​ឲ្យសា​រ៉ា​យ ស​ក្ខ​ណា រងចាំ កញ្ញា មុនីនាថ ព្រោះ​ឡូ​វែ​ល ជាទី​កន្លែង​ដែលសា​រ៉ា​យ ស​ក្ខ​ណា ត្រូវ​ផ្ញើរ​វាសនា ជាមួយ​បុរស​អាណិកជន កែវ ប៊ុន​មេត្រី ហើយ​ជាទី​កន្លែង​ដែលសា​រ៉ា​យ ស​ក្ខ​ណា គ្រោង​នឹង​ក្លាយជា​ថៅកែ​ស្រី និង​មើល​ការខុសត្រូវការិយាល័យ​ធ្វើការ​របស់ស្វាមី ដែលមាន​តួនាទី​ជា​មេធាវី​នោះ​។​

​បើ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ តារា​សម្តែង មុនីនាថ នឹង​ចេញដំណើរ​ទៅ​សម្តែងជាមួយ​តារាចម្រៀង​ប្រុស​លោក កែវ វាសនា នៅ​ថ្ងៃទី ២២ ខែមករា ដែលមាន​រយៈពេល​២​ខែ ។ ​ដោយឡែកនាង សា​រ៉ា​យ ស​ក្ខ​ណា នឹង​ចាក​ចេញទៅ​ដូចគ្នា តែ​ក្នុង​លក្ខណៈ​ផ្សេងគ្នា​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter