សុខ ស្រីនាង ផ្ទុះដំណឹងស្នេហ៍ ក្រោយអតីតស្វាមី ប្រកាសរៀបការ
|
January 16, 2014 (13:42:21)
|
[ 694 ] |
|
|
|
|
ក្រោយផ្តាច់ចំណងស្នេហ៍អាពាហ៍ពិពាហ៍ជាមួយអតីតស្វាមីលោក ស៊ី សុវត្ថិ, តារាចម្រៀងនាង សុខ ស្រីនាង ត្រូវបានគេកត់សម្គាល់ឃើញថា មានបុរសជាច្រើនបានមកចោមរោមសុំស្នេហ៍ ។ ថ្មីៗនេះមានការនិយាយថា តារា ចម្រៀងស្រីរបស់ផលិតកម្មសាន់ដេរូបនេះ ត្រូវបានបុរសអាណិកជនរស់នៅសហរដ្ឋអាមេរិកម្នាក់ប៉ងប្រាថ្នាលចូលមកស្អំបេះដូងរបស់នាងអោយបាត់រងា ។
យ៉ាងណាក៏ដោយមិនទាន់មានការបកស្រាយណាមួយពីសំណាក់តារាចម្រៀងល្បីឈ្មោះនាង សុខ ស្រី នាង នៅ ឡើយទេ ពាក់ពន្ធទៅនិងពត៌មានដែលបានលើកឡើងខាងលើនេះ ។ យោងតាមប្រភពពត៌មានបានអោយដឹងថា ខណៈនេះអ្នកមេម៉ាយវ័យក្មេងនាង សុខ ស្រីនាង ត្រូវបានបុរសអាណិកជនរស់នៅសហរដ្ឋអាមេរិកវ័យ៤០ប្លាយ ប្រាថ្នាលចែចូវបេះដូង។ ប៉ុន្តែមិនទាន់ដឹងថានាងសម្រេចចិត្តបើកបេះដូងទទួលយកបុរសអាណិកជនរូបនោះរឺក៏យ៉ាងណានោះទេ ព្រោះកន្លងមកនាងធ្លាប់បដិសេធន៍ស្នេហ៍នឹងបុរសសំបូរទ្រព្យជាច្រើននាក់រួចមកហើយមិនថាអ្នកនៅក្នុងស្រុកឬក្រៅស្រុកឡើយ។ ទន្ទឹមនោះតារាចម្រៀងស្រីជ្រកក្រោមទ្រនំផលិតកម្មសាន់ដេរូបនេះក៏ធ្លាប់ធ្វើការប្រកាសក្តែងៗរួចមកហើយដែរថា ឈប់ពាក់ពន្ធ័និងរឿងស្នេហា ដោយស្រវ៉ាចាប់ប្រជាប្រិយភាពលើអាជីពអ្នកចម្រៀងទើបរឿងសំខាន់ ។
អតីតតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម KH នាង សុខ ស្រីនាង ត្រូវបានគេមើលឃើញថាហាក់ស្ងប់ស្ងាត់ពីសិល្បៈ ចម្រៀងមួយរយៈក្រោយបែកបាក់ស្នេហ៍ជាមួយលោកស៊ីសុវត្ថិ។ យ៉ាងណាក៏ដោយប្រជាប្រិយភាពរបស់នាងបានចាប់ផ្តើមកំរើកឡើងវិញ បន្ទាប់ពីនាងបានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងជាថ្មីតាមរយៈផលិតកម្មសាន់ដេ។ ជាមួយនិងឥទ្ធិពលកើនឡើងជាលំដាប់ បូករួម និងរូបសម្រស់ស្រស់សោភារបស់នាង សុខ ស្រីនាង ផងនោះបានធ្វើអោយបុរសៗសំបូរទ្រព្យ ជាច្រើនចោមរោមសុំស្នេហ៍ពីនាងឥតដាច់ ។
ចំណងស្នេហ៍ប្តីប្រពន្ធរវាងតារាចម្រៀងនាង សុខ ស្រីនាង និងលោក ស៊ី សុវត្ថិ ត្រូវបានកាត់ផ្តាច់ទាំងស្រុងក្នុងអំឡុងចុងឆ្នាំ២០១១ ក្រោមហេតុផលរស់នៅមិនចុះសម្រុងនិងគ្នា។ ប៉ុន្តែកន្លងមកលោក ស៊ី សុវត្ថិ ធ្លាប់បានអះអាងថាភាពប្រេះឆានៃសុភមង្គលគ្រួសាររហូតឈានដល់ដំណាក់កាលសម្រេចចិត្តលេងលះគ្នាទាំងសងខាងមិនមែនមកពីការ រស់នៅមិនចុះសម្រុងនឹងគ្នាតែមួយមុខនោះទេ។ លោកបញ្ជាក់ថាភាពមិនចុះសម្រុងនឹងគ្នាគ្រាន់តែជារឿងមួយដែលអ្នកផ្សេងបានឃើញតែប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយ ក្រោយផ្តាច់ចំណងស្នេហ៍អាពាហ៍ពិពាហ៍ពេលនេះលោក ស៊ី សុវត្ថិ បាននឹងកំពុងត្រៀមខ្លួនចូលរោងការជាមួយភរិយាថ្មីរួមស្រុកកំណើតក្នុងពេលឆាប់ៗនេះហើយ នៅឡើយតារា ចម្រៀងនាង សុខ ស្រីនាង មិនទាន់រកគូគ្រងថ្មីឃើញនៅឡើយទេ ក្រៅពីលេចឮដំណឹងស្នេហ៍ជាបន្តបន្ទាប់ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|