. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
លឹម ថៃគីមចាំង បម្រាមម្តាយ ទើបកេរ្តិ៍ឈ្មោះ មិនសូវលេចធ្លោ
January 22, 2014 (09:24:07) [ 639 ]
 
 
មានការ​កត់សម្គាល់ឃើញ​ថា ក្រោយពី​បាន​ឈាន​ជើង ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មួយរយៈ តារា​សម្តែង​ស្រី​មុខ​កូនកាត់ នាង លឹម ថៃ​គីម​ចាំង ហាក់​ទទួលបាន​នូវ​ប្រជាប្រិយភាព​គួរសម តាមរយៈ​អ្នកដឹកនាំ​សិល្បៈ​មួយចំនួន ទំនាក់ទំនង​ថត ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ កេរ្តិ៍ឈ្មោះ​របស់​តារា​ស្រី ចំណូល​ថ្មី​រូបនេះ មិនទាន់​លេចធ្លោ​ខ្លាំង​នៅឡើយ​ទេ បើ​ធ្វើការ​ប្រៀបធៀប ជាមួយ​បណ្តា​តារា​ស្រី វ័យ​ស្រករ​គ្នា​ផ្សេងៗ​ទៀត ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ត្រូវបាន​នាង លឹម ថៃ​គីម​ចាំង បកស្រាយ​ថា ហេតុផល​តែមួយគត់ ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង មិនអាច​ដើរទៅ​មុខ​បាន គឺ​ដោយសារតែ​នាង មិន​ហ៊ាន​បំពាន​ទៅនឹង​បម្រាម​ម្តាយ​។ នាង​អះអាងថា អ្នកមានគុណ​ទាំងពីរ បាន​ហាមឃាត់​ដាច់ខាត មិន​ឲ្យ​នាង​បណ្តោយ​ខ្លួន ចូលប្រឡូក​ទៅក្នុង​ពិភព​សិល្បៈ ជ្រៅ​ពេក​ទេ ព្រោះ​ពួកគាត់ មានការ​ព្រួយបារម្ភ អំពី​សុខភាព និង​សុវត្ថិភាព​របស់​កូន ។​

នាង គីម​ចាំង បាន​លើកឡើងថា កន្លងទៅ​ថ្មីៗ​នេះ នាង​បាន​បាត់បង់​ឱកាស​ធំៗ​ពីរ បន្ទាប់ពី​នាង​បាន​បដិសេធចោល នូវ​សំណើ​របស់​អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ អ្នកស្រី ពាន់ ភួង​បុប្ផា និង​អ្នកដឹកនាំ​រឿង​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ ដែល​ពួកគាត់​ទាំងពីរ បាន​ទំនាក់ទំនង​មក​នាង ឲ្យ​ចូលរួម​ថត​រឿង​ឲ្យ​។ នាង​បាន​សង្កត់ធ្ងន់ថា ដោយ​ឈរលើ​ហេតុផល​របស់​ឪពុកម្តាយ មិន​ចូលចិត្ត​ឲ្យ​នាង​ថត​ឈុត​ឆាក​ស្នេហា ឱបថើប ក៏ដូចជា ការបារម្ភ​អំពី​សុវត្ថិភាព និង​សុខភាព​របស់​នាង នៅពេល​ចេញទៅ​ថត ឆ្ងាយ​ពី​ផ្ទះ​ច្រើន​ថ្ងៃ​នេះហើយ ទើប​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង មិនអាច​បោះជំហាន ចូលទៅក្នុង​ការសម្តែង​ខ្សែភាពយន្ត គឺ​បានត្រឹមតែ​បង្ហាញមុខ នៅតាម​ស្ប៉ត​ពាណិជ្ជកម្ម​ខ្លីៗ ថត​ម៉ូត​ខោអាវ​ឲ្យ​ទស្សនា​វ​ដ្តី​មួយចំនួន ដើរ​ម៉ូត ក៏ដូចជា ការសម្តែង​ខារ៉ាអូខេ ឲ្យ​ផលិតកម្ម​ក្នុងស្រុក បន្តិចបន្តួច​តែប៉ុណ្ណោះ​។​

យ៉ាងណាក៏ដោយ តារា​ស្ប៉ត​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន Cellcard និង qb នាង លឹម ថៃ​គីម​ចាំង បាន​ប្រ​លយ​ថា នាង​ស្វាគមន៍​ជានិច្ច សម្រាប់​សំណើសុំ​របស់​បណ្តា​អ្នកដឹកនាំ​សិល្បៈ ឲ្យ​នាង​ចេញ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​សម្តែង​ជា​ខារ៉ាអូខេ​។ ផ្ទុយទៅវិញ ចំពោះ​ការថត​ជា​ខ្សែភាពយន្ត ដែល​នាង​គិតថា អាច​ជំរុញ​អោយ​កេរ្តិ៍ឈ្មោះ​របស់​នាង កាន់តែ​លេចធ្លោ នៅលើ​វិថី​សិល្បៈ​នោះ ប្រហែលជា​មិនមាន​ឱកាស​ឡើយ ព្រោះ​ដូច​នាង​បានលើកឡើង​ខាងលើ​ហើយ ដោយសារ​ជាប់​បម្រាម​ម្តាយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter