. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
សម្រេចឃុំខ្លួនអ្នកចម្រៀង អូ រស្មី ក្នុងបទឧក្រិដ្ឋ តាមច្បាប់ អាចជាប់គុក ៧ទៅ ១៥ឆ្នាំ
January 22, 2014 (09:32:59) [ 643 ]
 
 
អ្នកចម្រៀងអូ រស្មី ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទនាំក្មេងស្រីមិនទាន់គ្រប់អាយុទៅ លក់ព្រហ្មចារីឱ្យតាតានោះ ឥឡូវត្រូវបានតុលាការសម្រេច ធ្វើការចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនហើយ ពីបទនាំ ចេញដោយមិនស្របច្បាប់ ដោយ មានគោលដៅ និងពីបទសញ្ចកម្មលើអនីតិជន មានស្ថានទម្ងន់ទោស ។

ប្រភពព័ត៌មានពីតុលាការ នៅល្ងាចថ្ងៃ ទី២០ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ បានឱ្យដឹងថា តារាចម្រៀង អូ រស្មី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ៨៦ ផ្លូវ លេខ២ បុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែន ជ័យ ដែលត្រូវសមត្ថកិច្ចនគរបាល ធ្វើការចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ ឥឡូវត្រូវបានចៅ ក្រមសម្រេចធ្វើការចោទប្រកាន់ និងបញ្ជា ឱ្យឃុំខ្លួនជាបណ្ដោះអាសន្នដើម្បីធ្វើការស៊ើប អង្កេតបន្ដហើយ ។

ក្នុងនោះតាមព័ត៌មាន ចៅក្រមបានសម្រេចធ្វើការចោទប្រកាន់ តារាចម្រៀងរូបនេះចំនួនពីរបទល្មើស ដោយ បទល្មើសទី១ ពីបទនាំយកចេញដោយមិន ស្របច្បាប់ដោយមានគោលដៅនិងបទល្មើសទី២ ពីបទសញ្ចកម្មលើ អនីតិជនមានស្ថាន ទម្ងន់ទោស ។ បទល្មើសទាំងពីរខាងលើនេះ ត្រូវបានគេអះអាងថា បើយោងតាមច្បាប់ អាចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៤ សមត្ថកិច្ចរាជធានីភ្នំពេញ បានសម្រុកចូលទៅឃាត់ ខ្លួន តារាចម្រៀង រូបនេះនៅក្នុងផ្ទះ បន្ទាប់ពីសមត្ថកិច្ចទទួល បានពាក្យបណ្ដឹងពីស្ដ្រីម្នាក់ ឈ្មោះ ឆៃ មុនី ជា ម្ដាយរបស់ក្មេងស្រីរងគ្រោះ អាយុ ១៤ឆ្នាំ ដែលត្រូវបានតារាចម្រៀងរូបនេះ លួងលោមឆបោកយកទៅលក់ឱ្យ បុរសវ័យចំណាស់ ម្នាក់ដើម្បីបម្រើផ្លូវភេទ ដោយអះអាងថា នឹងទទួលបានលុយរួមទាំងការសន្យាថា នឹង ជួយ ជ្រោមជ្រែងឱ្យក្មេងស្រីរូបនេះ ក្លាយជា តារាចម្រៀងដ៏ល្បីមួយរូប ដូចអ្វីដែលរូបនាង ប៉ងប្រាថ្នា ។

ប៉ុន្ដែយោងតាមបណ្ដឹងរបស់ ម្ដាយក្មេងស្រីរងគ្រោះ បានអះអាងថា កាល ពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៤ កូនស្រីរបស់ខ្លួន បានចេញពីផ្ទះទៅសាលារៀន រហូតដល់ម៉ោង ៦ល្ងាច ទើប ទូរស័ព្ទមកប្រាប់អ្នកផ្ទះថា រូប នាងទៅជាមួយនិងអ្នកចម្រៀងឈ្មោះអូ រស្មី ដើម្បីទៅយកខ្សែដៃមួយ នៅក្នុង សណ្ឋាគារ ។ ក្នុងនោះពេលទូរស័ព្ទនិយាយ ម្ដាយមិនអនុញ្ញាត ឱ្យកូនស្រីទៅជាមួយឡើយ ហើយទូរស័ព្ទ ក៏ត្រូវ បានបិទនិងផ្ដាច់ទំនាក់ទំនងជាមួយគ្នា រហូត។ លុះដល់វេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី១៦ ខែមករា ស្រាប់ តែតារាចម្រៀង ឈ្មោះអូ រស្មី បានយកទូរស័ព្ទកូនស្រីរបស់គាត់ តេចូលទៅកូនប្រុសរបស់គាត់ ហើយប្រាប់ ថា កូនស្រីរបស់គាត់ទៅដើរលេងនៅកោះ ពេជ្រ ភ្លេចទូរស័ព្ទនៅនឹងផ្ទះរបស់គេ ។ ក្រោយទទួលដំណឹងនេះ គាត់ក៏ សម្រេចទៅ ប្ដឹងសមត្ថកិច្ច ព្រោះយល់ថា កូនស្រីរបស់ គាត់ច្បាស់ជាចាញ់បោកឈ្មោះអូ រស្មី រហូត ដល់ល្ងាចថ្ងៃ ទី១៧ ខែមករា ទើបកូនស្រី របស់គាត់ត្រឡប់មកផ្ទះវិញ ហើយគាត់ក៏ នាំកូនស្រីទៅកាន់កន្លែងសមត្ថកិច្ចដើម្បី ស្ដាប់ចម្លើយរបស់នាង ។

នៅកន្លែងសមត្ថកិច្ច ក្មេងស្រីរងគ្រោះ បានរៀបរាប់ថា នាងបានស្គាល់អ្នកចម្រៀង ឈ្មោះអូ រស្មី ប្រហែល២ខែ មកហើយ ហើយ ពេលជួបលើកចុងក្រោយ រូបនាងតែងតែ ប្រាប់តារាចម្រៀង អូ រស្មី ថា ខ្លួនចង់ក្លាយ ជាតារា ចម្រៀងល្បីដូចរូបគាត់ ។ លុះដល់ ថ្ងៃទី១៥ ខែមករា ឈ្មោះអូ រស្មី បានទូរស័ព្ទ ហៅរូបនាងទៅជួបគេ ដោយ ប្រាប់ថា មាន គេណាត់ជួបឱ្យទៅយកខ្សែដៃនៅសណ្ឋាគារ តែពេលនាងធ្វើដំណើរទៅផ្ទះគាត់ គឺមិនបាន ជួប នោះទេ មួយសន្ទុះក្រោយមក ទើបតារា ចម្រៀងរូបនោះធ្វើដំណើរមកដល់ផ្ទះវិញ ហើយឱ្យប្រាក់មកនាងចំនួន ១០ដុល្លារ សម្រាប់ ចេញថ្លៃម៉ូតូឌុប ។ បន្ទាប់មកឈ្មោះ អូ រស្មី បាននាំនាងជិះរថយន្ដជាមួយទៅហូបសាច់ គោអាំងនៅក្បែរសណ្ឋាគារអង្គរក្នុងសង្កាត់ផ្សារកណ្ដាល ។ ពេលហូបសាច់គោអាំងក៏ មានបុរសម្នាក់វ័យ ជាង ៥០ឆ្នាំ ក្បាលទំពែក បានមកជួបឈ្មោះអូ រស្មី ពេលនោះឈ្មោះ អូ រស្មី បាននិយាយប្រាប់នាងថា បុរសក្បាល ទំពែកនេះជាចាងហ្វាងផលិតកម្ម បើចង់ល្បី ឈ្មោះទាល់តែព្រមទៅដេកជាមួយនឹងគាត់ នេះ ទើបអាចជួយឱ្យ ក្លាយជាតារានិងជាអ្នក ចម្រៀងដ៏ល្បីបាន តែហាមមិនឱ្យប្រាប់រឿង នេះដល់ម្ដាយជាដាច់ខាត។

ក្មេងស្រីរងគ្រោះ បានរៀបរាប់បន្ថែមថា បន្ទាប់ពីហូបសាច់គោអាំងរួចហើយ នាងអូ រស្មី បានដឹករូបនាងត្រឡប់ ទៅផ្ទះគាត់វិញ ហើយទូរស័ព្ទហៅបុរសក្បាលទំពែកមកដេក រួមភេទជាមួយនាង តាំងពីយប់ថ្ងៃទី១៥ និង ទី១៦ ខែមករា ជាច្រើនលើកច្រើនសារស្ទើរ រកពេលដេកមិនបាន ។

ដោយយោងលើចម្លើយ របស់ជនសង្ស័យ និងការឆ្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ទើប តុលាការ សម្រេចធ្វើការ ចោទប្រកាន់និង បញ្ជាឱ្យឃុំខ្លួនអ្នកចម្រៀងឈ្មោអូ រស្មីនេះ តែម្ដងទៅ ។ ពាក់ព័ន្ធទៅនឹងករណីលួងលោមបោក បញ្ឆោតក្មេងស្រីខាងលើនេះ អាណាព្យាបាល ជាច្រើនបានធ្វើការអំពាវនាវ សូមឱ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ដើម្បីឈានទៅដល់ការ ចាប់ខ្លួនបុរសវ័យចំណាស់ មិនស្គាល់អត្ដសញ្ញាណខាងលើនេះ យកមកផ្ដន្ទាទោសផង ដែរ ព្រោះ ការស្វែងរកអត្ដសញ្ញាណបុរសចំណាស់ខាង លើនេះ គឺវាមិនពិបាកនោះឡើយ ព្រោះតារា ចម្រៀង ឈ្មោះអូ រស្មី អាចជាអ្នកស្គាល់ច្បាស់ ហើយជាសាក្សីថែមទៀតផង៕

( មានការអំពាវនាវ សូមឱ្យសមត្ថកិច្ច ស្វែងរកចាប់ខ្លួន ជនដែលរួមភេទជាមួយ ក្មេងស្រីខាងលើនេះ យកមកផ្ដន្ទាទោស )
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter