មាស សម្ផស្ស គូស្នេហ៍នៅអាមេរិក ត្រៀមជះលុយទិញភូមិគ្រិះឲ្យ
|
January 29, 2014 (10:57:50)
|
[ 649 ] |
|
|
|
|
តារាសម្តែងវ័យក្មេង សាច់សខ្ចីកញ្ញា មាស សម្ផស្ស បើទោះបីអាជីពសិល្បៈ ហាក់ដូចជាមានភាពស្ងប់ស្ងាត់ បន្តិច ក្នុងរយៈពេលចុងក្រោយនេះ ក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលពីហុងស៊ុយផ្ទាល់ខ្លួន ក្រៅវិស័យសិល្បៈវិញ នាងហាក់មានយឺអ៊ុនខ្ពស់ត្រដែត ក្រោយពីភ្ជាប់ចំណងស្នេហ៍ថ្មី ជាមួយបុរសអាណិកជនក្រៅស្រុកមក។ តារាសម្តែង មាស សម្ផស្ស បន្ទាប់ពីឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំមុននេះ ត្រូវបានមហាជនស្គាល់ និងមើល ឃើញថានាងជាតារាស្រីមួយដួងដែលមានឱកាសច្រើន ក្នុងការបង្ហាញមុខតាមរយៈនៃការដើរ តួសម្តែងខ្សែភាពយន្ត និងថតស្ប៉តពាណិជ្ជកម្មជាដើម។ ផ្ទុយទៅវិញ ក្នុងរយៈកាលចុងក្រោយ ដែលនាងតែងជួបប្រទះបញ្ហារឿងអាស្រូវ ស្នេហាមិនប្រាកដប្រជា ជាបន្តបន្ទាប់នោះមកប្រជាប្រិយភាព តារាស្រីរូបនេះហាក់មានការធ្លាក់ចុះបន្តិច។
ថ្វីត្បិតតែអាជីពសិល្បៈ របស់តារាស្រី កញ្ញា មាស សម្ផស្ស មានភាពទ្រឹងមួយកន្លែង ចាប់តាំងពីអំឡុង ពាក់កណ្តាល ឆ្នាំ ២០១៣ រហូតមកដល់ដើមឆ្នាំ២០១៤នេះ ក៏ពិតមែន តែបើនិយាយពីជីវភាពខាងក្រៅរបស់នាងវិញ ត្រូវបានគេ មើលឃើញថាមានភាពហ៊ឺហារ និងស៊ីវិល័យខុសប្លែកពីធម្មតា ។ ម្យ៉ាងទៀតពេលនេះ នាងក៏កំពុងតែត្រូប៉ាន់ រឿងជីវិតស្នេហ៍ថ្មី ជាមួយបុរសអាណិកជនខ្មែរ រស់នៅអាមេរិក។
តារាសម្តែង មាស សម្ផស្ស មុននេះ ត្រូវបានមហាជនដឹង ស្ទើគ្រប់គ្នាថានាងក៏ជាតារាស្រីមួយដួង ដែលតែងជួប ប្រទះបញ្ហាបរាជ័យលើផ្លូវស្នេហាស្ទើរតែងើបមុខមិនរួច។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ឱកាស នៃ ការជ្រើសរើសដៃគូ ជីវិត ទៅថ្ងៃអនាគត នៅតែមានរហូត លុះត្រាតែនាងត្រូវ សម្រេចចិត្ត ជ្រើសរើយយកគូស្នេហ៍ថ្មី ជាបុរសក្រៅស្រុក។
ផ្អែកតាមប្រភពអ្នកសិល្បៈ បានបង្ហើបថា បច្ចុប្បន្នគូស្នេហ៍ កញ្ញា មាស សម្ផស្ស និង បុរស់អ្នកមានទ្រព្យ នៅសហរដ្ឋ អាមេរិក កំពុងតែមានភាពផ្អែមល្ហែមនឹងគ្នាប្រៀបដូចជាស្កតាំងម៉ែ។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះក៏មានសញ្ញាថ្មីគួរឱ្យ ចាប់អារម្មណ៍ សម្រាប់ការផ្តើមជីវិតស្នេហ៍ថ្មី របស់ កញ្ញា មាស សម្ផស្ស ជាមួយ បុរសម្នាក់នោះ គឺត្រូវបានប្រភព ខាងលើ ទម្លាយមកថា សម្ផស្ស ពេលនេះមានទឹកមាត់លេបវិញហើយ ដោយគូស្នេហ៍កំពុងត្រៀមលុយខ្ទង់ម៉ឺនដុល្លារ ទិញផ្ទះឱ្យជាការដូរឆ្នាំថ្មី។
ជុំវិញបញ្ហាខាងលើនេះ នៅមិនទាន់មានការបកស្រាយពី កញ្ញា មាស សម្ផស្ស នៅឡើយទេ នារសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣៤នេះ។ គេនៅចាំបានថា តារាសម្តែងកញ្ញា មាស សម្ផស្ស ក្រោយពីផ្តាច់ទំនាក់ទំនងស្នេហាចុង ក្រោយ ជាមួយបុរសភ្នែកតឹង ជនជាតិកូរ៉េ ឈ្មោះ គីម លី រួចមក នាងក៏បានប្រកាសឱ្យ មហាជនបានដឹងស្ទើរ គ្រប់គ្នាថា នាងនឹងបិទទ្វាបេះដូង ឱ្យនៅទំនេរមួយរយៈធំ ទើបជ្រើសរើសយកគូ អនាគត។ ប៉ុន្តែការប្រកាស នេះ មិនទាន់នឹងបានយូប៉ុន្មានផងក៏ ស្រាប់តែលេចចំហាយស្នេហ៍ថ្មី មកដល់តែម្តង៕
(ប្រភព៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|