. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
គ្រោង​ថត​បញ្ចប់​ខ្សែ​រឿង “ សន្យា​ស្នេហ៍ ” ដោយ​គ្មាន​វត្តមាន នី មុន្នីនាថ​
January 29, 2014 (11:55:39) [ 1034 ]
 
 
ខ្សែភាពយន្ត​ភាគ​រឿង “ សន្យា​ស្នេហ៍ ” របស់​ផលិតកម្ម​ខ្មែរ​មេគង្គ ដែល​កំពុង​ដាក់​បញ្ចាំង អោយ​ទស្សនិក ជនទស្សនា​ជាប្រចាំ នៅលើ​កញ្ចក់​ទូរទស្សន៍ MY TV គ្រោង​នឹង​ថត​បញ្ចប់ នូវ​ខ្សែ​រឿង​ចុងក្រោយ​របស់ខ្លួនក្នុងពេល​ឆាប់ៗ ខាងមុខ​នេះហើយ ដោយ​ក្នុងនោះ ត្រូវ​បង្ខំចិត្ត​ថត​បញ្ចប់ក្រោម​អវត្តមាន តួឯក​ស្រី​សំខាន់គឺ​នាង នី មុន្នីនាថ ។​
​ ​
​យោងតាម​ប្រភព បានអោយដឹងថា ដោយសារតែ​ខ្សែភាពយន្ត​រឿង “ សន្យា​ស្នេហ៍ ” ត្រូវបាន​ភាគី​ខាង​ទូរទស្សន៍​តម្រូវអោយធ្វើ​ការចាក់ផ្សាយ​បណ្តើរ និង​ថត​បណ្តើរ ហើយដោយ សារ​តែ​នៅក្នុង​សាច់រឿង មាន​ឈុត​ឆាក ភាគច្រើន ត្រូវ​សម្រិតសម្រាំង​ខ្លាំងពេក ទើប​ធ្វើអោយ​គម្រោង​នៃ​ការថត ត្រូវ​អូសបន្លាយ ដោយ​មិនអាច​បញ្ចប់ ទៅតាម​ការគ្រោងទុក ។

​ប្រភព​បាន​បន្តថា ម្ចាស់​ផលិតកម្ម​ខ្មែរ​មេគង្គ បាន​បង្ខំចិត្ត​ថត​បញ្ចប់ ខ្សែ​រឿង​ភាគ​ទូរទស្សន៍​មួយ​នេះ មុន​ការកំណត់​តែម្តង ដោយ​មិនអាច​រង់ចាំ​ដល់​ថ្ងៃ នាង នី មុន្នីនាថ ត្រឡប់​មកពី​សហរដ្ឋ​អាមេរិក​វិញ​ឡើយ ព្រោះ​ពេលវេលា​មិន​អំណោយផល ។​
​ ​
​យ៉ាងណាក៏ដោយ ប្រភព​បាន​អះអាងថា តួឯក​ស្រី​ថ្មី ដែល​ត្រូវ​ចូលមក​សម្តែង​ជំនួស នាង នី មុន្នីនាថ ដែល​ជាប់រវល់​ចេញទៅ​សម្តែង នៅ​សហរដ្ឋអាមេរិក​នោះ គឺ​តារា​សម្តែង​ស្រី នាង ព្រះកាយ​ច័ន្ទ ដោយ​ការផ្លាស់ប្តូរ​នេះ គឺ​សម្រាប់តែ​តួឯក​ស្រី តែប៉ុណ្ណោះ ប៉ុន្តែ​នៅ​រក្សា​សាច់រឿង និង​ឆ្អឹង​រឿង អោយនៅ​ដដែល​។ ទន្ទឹម​នោះ ការសម្រេច​ប្តូរ​តួ ក៏បាន​ទទួល​ការឯកភាព​ទាំងស្រុង ពី​ថ្នាក់ដឹកនាំ​ទូរទស្សន៍ MY TV ក៏ដូចជា អ្នក​ឧបត្ថម្ភ​កម្មវិធី​ផងដែរ ។​
​ ​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ម្តាយ​របស់​នាង នី មុន្នីនាថ បានលើកឡើង តាមរយៈ​គេហទំព័រ CEN ថា វា​គ្មាន​បញ្ហា​អ្វី​នោះទេ សម្រាប់​ការផ្លាស់ប្តូរ​តួ ព្រោះ​យើង​បាន​ពិភាក្សា និង​សម្រេច​រួចរាល់ រួចហើយ រវាង​កូន​អ្នកស្រី និង​ភាគី​ផលិតកម្ម​ខ្មែរ​មេគង្គ ។ លោកស្រី បាន​អះអាងថា ពួកយើង​បាន​ពិភាក្សា និង​ទទួល​ការយល់ព្រម​ទាំងសងខាង តាំងពី មុន្នីនាថ មិនទាន់​ចាកចេញ ទៅ​សហរដ្ឋអាមេរិក​ម្ល៉េះ ។​

​ម្តាយ​របស់​តារា​ទឹកភ្នែក​នាង នី មុន្នីនាថ បាន​បញ្ជាក់ថា " នេះ​មិនមែនជា​កំហុស​របស់​អា​នាថ​ទេ ការផ្លាស់ប្តូរ​តួឯក​ស្រី​នៅក្នុង​ខ្សែ​រឿង “ សន្យា​ស្នេហ៍ ” ដោយសារតែ​ក្រុមហ៊ុន មិនមាន​ពេល​គ្រប់គ្រាន់ ក្នុងការ​រង់ចាំ​ការវិលត្រឡប់ពី​ក្រៅ ប្រទេស​របស់​អា​នាថ "​។​

​យ៉ាងណាក៏ដោយ អ្នកស្រី​បាន​សង្កត់ធ្ងន់ថា ទស្សនិកជន បានទទួល​ស្គាល់​រួចហើយ នូវ​សមត្ថភាព ក៏ដូចជា ទេពកោសល្យ​នៃ​ការសម្តែង ដ៏​ប៉ិនប្រសព្វ​របស់ មុន្នីនាថ នៅក្នុង​ខ្សែ​រឿង “​សន្យា​ស្នេហ៍​” ដែល​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ នាពេល​កន្លងមកនេះ ។ ទន្ទឹម​នោះ ខ្សែ​រឿង​មួយ​នេះ ក៏បាន​សម្រេច​ការថត​របស់ខ្លួន អស់​ជាច្រើន​ភាគ​ហើយ​ដែរ​ដោយនៅ​សេសសល់ តែ​ចុងកន្ទុយ​បន្តិច​តែប៉ុណ្ណោះ ។ ដូច្នេះ​វា​មិនអាច​បង្ក​ជា​បញ្ហា ឬ​ទទួល​ការខាតបង់​អ្វី​ធ្ងន់ធ្ងរ​នោះទេ សម្រាប់​ការថត​បញ្ចប់​ខ្សែ​រឿង “ សន្យា​ស្នេហ៍ ” ដោយ​គ្មាន​វត្តមាន​របស់ នី មុន្នីនាថ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter