. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

.
ព្រាប សុវត្ថិ បែកធ្លាយរឿង លួចមាន ប្រពន្ធចុង ជាតារា សម្តែង
February 18, 2014 (13:25:59) [ 646 ]
 
 
មហាជនក៏ដូចជាអ្នករស់នៅក្នុងចង្កោមសិល្បៈមួយចំនួនបានដឹងយ៉ាងច្បាស់ថា កំពូលតារាចម្រៀងប្រចាំ ផលិតកម្ម ហង្សមាស លោក ព្រាប សុវត្ថិ គឺមានប្រពន្ធ និងកូនរួចទៅហើយ ព្រោះជារឿយៗ តារាចម្រៀង ល្បី ឈ្មោះរូបនេះ តែងតែបណ្តើរប្រពន្ធ ទៅចូលរួមក្នុងកម្មវិធីអ្នកសិល្បៈ ជាប់ជានិច្ច និងថែមទាំងផ្អែមល្ហែមជាមួយគ្នា នៅមុខគេឯងទៀតផង ។

ប៉ុន្តែដោយឡែក ថ្មីៗនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានមហាជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក មានការសង្ស័យយ៉ាងខ្លាំងថា លោក កំពុងតែមានប្រពន្ធចុង លួចលាក់ដែលនារី នោះ ជាតារា សម្តែង មានប្រជាប្រិយភាពទៀតផង ។

ការសង្ស័យរបស់មហាជន បែបនេះបន្ទាប់ពី គេបានឃើញរូបភាពកៀកកើយមួយសន្លឹក ត្រូវបានតារាសម្តែង ស្រស់ សោភា កញ្ញា ពេជ្រ ថាវរ៉ា បង្ហោះ នៅក្នុង Account Facebook របស់នាង ជាមួយលោក ព្រាប សុវត្ថិ និងបានសរ សេរថា” Morning ja with my husband love him nas” បកប្រែថា “អរុណសួរស្តី ច៎ា ជាមួយប្តីរបស់ខ្ញុំស្រឡាញ់ គាត់ណាស់”។

ជុំវិញព័តមានដ៏ក្តៅគគុគនេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ អ្នកពត័មានមិនអាចទាក់ទង សុំការស្រាយបំភ្លឺពីតារា ចម្រៀង ចាស់វស្សា ប្រចាំផលិតកម្ម ហង្សមាស លោក ព្រាប សុវត្ថិ បានទេ ។ តែយ៉ាងណា ចំពោះរឿងនេះ តារា សម្តែងរូបស្រស់ ពេជ្រ ថាវរ៉ា បាននិយាយរៀបរាប់ឲ្យដឹងថា "ចំពោះរូបហ្នឹង គឺខ្ញុំគ្រាន់តែបង្ហោះលេងប៉ុណ្ណោះបង..! កុំច្រឡំអី...តាមពិតទៅរូបហ្នឹង ខ្ញុំបានថតជាមួយគាត់( ព្រាប សុវត្ថិ) យូរណាស់ហើយ គឺប្រហែលជា ៦ ទៅ ៧ ខែ មកហើយតាំងពីខ្ញុំថតរឿង«ធ្លាប់ស្រឡាញ់ខ្ញុំទេ?» ជាមួយគាត់មកម្ល៉េះ.. តែខ្ញុំទើបបង្ហោះពេលនេះ"។

កញ្ញា ពេជ្រ ថាវរ៉ា ក៏បានបន្ថែមទៀតថា "សូមកុំឲ្យមហាជន មានការយល់ច្រឡំ ព្រោះរូបនេះ គឺគ្រាន់តែជាការ សម្តែង នៅក្នុងខ្សែភាពយន្ត តែប៉ុណ្ណោះ ព្រោះបង ព្រាប សុវត្ថិ នរណាៗក៏ដឹងថា គាត់មានប្រពន្ធមានកូនរួច ហើយ ដែរ"៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter