នាយ គ្រឿន ផ្ទុះដំណឹងស្នេហ៍ ជាមួយ តារាសម្តែងវ័យក្មេង
|
February 21, 2014 (11:20:25)
|
[ 557 ] |
|
|
|
|
គ្រាន់តែបានឮឈ្មោះ នាយ គ្រឿន ភ្លាមទស្សនិកជនក្មេង ចាស់ ប្រុស-ស្រីពិតបានស្គាល់គ្រប់ៗគ្នា ថាតារា កំប្លែងមុខស្ងួត ក្រម៉ិចក្រមើម និងត្រូវជាប្អូនប្រុសបង្កើតរបស់នាយ ពែកមី ដោយទទួលបានជោគជ័យក្នុងអាជីព សិល្បៈជាតារាកំប្លែងជិតពីរឆ្នាំមក តាមរយៈការសម្ដែងក្នុងកម្មវិធីផ្សេងៗ ប្រចាំក្នុងស្ថានីយទូរទស្សន៍ CTN ។ ការ វិវត្តខ្លួនជ្រៀតចូល ដណ្តើមទីផ្សារសិល្បៈតាមរយៈនៃការកំប្លែងនេះទើបធ្វើឲ្យ នាយ គ្រឿនមានឱកាសលេចឈ្មោះ ល្បី និងអាចរកលុយបានពីការសម្តែង ច្រៀង និងកំប្លែង រហូតមកដល់សព្វថ្ងៃនេះ។ មិនត្រឹមតែប៉ុណ្ណោះនាយក៏ ក្តាប់បានឱកាសថ្មីជាបន្តបន្ទាប់ដូចជាការចូលខ្លួនសម្តែងខ្សែរឿង និងការចូលច្រៀងឱ្យផលិតកម្មថោនជាដើម។
បើតាមការសង្កេត មិនថាពេលឡើង សម្ដែងកំប្លែង ឬមួយច្រៀងឱ្យ ផលិតកម្មនោះទេ គឺនាង គ្រឿន តែងតែទាញ បានមកវិញនូវ សម្លេងគាំទ្រ ដ៏ច្រើន ពីសំណាក់មហាជន អ្នកគាំទ្រទាំងក្នុង និងនៅក្រៅប្រទេស។ ប៉ុន្តែស្របពេល ដែលការគាំទ្រកាន់តែមានសន្ទុះកើនឡើង គួរកម្គាល់ពី មួយថ្ងៃទៅមួយថ្ងៃនេះ ក៏មានព័ត៌មានលេចឮមកថា នាយ គ្រឿន មានទំនាក់ទំនងផ្អែមល្ហែមជាមួយនារីវ័យក្មេងជាតារាសម្តែងរស់នៅក្នុងចង្កោមសិល្បៈដូចគ្នា។
បើយោងតាម ប្រភពពីអ្នកសិល្បៈបាននិយាយថា តារាកំប្លែង នាយ គ្រឿន បច្ចុប្បន្នកំពុងតែមានការទាក់ទងស្នេហា ក្រៅសិល្បៈជាមួយនារីវ័យក្មេងម្នាក់ដែលគេស្គាល់ថា ជាអ្នកសិល្បៈ សម្តែងខ្សែភាពយន្ត និងឈុតកាយវិការខារ៉ាអូ ខេ។ ចំពោះសកម្មភាពដែលឈានដល់ដំណាក់កាលនៃការធ្លាយដំណឹងស្នេហ៍រវាងតារាកំប្លែង នាយ គ្រឿន និងតារា សម្តែងដែលគេមិនបញ្ចេញឈ្មោះខាងលើនេះបន្ទាប់ពីប្រភពទាំងនេះ ឧស្សាហ៍ឃើញនាយ គ្រឿន និងនារីម្នាក់នោះ បានបញ្ចេញពីអាកប្បកិរិយាស្និទ្ធស្នាលជាមួយគ្នាប្លែកខុសពីធម្មតា។
ប្រភពដដែល បានឲ្យដឹងដោយខ្លីទៀតថា ថ្មីៗនេះ នាយ គ្រឿង ហាក់ដូចជាឧស្សាហ៍បណ្តើរនារីវ័យក្មេងមា្នក់នោះ ចេញទៅណាមកណាជាប់ជាប្រចាំ មិនថាការ ទៅកំសាន្ត ឬចេញទៅញ៉ាំអាហារនោះទេ គឺតែងបានឃើញអ្នកទាំង ពីរ ជាបន្តបន្ទាប់ ហើយអាចថា ការសន្និដ្ឋានថា នាយ គ្រឿន និង តារាសម្តែងស្រីម្នាក់នេះ កំពុងតែបង្ហាញពីសញ្ញា ស្នេហាជាមួយគ្នា។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|