. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
គង់ វង្សយ៉ាទីចង់ពង្រីក ឥទ្ធិពលនៅ CTN ខណៈឮថា មានអ្នកធំ ចាំជួយ ក្រោយខ្នង
April 02, 2014 (14:09:42) [ 1517 ]
 
 
តារាសម្តែង និងជាពិធីការិនី ក្នុងកម្មវិធី "រាត្រីកំសាន្ត" របស់បណ្តាញ ស្ថានីយទូរស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះ មានការលួចបង្ហើបថា នាងមានខ្នងបុរស ជាបង្អែកម្នាក់ បានរួមចំណែក ជ្រោមជ្រែងការងារសិល្បៈ ឲ្យនាងបានល្បីឈ្មោះ រហូតដល់បច្ចុប្បន្ន និងធ្វើឲ្យអ្នកនៅក្បែរខ្លួន មិនហ៊ានប៉ះពាល់។

បើតាមប្រភព ពីរង្វង់អ្នកសិល្បៈ បាននិយាយខ្សឹបខ្សៀវគ្នាថា ការល្បីឈ្មោះរបស់ សម្តែងរាង តូចច្រឡឹង កញ្ញា គង់ វង្សយ៉ាទី មកដល់សព្វថ្ងៃនេះ ដោយសារតែនាងមាន ទេពកោសល្យ និងសមត្ថភាពសម្តែង។ មិនតែប៉ុណ្ណោះ តារា ស្រី គង់ វង្សយ៉ាទី ក៏មានខ្នងបង្អែក សម្រាប់ជួយលើកតម្កើង ឲ្យមានភាពល្បីល្បាញ រហូតចូលខ្លួនគ្រងតំណែងជា ពិធី ការិនីក្នុង ទូរទស្សន៍ ដ៏ពេញនិយមមួយនេះទៀតផង។

ប្រភពបានបន្តថា បុរសដែលមានយសស័ក្តិធំ នៅពីក្រោយការល្បីរបស់កញ្ញា គង់ វង្សយ៉ាទី ម្នាក់នោះ គឺមានការ រាប់អានជិតដិត ជាមួយនឹងនាង តែអ្នកខ្លះសង្ស័យថា បុរសខាងលើអាចជាម្ចាស់ បេះដូងរបស់ យ៉ាទី ក៏ថាបាន។ ម្យ៉ាងទៀតបុរសរូបនេះ ក៏ជាអ្នករួមចំណែកជ្រោមជ្រែង ការងារជាពិធីការិនី របស់នាង ក្នុងកម្មវិធី "រាត្រីកំសាន្ត" នៃស្ថានីយទូរទស្សន៍ CTN។

ទន្ទឹមនឹងគ្នានេះក៏មានប្រភពខ្លះ លើកឡើងថា យ៉ាទី តែងទទួលបានការយកចិត្ត ទុកដាក់ និងផ្តល់កម្លាំងចិត្តជា ពិសេស ខណៈការងាររបស់នាង មានភាពខ្វះចន្លោះត្រង់ចំណុច ណាមួយនោះ។ ចំណែក អ្នកសិល្បៈរួមអាជីព ក៏ហាក់ដូចជាមិនសូវ ហ៊ាននិយាយស្តី ប៉ះពាល់ដល់នាងដែរ។ គង់ វង្សយ៉ាទី ជាអ្នកសិល្បៈ ដ៏មានសំណាងម្នាក់ អាចឈរជើងរឹងមាំ ក្នុងកិច្ចការដែល នាងមិនសូវ មានភាពប៉ិនប្រសព្វដូចការសម្តែង។

(ប្រភពពី៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 60 នាក់
  Flag Counter
Flag Counter