. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ព្រាប សុវត្ថិទូរស័ព្ទ​​ប្តឹងមេ PM ឲ្យផ្អាក​ការប្រគំតន្ត្រី​ របស់ ខេមរៈ សិរិមន្ត
April 05, 2014 (08:27:02) [ 672 ]
 
 
នៅពីក្រោយការប្រគំតន្ដ្រី ក្នុងខេត្ត​​​ស្ទឹងត្រែង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ ​​បានកើតមាននៅរឿងរ៉ាវ ចម្រូងចម្រាសមួយ​​ ដែលធ្វើឲ្យតារាចម្រៀង លំដាប់កំពូល ​​ព្រាប សុវត្ថិបានសម្ដែងការអាក់អន់ស្រពន់ចិត្តរហូត​​ដល់ ថ្នាក់ប្ដឹង មន្ដ្រីកងរាជអាវុធ ខេត្ដស្ទឹងត្រែង ឲ្យផ្អាកការប្រគំតន្ដ្រីនោះ ទាំងពាក់កណ្ដាលទីព្រោះតែលោកខឹងនឹងក្រុម ហ៊ុន Smart បានយករូប​(ផ្ទាំងប៉ាណូ) ​ទៅតាំងពីក្រោយឆាកប្រគំតន្ដ្រី​ទាំងគ្មានវត្តមានរូបលោក​ ទៅច្រៀងនៅទីនោះ និងមានទំហំតូច ជាងរូបរបស់តារាចម្រៀង ខេមរៈ សិរីមន្ដ។

ពាក់ព័ន្ធទៅនឹងការអាក់អន់ ស្រពន់ចិត្ត ពីសំណាក់កំពូល តារាចម្រៀង ព្រាប សុវត្ថិ រហូតដល់ថ្នាក់ទូរស័ព្ទទាំងយប់ ប្ដឹងមន្ដ្រី PM នៅក្នុងខេត្តស្ទឹងត្រែង ផ្អើលអស់ អ្នកទស្សនានៅទីនោះ តារាចម្រៀងព្រាប សុវត្ថិ មិនបានបកស្រាយ ឬនិយាយអ្វីច្រើននោះទេ ដោយលោកបង្វែរសំណួរឲ្យ ទៅសួរតំណាងក្រុមហ៊ុន SLដែលជាអ្នករៀបចំទទួលការប្រគំ តន្ដ្រីនេះពីក្រុមហ៊ុន Smart ។ ព្រាប សុវត្ថិ និយាយថា «ខ្ញុំមិននិយាយទេណា... អាចទាក់ទងទៅខាង SL វិញ ខ្ញុំ កំពុងជាប់រវល់ អរគុណណា... អរគុណ» ។

ដោយឡែកអ្នកព័តមានបានធ្វើការទំនាក់ទំនង​ ទៅតំណាង​​ក្រុមហ៊ុន SL​ រៀបចំការប្រគំតន្ដ្រីនេះ​ ពីក្រុមហ៊ុន Smart តែមិនបានសម្រេច ។ យ៉ាងណាមិញ តំណាងក្រុមហ៊ុន Smart បានថ្លែងឲ្យដឹងថា​ ចំពោះបញ្ហានេះ តម្រូវ ​ឲ្យស្ថា ប័នព័ត៌មាន ផ្ញើជាសំណួរទៅកាន់ក្រុមហ៊ុន Smart ​ជាមុនសិនដើម្បីត្រូវពិចារណាថា​ សំណួរណាអាចឆ្លើយ​បាន និងសំណួរណាឆ្លើយមិនបាន និងផ្ដល់ដំណឹងមកវិញ។

ដោយឡែកលោក អៀង វណ្ឌីមេបញ្ជាការ​​​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងដែលបាន​​ទទួលបណ្ដឹងពីតារា​​ចម្រៀង ព្រាប សុវត្ថិបានថ្លែងឲ្យដឹងថា បញ្ហានេះគឺជារឿងទំនាស់បុគ្គល និងបុគ្គលគ្មានអ្វីធ្ងន់ធ្ងរនោះទេ ហើយបានសម្រួល ចប់សព្វគ្រប់ ដើម្បីបានប្រគំតន្រ្ដីបន្ដ ជូនបងប្អូនទស្សនាដែល​បានរង់ចាំមើលយ៉ាងច្រើនកុះករ។​ លោកនិយាយថា «រឿងហ្នឹង គេហៅថា ទំនាស់បុគ្គល ដោយសាខាង Smart យករូបមកមិនសុំអនុញ្ញាតពីគេ (ព្រាប សុវត្ថិ) អត់មាន អីធ្ងន់ធ្ងរទេ មានតែប៉ុណ្ណឹងទេ ប្រគំតន្ដ្រីឲ្យចប់ទៅ ចុងក្រោយបាននិយាយគ្នាចប់ តែថាចាំស្អែកចាំនិយាយ Ok ចាំ ស្អែកនិយាយក៏បាន ប្រជាជនមកច្រើន ។ ពេលហ្នឹងក៏បាន សុំកម្លាំងខាងខ្ញុំ ទៅការពារ ខនសឺតហ្នឹងដែរ ហើយ បានប្រព្រឹត្តទៅធម្មតា អត់មានពាក់ព័ន្ធអ្វីទៀតទេ បណ្ដឹងនោះ ក៏ដកទាំងយប់វិញដែរ» ។

ទោះបីជាយ៉ាងណា លោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើត និងជាអ្នកនាំពាក្យរបស់ តារាចម្រៀង ខេមរៈ សិរីមន្ដ ក៏បានថ្លែងឲ្យដឹងដែរថា លោកមិនទាន់បាន ដឹងព័ត៌មាននេះនៅឡើយទេ រង់ចាំមើលសិន៕

(ប្រភពពី៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter