. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
តួស្រីរឿង Transformers​ និង ជា​តារាម៉ូដែល​ដ៏ល្បីរបស់​អង់គ្លេស មកជួយ​ដល់ កុមារ​ក្រី ក្រ​កម្ពុជា​
April 05, 2014 (08:33:47) [ 663 ]
 
 
នៅថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែមេសា ឆ្នាំ២០១៤នេះ នាង Rosie Huntington-Whiteley ជាតារាម៉ូដែល របស់ចក្រភពអង់គ្លេស និងជាអ្នកគាំទ្រអង្គការ UNICEF បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ជាមួយនឹងអង្គការ UNICEF ដើម្បីសួរសុខទុក្ខកុមារក្រីក្រ នៅតំបន់ជុំវិញរាជធានីភ្នំពេញ និងដើម្បីថតកម្មវិធីមួយ យកទៅចាក់ផ្សាយនៅ ស្ថានីយទូរទស្សន៍ចក្រភពអង់គ្លេស ប៉ុស្តិ៍ ITV ក្នុងកម្មវិធី Soccer Aid នាថ្ងៃអាទិត្យ ទី៨ ខែមិថុនា ខាងមុខនេះ។

ដំណើរសួរសុខទុក្ខមកកាន់ប្រទេសកម្ពុជា ជាមួយអង្គការ UNICEF ដែលជា​អង្គការឈានមុខគេ ក្នុងការជួយកុមារ នៅលើពិភពលោកនេះ នាងនឹងទៅជួប​សួរសុខទុក្ខ កុមារដែលរស់នៅតំបន់ក្រីក្រ ​​កំពុងជួបភាពក្រីក្រ ​​មានជំងឺ ​និង ​ភាពអត់ឃ្លាន ជុំវិញរាជធានីភ្នំពេញ។

ដំណើរជួបសួរសុខទុក្ខកុមារក្រីក្រ នៅក្នុងប្រទេសកម្ពុជា របស់តារាម៉ូដែលអង់គ្លេស រួមជាមួយនឹងអង្គការ UNICEF នេះ មានគោលបំណងស្វែងរកជំនួយ ដើម្បីជួយពួកគេឲ្យរួចផុតពីទុក្ខលំបាក។

សូមបញ្ជាក់ថា នាង Rosie Huntington-Whiteley មានវ័យ ២៦ឆ្នាំ ជាតារាសម្តែង និងម៉ូដែល របស់ចក្រភពអង់ គ្លេសដោយត្រូវបានទទួលប្រជាប្រិយភាពខ្លាំង តាមរយៈការដើរបង្ហាញម៉ូដ ឲ្យក្រុមហ៊ុនលក់ខោអាវទ្រនាប់ Victo- ria's Secret និងក្រុមហ៊ុន Burberry ជាពិសេសនាងបានលេចធ្លោនៅក្នុងភាពយន្តរឿង Transformers៕

(ប្រភពពី៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter