. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
សោម ម៉ាល័ក្ខចូលរោងការ ​លើកទី២​ជាមួយ​អាណិក ជនខ្មែរ​ រស់នៅ​ អាមេរិក
April 10, 2014 (12:37:13) [ 705 ]
 
 
អ្នកមេម៉ាយវ័យក្មេង រូបស្រស់ អ្នកនាង សោម ម៉ាល័ក្ខ នៅថ្ងៃនេះ បានសម្រេចចិត្ត ដឹកដៃគូដណ្តឹង ដែលជាអាណិកជនខ្មែរ រស់នៅលើទឹកដីអាមេរិក ចូលរោងការតាមប្រពៃណី ក្រាបក្បាលដល់កន្ទេល ដោយនៅក្នុងពិធីមង្គលការនេះ គេសង្កេតឃើញ កូនក្រមុំកូនកំលោះ មានទឹកមុខ ញញឹមញញែម រីកមុខដូចគ្រាប់ជីត្រូវទឹក ដែលសរបញ្ជាក់ឲ្យឃើញថា ពួកគេទាំងពីរនាក់ហាក់ ដូចជាមានភាពសប្បាយ រីករាយស្រឡាញ់គ្នា ដោយចិត្តស្មោះ ទៅវិញទៅមក មិនចាញ់គូស្វាមី របស់អ្នកសិល្បៈ ដទៃទៀតនោះទេ។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤នេះ សំឡេង​​ភ្លេងការ បានលាន់ឮកងរំពងពេញ ​ក្នុងគេហដ្ឋានខាងស្រីនៅក្នុងខណ្ឌ ​ទួលគោក រាជធានីភ្នំពេញ ​អ្នកនាង សោម ម៉ាល័ក្ខ ។ នៅក្នុងពិធី មង្គលការនេះគេសង្កេត​​មានវត្តមានភ្ញៀវអញ្ជើញ ​ចូលរួម អបអរសាទរជូន​ពរជ័យ ដល់គូស្វាមី ភរិយាថ្មោងថ្មី នេះយ៉ាងច្រើនកុះករ ជាពិសេសក្នុងពិធីហែ​ជំនូនកាល ពីពេលព្រឹកមិញនេះ ។

នៅក្នុងនោះ គេសង្កេតឃើញ កូនក្រមុំរូបស្រស់សម្បុរស្រអែម អ្នកនាង សោម ម៉ាល័ក្ខ បង្ហាញស្នាមញញឹមបិទមាត់ មិនជិតក្រោយពី បានចូលរោងការ តាមប្រពៃណី ជាមួយស្វាមីបណ្តូលចិត្ត នៅថ្ងៃនេះ។ តាមរយៈកាយវិការនេះបាន បញ្ជាក់ឲ្យឃើញថា កូនក្រមុំរូបនេះ ដូចជាមានក្តីសុខ និងសុភមង្គល ក្នុងមង្គលការ លើកទី២នេះខ្លាំងណាស់។

សម្រាប់ពិធីមង្គលការ របស់តារាសម្តែងស្រី ល្បីឈ្មោះ ក្នុងរឿង “គ្រាប់ពេជ្រ” អ្នកនាង សោម ម៉ាល័ក្ខ និងស្វាមីជា អាណិកជន បានរៀបចំពិធី ពិសាភោជនាហារ នៅមជ្ឈមណ្ឌល មហាសន្និបាត កោះពេជ្រ អគារ L ដោយក្នុងគម្រោ ង នាងបានអញ្ជើញភ្ញៀវទាំង សិល្បៈ និងក្រៅសិល្បៈ ប្រមាណ៦០តុ ។ នៅក្នុងពិធីមង្គលការ នោះ ប្រហែលជា មិនសូវមាន វត្តមានភ្ញៀវ ខាងប្រុសច្រើនទេ ដោយសារតែស្វាមីរបស់នាង គឺជាអាណិកជនខ្មែរ រស់នៅអាមេរិក៕

( ប្រភពពី៖ ដើមអម្ពិល )
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 37 នាក់
  Flag Counter
Flag Counter