. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
គឹម លីហ្សា នឹកប្តី​ខ្លាំងពេក..! សម្រេច​ចិត្ត​ទម្លាយ​ជា​ សាធារណៈ
April 13, 2014 (06:12:31) [ 672 ]
 
 
ទស្សនិកជននៅចាំបានថា នៅដំណាច់ឆ្នាំ២០១៣កន្លងទៅនេះ វត្តមានអ្នកសិល្បៈស្រីល្បីឈ្មោះ ជាច្រើន ដួងបានសម្រេចចិត្ត បញ្ចប់ភាពនៅលីវ រៀបការមានគ្រួសារ ។ នៅក្នុងនោះតារាស្រី​​២ដួង គឺ អ្នកនាង សារាយសក្ខ ណា និង អ្នកនាង គឹម លីហ្សា ដែលជាមិត្តភក្តិនឹងគ្នានោះ ក៏បានចូលរោង​​ការត្រដំត្រសងគ្នាដោយ​​ស្វាមីរបស់ពួកគេ សុទ្ធសឹងតែ​​ជាអាណិកជនខ្មែរ រស់នៅក្រៅប្រទេស ។

ក្រោយពីតារាស្រីទាំង២ដួងនេះ បានរៀបការគេសង្កេតឃើញ អតីតតារាសម្តែង អ្នកនាង សារាយ សក្ខណា បាន ចាកចេញទៅ រស់នៅជាមួយស្វាមីសាងសុភមង្គល យ៉ាងមានក្តីសុខ បន្ទាប់ពីរៀបការបានជិត៣ខែ។ តែដោយឡែក តារាស្រីសាច់សរ អ្នកនាង គឹម លីហ្សា វិញ ក្រោយពីរៀបការរួច នាងនៅតែបន្តចាប់អាជីពសិល្បៈ និងមិនបានចាក ចេញ ទៅរស់នៅក្រៅប្រទេស ជាមួយស្វាមីដូចជាមិត្តភក្តិ អ្នកនាង សារាយ សក្ខណា នោះទេ ។

កាលពីពេលកន្លងទៅថា នាងនៅមិនទាន់មានគម្រោង ចេញទៅតាមស្វាមីភ្លាមៗទេ ដោយសារតែនាងរង់ចាំស្វាមី រៀបចំឯកសារ រត់ការឲ្យនាងចេញទៅរស់នៅអូស្ត្រាលី ជាមួយស្វាមី ។ តាមរយៈការលើកឡើងបែបនេះបានធ្វើឲ្យ អ្នកតាមដានសិល្បៈ ចោទជា ចម្ងល់ថា ស្នេហារវាងប្តីប្រពន្ធរបស់អ្នកទាំងពីរ អាចនឹងមានភាពទំនុកចិត្តស្នេហាផ្អែម ល្ហែមជាមួយគ្នា ដូចគូស្នេហ៍អ្នកសិល្បៈ ថ្មោងថ្មីដូចជា អ្នកនាង សារាយ សក្ខណា ឬក៏អត់ទេ ?

ទន្ទឹមជាមួយគ្នានោះ កញ្ញា គឹម លីហ្សា ក៏បានខំប្រឹងសរសេរសារផ្អែមល្ហែម ប្រាប់ជាសាធារណៈ ដើម្បីច្រានចោល ព័ត៌មានខាងលើនេះ ដោយនាងបានសរសេរជា​​ភាសាខ្មែរបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនង​​សង្គម Facebook ផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤នេះថា “ នឹកបងណាស់ប្តីសំឡាញ់.....” ។ សម្តីនេះហាក់ បង្ហាញថា ស្នេហ៍ផ្អែមជាងទឹកឃ្មុំ ការឃ្លាតគ្នានេះ ធ្វើឲ្យនាងនឹកស្វាមីយ៉ាងខ្លាំង ។ ដោយការបង្ហាញសារបែបនេះ ត្រូវបានគេចាត់ទុកថា ជាចេតនារបស់នាង ចង់បង្អួតទស្សនិកជន និងប្រកាសប្រាប់មហាជន​​ថានាងពិតជា​​ស្រឡាញ់ ប្ដីស្មើនឹងជីវិត មិនចង់ឃ្លាត១វិនាទីនាឡើយ៕

( ប្រភពពី៖ ដើមអម្ពិល )
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 44 នាក់
  Flag Counter
Flag Counter