. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ឱក សុគន្ធ​កញ្ញា និង​នាឡិកា Samsng Gear Fit ធ្វើឱ្យ​កម្មវិធី​រត់​ហាត់ប្រាណ ទទួល​ការចាប់អារម្មណ៍​ខ្លាំង​
April 18, 2014 (13:38:19) [ 665 ]
 
 
ក្រុមហ៊ុន Samsung បានរៀបចំ​កម្មវិធីរ​ត់​ហាត់ប្រាណ​ដើម្បី​សុខភាព Samsung Runner 5 កាលពី​សប្តាហ៍​មុន ក្នុង​គោលបំណង​លើកកម្ពស់ អំពី​បញ្ហា​សុខភាព ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ក្នុង​កម្មវិធី​នោះ យើង​ក៏​ឃើញ​មាន​វត្តមាន កញ្ញា ឱក សុគន្ធ​កញ្ញា ដែលជា​អ្នកតំណាង ផលិតផល Samsung និង​ជា​តារាចម្រៀង​ល្បី​បំផុត​ក្នុងប្រទេស​កម្ពុជា ជាមួយ​មិត្តភក្តិ និង​បុគ្គលិក​ក្រុមហ៊ុន Samsung ក្នុង​ឈុត សម្លៀកបំពាក់ កីឡា ជាមួយ​នាឡិកា Samsung Gear Fit ដើម្បី​រត់​ហាត់ប្រាណ​ចំងាយ 1,052 ម៉ែត្រ ដោយ​ចាប់ផ្តើម​ពី ពហុកីឡាដ្ឋាន អូឡាំពិក រួច​ឆ្លងកាត់​មហាវិថី​សីហនុ ដើម្បី​ទៅដល់​ហាង​លក់​ទូរស័ព្ទ​ទំនើប Samsung KLD 3 ដែល​ជាទី​ផ្តាច់ព្រ័ត្រ​។​

ក្នុង​រយៈ​ចំងាយ​នោះ ក្រុម​អ្នកចូលរួម​រត់​ហាត់ប្រាណ​បាន​ចូល​សម្រាក​នៅ​ហាង​លក់​ទូរស័ព្ទ​ទំនើប នី កា និង​សៀង លីន ដោយ​ពួកគាត់​អាច​ទទួលបាន​នូវ​បទពិសោធន៍​ប្រើប្រាស់​សាកល្បង ទូរស័ព្ទ Samsung Galaxy S5 ដែល​ទើបតែ​ចេញ​ថ្មីៗ​នេះ ថា​តើ​ទូរស័ព្ទ​នេះ​មាន​ភាព​អស្ចារ្យ​លើសគេ​លើ ចំណុច​ណាខ្លះ​។

​ក្នុងអំឡុងពេល​ឈប់សម្រាក​នៅ​ហាង​លក់​ទូរស័ព្ទ​ទាំង 2 នេះ កញ្ញា ឱក សុគន្ធ​កញ្ញា បានធ្វើការ​សាកសួរ​ទូ​ទៅ ក៏ដូចជា​ផលិតផល Samsung ដែលមាន​នៅក្នុង​ហាង និង​ការលក់​ផងដែរ​។ ម្ចាស់​ហាង នី​កា បាន​មាន​ចំណាប់ អារម្មណ៍​លើ​ទូរស័ព្ទ Samsung Galaxy S5 ថា “​ចំណុច​ដែល Samsung Galaxy S5 ផ្តល់ជូន​ពិសេស​អស្ចារ្យ​ប្លែក​ជាងគេ គឺ កម្មវិធី សុខភាព​ដែល បំពាក់​ក្នុង​ទូរស័ព្ទ​ស្រាប់ ដែល​ប្រៀបដូចជា​វេជ្ជបណ្ឌិត​ប្រចាំ​ខ្លួន​សម្រាប់​ផ្តល់ជូន​នូវ ព័ត៌មាន​ទុកចិត្ត​អំពី ការថែទាំ​សុខភាព​។ ជាមួយ​ចំណុច​ពិសេស​ជាច្រើន​របស់​ទូរស័ព្ទ Samsung Galaxy S5 មាន អតិថិជន​ជាច្រើន​បាន​អញ្ជើញ​មក​សាកសួរ និង​កុម្ម៉ង់​ទិញ​អស់​ជាច្រើន​គ្រឿង តាំងពី​មិនទាន់មាន​លក់ នៅលើ​ទីផ្សារ​”​។ រីឯ​ម្ចាស់​ហាង​ទូរស័ព្ទ សៀង លីន ក៏បាន​មាន​ចំណាប់អារម្មណ៍ លើ​ទូរស័ព្ទ Samsung Galaxy S5 ដែរ​ថា “​ទូរស័ព្ទ Samsung Galaxy S5 ដែល​ទើប​ចេញ​ថ្មី​នេះ មាន​ចំណុច និង​មុខងារ​ពិសេស​ជាងគេ​។ ចំណុច​ដែល​គួរកត់សម្គាល់​នោះ គឺ ទូរស័ព្ទ​ថ្មី​នេះ មិន​ជ្រាប​ទឹក ក៏ដូចជា សមត្ថភាព​កាមេរ៉ា​ដែល​អាច​រូបថត​ច្បាស់​ល្អ ជាមួយ​ល្បឿន​លឿន​នៃ​ប្រព័ន្ធ​ដំណើរការ និង​អ៊ី​ន​ធើ​ណិ​ត ផងដែរ​។ តាមរយៈ​បច្ចេកវិជ្ជា​ថ្មី ទំនើប​ចុងក្រោយ​របស់ Samsung Galaxy S5 ខ្ញុំ​ជឿថា​ពិតជា​ជួយ ជំរុញ​ការលក់​បាន​រហ័ស​សម្រាប់ ហាង​ខ្ញុំ និង​ហាង​ទូរស័ព្ទ​ដទៃ​”​។

​កម្មវិធី​រត់​ហាត់ប្រាណ Samsung Runner 5 ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សាភ្ជាប់​រវាង បច្ចេកវិជ្ជា និង​សុខភាព​។ ហើយ​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា Samsung ចង់​ពង្រីក​សក្តានុភាព​ជា​អ្នក​នាំ មុខ​គេ​ជាមួយ​មោទនភាព​ផ្នែក​បច្ចេកវិជ្ជា ដូចជា​ការបង្កើត​នូវ​នាឡិកា Samsung Gear Fit ដែល​ផ្សា ភ្ជាប់​រវាង សុខភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ទៅនឹង​ទូរស័ព្ទដៃ​។

​នាឡិកា Samsung Gear Fit ត្រូវបាន​គ្រប់គ្នា​ស្គាល់​ថា​ជា​ដំណោះស្រាយ​បញ្ហា​សុខភាព​ទំនើប​ចុង ក្រោយ ដែល​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ភាពងាយស្រួល​នៅពេល​ពាក់ ជាមួយ​អេក្រង់​ភ្លឺ​ច្បាស់​ត្រជាក់ ភ្នែក​។

​បើ​ប្រៀបធៀប​ទៅនឹង​ឧបករណ៍​សុខភាព​ពាក់​ដៃ​ផ្សេងៗ នាឡិកា Samsung Gear Fit ផ្តល់ជូន​អត្ថប្រយោជន៍ ច្រើនជាងគេ​ដូចជា សារ​ជូនដំណឹង​បន្ទាន់ ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Galaxy ដូចជា​ការហៅ​ទូរស័ព្ទ​ចូល អ៊ី​ម៉ែ​ល សារ SMS ការជូនដំណឹង S-planner កម្មវិធី 3rd party ក្នុង ខណៈពេលដែល​លោកអ្នក​កំពុងធ្វើការ​ផ្សេងៗ ដូច្នេះ​លោកអ្នក​នៅតែ​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​។

​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​គឺ នាឡិកា Samsung Gear Fit ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​នៃ​ការ ណែនាំ ក៏ដូចជា​ដំបូន្មាន​អំពី​លំ​ហាត់ប្រាណ​សុខភាព​ដែល​មិនមាន​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ណា​ផ្តល់ជូន​ដូច នេះ​បានទេ​។ ហើយ​ទោះបីជា​ទូរស័ព្ទ Samsung Galaxy S5 មិនមែនជា​ឧបករណ៍​ត្រួតពិនិត្យ សុខភាព​ប៉ុន្តែ​ទូរស័ព្ទ​នេះ​មាន​តួនាទី ដែល​យើង​អាច​ហៅ​បាន​ថា ជា​អ្នកជំនួយ ការ​សុខភាព​ដោយ​ផ្តល់ ដំណឹង ក៏ដូចជា​ការណែនាំ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​ដើម្បី​លោកអ្នក​ទទួលបាន​សុខភាព​ល្អ​។​ ​ក្រុមហ៊ុន Samsung និង​កញ្ញា ឱក សុគន្ធ​កញ្ញា ក៏​សូមឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​យកចិត្តទុកដាក់​ឱ្យ ខ្លាំង​អំពី​បញ្ហា​សុខភាព និង​ព្យាយាម​ស្វែ​ករក​ពេល​សម្រាប់ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​សុខភាព​ល្អ​ទាំង អស់​គ្នា​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter