. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ភរិយាអតីត​ប្រធានាធិបតី​បារាំង​ Nicolas Sarkozy ថា​ លោក​ Hollande គ្មានសិទ្ធិ​ឯកជន ​ពាក់ព័ន្ធ​ ស្នេហា
April 19, 2014 (03:10:09) [ 689 ]
 
 
តាមប្រភពព័ត៌មាន dailymail កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អតីតស្ត្រីទី១ របស់បារាំងអ្នកស្រី Carla Bruni ភរិយារបស់ អតីតប្រធាធិបតី Nicolas Sarkozy បានចូលពាក់ព័ន្ធ ក្នុងជម្លោះអំពីទំនាក់ទំនង ស្នេហាលួចលាក់ លោក Francois Hollande ប្រធានាធិបតីបារាំង ដោយនិយាយថា លោក Hollande មិនមានសិទ្ធិ សម្រាប់សិទ្ធិ ផ្ទាល់ខ្លួន ចំពោះរឿងទំនាក់ទំនងស្នេហា របស់លោកទេ ដោយសារបញ្ហាពាក់ព័ន្ធ នឹងលុយកាក់របស់រដ្ឋ។

ភរិយារបស់ លោក Nicolas Sarkozy អតីតមេដឹកនាំ បាននិយាយត្អួញត្អែរថា ច្បាប់ស្តីពី សិទ្ធិផ្ទាល់ខ្លួន (ភាពឯក ជន) នៅក្នុងប្រទេសបារាំង ដែលតឹងរឹងបំផុត នៅលើពិភពលោក ហើយទំនាក់ទំនងស្នេហា លួចលាក់បែបនេះ ត្រូវ បានបញ្ចេញ ជាសាធារណៈ ដោយសារព័ត៌មានបរទេស។

តារាសម្ដែងស្រី Julie Gayet បានឈ្នះប្រាក់សំណង ខូចខាតកិត្តិយសជិត ២១ម៉ឺនដុល្លារពីទស្សនាវដ្តីបារាំងCloser ក្រោយពេលទស្សនាវដ្តីនេះ បានចុះផ្សាយរូបថតជាច្រើន ពីលោកប្រធានាធិបតី Hollande ជិះម៉ូតូ និងដើរចាកចេញ ពីផ្ទះល្វែងរបស់នាងនៅក្នុងទីក្រុងប៉ារីស។

គួរបញ្ជាក់ថា រឿងអាស្រូវស្នេហា លួចលាក់នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ពាសពេញប្រទេសបារាំងធ្វើឲ្យលោក ស្រី Valerie Trierweiler ជាដៃគូស្នេហាចាស់ ត្រូវបានលោកបង្ខំឲ្យ ចាកចេញពីវិមាន ប្រធានាធិបតីបារាំង៕

( ប្រភពពី៖ ដើមអម្ពិល ​​)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter