. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
សាយ សៀ​រ៉ា បើក​កន្លែង​ចិញ្ចឹម​ត្រី ​ព្រោះតែ​ស្រលាញ់​
June 04, 2014 (10:27:13) [ 662 ]
 
 
ភ្នំពេញ: តារា​សម្តែង​រាង​សង្ហា​រ សាយ សៀ​រ៉ា ដែល​កំពុងតែ​ទទួលបាន​ភាពល្បីល្បាញ​ផ្នែក​សម្តែង និង​ទទួលបាន​ពានរង្វាន់​ក្នុង​កម្មវិធី APSARA AWARD កំពុងតែ​សំងំ​បង្កើត​អាជីវកម្ម​ប្លែក​ពី​គេ​។ អ្នកសិល្បៈ​ខ្លះ​គេ​ប្រកប​របរ​បើក​ភោជនីយដា្ឋន និង​អ្នកខ្លះ​ទៀត​បើកហាង​ខោអាវ តែ​តារា​សម្តែង​មាឌ​មាំ​រូបនេះ បើក​កន្លែង​ចិញ្ចឹម​ត្រី​ទៅវិញ​។

សាយ សៀ​រ៉ា ដែល​មានគំនិត business ប្លែក​ពី​គេ​នេះ បាន​ប្រាប់​ស៊ី​អ៊ី​អិន ក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​ថា មុខរបរ​ចិញ្ចឹម​ត្រី​នេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ ព្រោះ​រូបគេ​មាន​ចំណូលចិត្ត​ខាង​ហ្នឹង “​ខ្ញុំ​ចិញ្ចឹម​ដោយសារ​ខ្ញុំ​ស្រលាញ់ ខ្ញុំ​ចិញ្ចឹម​វា​ជា​លក្ខណៈ​គ្រួសារ​ទេ​ដំបូង តែ​មកដល់​ពេលនេះ​ខ្ញុំ​ចង់​ពង្រីក​វាឲ្យ​ធំ​ជាង​មុន ដោយសារតែ​ខ្ញុំ​យល់ថា វា​មាន​ទីផ្សារ ដូច្នេះ​ហើយ​ទៅ​អនាគត​ខ្ញុំ​នឹង​ពង្រីក​វា​បន្ថែម​ទៀត​”​កន្លែង​ចិញ្ចឹម​ត្រី​បែប​អាជីវកម្ម​ខ្នាត​តូច​នេះ មាន​ទីតាំង​នៅ​ខាងក្រោយ​វត្ត​ប្រាសាទ ស្ថិតនៅ​តំបន់​ភ្នំ​ប្រសិទ្ធ​។

​ក្រោយ​ពី​វិល​មក​ពី​ប្រទេស​អូស្ត្រាលី​មិន​ទាន់​នឹង​បាន​ប៉ុន្មាន​ផង សៀ​រ៉ា​ត្រូវបាន​ផលិតកម្ម​ក្នុង​ស្រុក​នានា​ទាក់ទង​សម្តែង​រឿង​ថ្មី​ជាច្រើន តែ​ផលិតកម្ម​ទាំងនោះ ខ្លះ​ត្រូវ​បាន​តារា​សម្តែង​វ័យ​ម្ភៃ​ក្រាស់​រូប​នេះ​បដិសេធ ក្រោម​ហេតុផល​មិន​មាន​ពេល​សម្រាប់​ការចេញ​ថត និង ជាប់រវល់​ជាមួយ​មុខរបរ​ចិញ្ចឹម​ត្រី​របស់ខ្លួន​។​ ​តែ​ថ្មីៗ​នេះ សាយ សៀ​រ៉ា កំពុងតែ​ចុះ​កុងត្រា​ជាមួយ​ផលិត​រ៉ក សម្តែង​ខ្សែភាពយន្ត​សម្រាប់​ចាក់​ផ្សាយ​ក្នុង​ស្ថានីយ៍​ទូរទស្សន៍ CTN នា​ពេល​ឆាប់ៗ​ខាងមុខនេះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 127 នាក់
  Flag Counter
Flag Counter