. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ហេង ស្រីខួច បាន​ត្រឹម​​​តំណែង​ជា​ស្រី​​​ស្នេហ៍​គេ
June 04, 2014 (10:30:26) [ 688 ]
 
 
ដើមអម្ពិល, ភ្នំពេញៈ តារាសម្តែង​​ពន្លកថ្មី ដែលធ្លាប់មាន​​ឱកាស បានសម្តែង​រឿងជាបន្ត​​បន្ទាប់ កញ្ញា ហេង ស្រីខួច បានបង្ហើបឲ្យដឹងថា ក្នុងរយៈពេល​​ដែលនាងសម្តែងរឿង នាពេល​​កន្លងមក នាងមិនធ្លាប់ ទទួលបានតំណែង​ជាតួ​ឯកទេ គឺនាងបាន​​ត្រឹមតែតំណែង ជាស្រីស្នេហ៍​​គេតែ ប៉ុណ្ណោះ ។

ថ្លែងប្រាប់ គេហទំព័រយើង​កាលពីពេលថ្មីៗនេះ តារាស្រី​​វ័យក្មេងរូបស្រស់​​សម្បុរស្រអែម កញ្ញា ហេង ស្រីខួច បាន​ប្រាប់ឲ្យដឹងថា ចាប់តាំង​​ពីនាងបាន​ប្រឡូក ក្នុងវិថីសិល្បៈ រហូតដល់ ពេលនេះនាង​​មានឱកាសបាន​​ថតរឿង ៣ ដោយ​​រឿងទី១ គឺរឿង “ម៉ឺនុយធ្នាក់​​អន្ទាក់ស្នេហ៍” រឿងទី២ “គំនុំស្នេហ៍​​អតីតជាតិ” និងរឿងទី៣គឺ​​ជារឿងថ្មី “ទឹកចិត្ត​ប្រពន្ធ" ទើបតែក្រុងពាលី ត្រៀមថត ក្នុងពេលឆាប់ៗនេះ ដោយរឿង​​ទាំងបីនេះ គឺនាងមិនទាន់​មានឱកាស បាន​សម្តែង ជាតួឯកនៅ​​ឡើយទេ ពោលការ​​សម្តែងគឺត្រូវបានអ្នក​​ដឹកនាំរឿងតម្រូវ ឲ្យនាង​ស​ម្តែងតែតួស្រី ស្នេហ៍គេ​តែ​ប៉ុណ្ណោះ ។

បើទោះជាពេលនេះ តារាស្រី​​ពន្លកថ្មីរូបនេះ មិនទាន់មានឱកាស​​បានគ្រងតំណែង លេចធ្លោ ក្នុងការ​​សម្តែងក៏ដោយ ក៏ ស្រីខួច បានប្រាប់​ឲ្យដឹងថា “ខ្ញុំទើបតែមាន​​វ័យ២០ឆ្នាំ ដូច្នេះឱកាស គឺនៅសល់​​ច្រើន សម្រាប់ខ្ញុំ ហើយខ្ញុំ​​ក៏មិនខ្វល់ ព្រោះថ្ងៃណាមួយ​​ឱកាស នឹងមានសម្រាប់ខ្ញុំ តែទោះជាការ​​សម្តែង មិនទាន់មានភាព​​លេចធ្លោក៏ដោយ ប៉ុន្តែសន្ទុះ​សព្វ​ថ្ងៃការងារមាន ភាពរីក​​ចម្រើន មិនអន់ទេ ” ។

កញ្ញា ស្រីខួច បានប្រាប់​​ឲ្យដឹងទៀតថា សម្រាប់នាង​​ពេលនេះ មិនទាន់ចង់​​គិតពី រឿងអ្វីផ្សេងទេ គឺនាងទៅផ្តោត​លើ​ការងារសិល្បៈ ឲ្យបាន​​កាន់តែច្រើន ព្រោះពេល​​នេះនាង កំពុងត្រេក​​ត្រអាលការងារ​​សិល្បៈ ព្រោះក្រៅពីការ​សម្តែង​រឿងនាង ក៏មាន ទទួលថត​​ឈុតខារ៉ាអូខេ ថតស្ពត​​ផងដែរ ។

តារាសម្តែង ហេង ស្រីខួចមាន​​ឪពុកឈ្មោះ ឈុន វ៉ាន់ហេង មានមុខរបរ​​ជាជាងតុទូ ម្តាយ​​ឈ្មោះ រ៉ន ពៅ ជាមេផ្ទះ មានបងប្អូន៦នាក់​​ស្រី៣ប្រុស៣ នាងជាកូនទី២ ហើយ បច្ចុប្បន្ននាង កំពុងតែមាន​​ក្តីស្រមៃ ចង់ក្លាយជា​តារាសម្តែង​មួយដួង ដែលមានភាព​​លេចធ្លោ និងមានកេរ្តិ៍ឈ្មោះល្បី ដូចជាតារា​សម្តែង ជើងចាស់ផ្សេងទៀត៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter