. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ខាត់ សុឃីម នឹងក្លាយជា គណៈកម្មការ​​ក្នុងកម្មវិធី លំដាប់​ពិភពលោក
June 08, 2014 (11:22:30) [ 797 ]
 
 
ដើមអម្ពិល, ភ្នំពេញ៖ តារាពហុ​​ជំនាញ អ្នកនាង ខាត់ សុឃីម ដែលមានបាន ក្នុងពិភព​​សិល្បៈ ព្រោះតែសមត្ថភាព របស់នាង មិនបាន​​មានបាន នឹងទ្រព្យក្ដៅក្រហាយ របស់អ្នក​​ណានោះទេ ។ កត្តានេះហើយ នាំឲ្យអ្នក​​នាង ខាត់ សុឃីម ត្រូវបានគេកោត​​សរសើរ យ៉ាងខ្លាំង ពីសំណាក់​បងប្អូនញាតមិត្ត ក៏ដូចជា​មហាជនទូទៅ ។ ខាត់ សុឃីម តាំងពីរៀបការ រួចមក ហាក់បង្ហាញ​ថា អ្នកនាងស្រលាញ់​សា្វមី ក្មេងម្នាក់នេះខ្លាំង​ណាស់ ពិសេស បានព្យាយាម​ថែរក្សា សុភមង្គល ក្នុងក្រុម​គ្រួសារ មិនឲ្យល្អក់ក​ករអ្វីឡើយ ។

ថ្មីៗនេះ ប្រភពដ៏គួរឲ្យទុកចិត្ត ចេញពី​​ស្ថានីយ ទូរទស្សន៍ដ៏​​ធំមួយ បាននិយាយ​​ប្រាប់ ព័តមានយើង​​ថា អ្នកនាង ខាត់ សុឃីម នឹងក្លាយជា​​គណៈមេប្រយោគ ក្នុងកម្មវិធី​​លំដាប់ថ្នាក់ ពិភពលោក​​មួយ នឹងកំណើរការ ក្នុងដើមខែ កក្កដា​នេះហើយ ។ តំណែងរបស់​​អ្នកនាង ខាត់ សុឃីម ត្រូវបានខាង​​ទូរទស្សន៍បរទេស ជាម្ចាស់​​សិទ្ធិក្នុងកម្មវិធី ប្រគល់ជូន មិនពិចារណាអ្វី​​ច្រើនឡើយ ព្រោះអ្នកនាង ជាតារា​​ចម្រៀងទុំជោរ បទពិសោធន៍​​ពេញខ្លួន ក្នុងពិភព សិល្បៈ ។ ដូច​នេះពិតជាស័ក្ដិ​​សមបំផុត ព្រោះអ្នកនាង ច្រៀងបុរាណ​​ក៏ពីរោះ ច្រៀងសម័យ​ក៏ឡូយ កំប្លែងក៏បាន សម្ដែងក៏បានគ្មាន​តារាសិល្បៈស្រីណា ធ្វើបាន​​ដូចឡើយ ។

សម្រាប់តំណែង ក្នុងកម្មវិធី​​លំដាប់ពិភព​​លោកនេះ ត្រូវបានគេមើល​​ឃើញថា អ្នកនាង ខាត់ សុឃីម កំពុងតែ ប្រជែង ជាមួយ អ្នកនាង កាតុ ដោយ​​ប្រយោល ព្រោះកម្មវីធី​លំដាប់ថ្នាក់​​ពិភព​លោកនេះ​​ស្រដៀងនឹង​​កម្មវិធី "ពេញចិត្ត​​អត់?" របស់ទូរទស្សន៍ MyTV ប៉ុន្តែកម្មវិធី​​អ្នកនាង ខាត់ សុឃីម មានស្ដង់ដាជាង និងកាលីប​ជាង ឆ្ងាយ ណាស់អ្វីដែលសំ​ខាន់ អ្នកនាង ខាត់ សុឃីម មានសមត្ថភាព ពិតប្រាកដគ្រប់ផ្នែក ផ្ទុយពីអ្នកនាង កាតុ ដែលមាន តែសមត្ថភាពក្នុង​ការកំប្លែង នឹងឌឺដងឲ្យអ្នក​​សិល្បៈប៉ុណ្ណោះ ។

អ្នកនាង ខាត់ សុឃីម មិន​​ទាន់ទាក់ទង ដើម្បីបំភ្លឺបន្ថែម​​បានទេ ក្នុងពេលនេះ តែខាង​​ទូរទស្សន៍ បានប្រាប់ថា ៩០ភាគ​រយ គឺអ្នកនាង ខាត់ សុឃីម នឹងលេចមុខ ក្នុងកម្មវិធីនេះយ៉ាងប្រាកដ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 129 នាក់
  Flag Counter
Flag Counter