. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ប៊ុន​ ផៃលីន​ រកស៊ី​​​កាក់កប ​បានតែ​​​ខាងក្រៅ
June 27, 2014 (05:55:16) [ 779 ]
 
 
ដើមអម្ពិល, ភ្នំពេញ៖ តារាចម្រៀង​សិចស៊ី មានប្រភព​ចេញពីបុប្ផា​រាត្រី កញ្ញា ប៊ុន ផៃលីន បច្ចុប្បន្ន​ត្រូវបានគេ មើល​ឃើញថា អាជីព​​ចម្រៀង ក្នុងស្រុក​របស់នាង ហាក់មានការ​ស្ងប់ស្ងាត់ជាង​មុនបន្តិច ស្របពេល​ទីផ្សារ ចម្រៀងចេញ​ទៅ ក្រៅប្រទេស កំពុងមាន​ភាពជោគជ័យខ្លាំង ជាពេលមុនៗ។

ជួបជាមួយគេហទំព័រ យើង តាមទូរស័ព្ទ កាលពី​រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៤ នេះ កញ្ញា ប៊ុន ផៃលីន បាន​និយាយទាំង អារម្មណ៍ រីករាយឲ្យដឹងថា រាល់ថ្ងៃនេះ សម្រាប់វិស័យសិល្បៈ ក្នុងស្រុក គឺនាង​រវល់គួរសម​​តែមិនច្រើន​ណាស់ណាទេ។ ប៉ុន្តែបើនិយាយ​​ការចេញ ទៅច្រៀង និងសម្តែង​​នៅក្រៅប្រទេស គឺ មានភាព​​មមាញឹកច្រើន។

តារាចម្រៀង ប៊ុន ផៃលីន បាន​​និយាយបន្តថា "មានអី​រវល់តើបង …! តែឥឡូវនេះមួយៗ ខ្ញុំមិន​សូវទទួលទេ ព្រោះពុំ​សូវមានពេលទំនេរ ដោយសារ​​ជាប់ដៃ ចេញទៅច្រៀង​​នៅក្រៅប្រទេស។ ម្យ៉ាងទៀត​ពេលនេះ ខ្ញុំក៏មានគម្រោង​ចេញ​ទៅសម្តែង និងច្រៀងនៅក្រៅ ប្រទេស​​ផងដែរ ដូច្នេះទើបខ្ញុំមានការ រយាលពី​​សិល្បៈ ក្នុងស្រុកបន្តិច..!"។

កញ្ញា ប៊ុន ផៃលីន បានឱ្យ​​ដឹងទៀតថា "ខ្ញុំមាន​​ហុងស៊ុយ តែនៅក្រៅប្រទេស។ និយាយឲ្យ​ចំទៅ បើនៅស្រុកខ្មែរ មិន​សូវរកលុយបានច្រើនទេ ប៉ុន្តែបើចេញ​​ទៅច្រៀង នៅក្រៅស្រុក គឺអាច​​រកលុយបានច្រើន ជាង។ មិនតែ​​ប៉ុណ្ណោះខ្ញុំ ក៏មានឱកាស ដើម្បីសន្សំលុយ​ទិញផ្ទះ និងឡានទៀតផង."។

តារាចម្រៀងសម្តីផ្អែម ប៊ុន ផៃលីន បាន​បញ្ជាក់ថា នៅអំឡុងខែ៧ (កក្កដា ) ខាងមុខ​នេះ នាង មានគម្រោង​ចេញ​ទៅច្រៀង និងសម្តែង​នៅប្រទេស​អូស្ត្រាលី រយៈពេល៣-​៤ខែ ទើបវិលត្រឡប់មក ស្រុក​ខ្មែរវិញ។ ម្យ៉ាងទៀតនេះ​ក៏ជាឱកាស ដែលនាង​អាចជួប និងដើរ​លេងលំហែ កាយជា មួយបុរស គូស្នេហ៍​វ័យ៥០ ប្លាយ ដែលកំពុង​រស់នៅ​ទីនោះ​ផងដែរ។

តារាចម្រៀងសិចស៊ី នាង ប៊ុន ផៃលីន មុននេះ​ត្រូវបាន​គេដឹងថា នាងបានភ្ជាប់​ទំនាក់ ទំនងស្នេហា​ជាមួយ បុរស​អ្នកជំនួញម្នាក់ មានវ័យ៥៨ ឆ្នាំអាណិក​ជនខ្មែរ រស់នៅប្រទេស​អូស្រ្តាលី ។នាងក៏ធ្លាប់​ទទួលបានការដូ​ពិសេសផ្ទះ មួយល្វែង មានកម្ពស់ពីរ​​ជាន់ មានតម្លៃរាប់​ម៉ឺនដុល្លារ ពីគូស្នេហ៍ បន្ទាប់ពីបុរស​ម្នាក់នេះ បានជិះ​យន្តហោះ ឆ្លងទ្វីប ដើម្បីស្កាត់​មកជួប ប៊ុន ផៃលីន នៅស្រុកខ្មែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter