. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
គង់ វង្សយ៉ាទី ចេញ​មុខ​បក​​ស្រាយ​​​ជម្លោះ​ជា​​មួយ ជីជី
June 28, 2014 (12:17:22) [ 913 ]
 
 
ដើមអម្ពិល, ភ្នំពេញ៖ ថ្មីៗនេះ លេចឮព័ត៌មាន​​មកថា តារាសម្តែង និងជា​​ពិធីការិនីវ័យក្មេង​ពីររូប រួមដំបូលទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី និង កញ្ញា ជីជី មានបញ្ហាជម្លោះ​​មើលមុខគ្នាមិន ចំ ព្រោះរឿងជ្រែក​​តំណែង ពិធីការិនីក្នុង កម្មវិធីរាត្រីកំសាន្ត នៅទូរទស្សន៍ CTN ។ ប៉ុន្តែដំណឹងនេះត្រូវបាន តារាស្រី​វ័យក្មេងសាច់ខ្ចី គង់ វង្សយ៉ាទី ចេញមុខ បដិសេធច្រាន​​ចោលថា ជារឿងមិនពិត។

ប្រាប់គេហទំព័រយើង​ ឲ្យដឹងតាម​ទូរស័ព្ទ នៅរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៤នេះ ពិធីការិនី គង់ វង្សយ៉ាទី បាន​និយាយថា ចាប់តាំង​ពីនាងចូល​​ធ្វើជា ពិធីការិនីនៅ​​ស្ថានីយ ទូរសទ្សន៍CTN រហូតមក​ដល់ពេលនេះ គឺ មិន ដែលមាន​ទំនាស់ ឬមួយក៏ជម្លោះ​អ្វីជាមួយ កញ្ញា ជីជី នោះឡើយ។ ចំពោះ​ព័ត៌មានថា នាង និង ជីជី មានទំនាស់​អន់ចិត្ត មើល​មុខ​គ្នាមិនចំនោះ ជារឿងមិន​ពិតទាល់​តែសោះ។

ពិធីការិនី ក្នុងកម្មវិធីរាត្រីកំសាន្ត គង់ វង្សយ៉ាទី បាននិយាយថា "ខ្ញុំ និង ជីជី មិនដែលមាន​ទំនាស់នឹងគ្នា សូម្បីតែ ម្តងណាឡើយ ពោលគឺតាំង​​ពីខ្ញុំចូល CTN មក យើងធ្វើការងារ ជាមួយគ្នាស្រួល​​ណាស់..(សើច) អត់ដែល​មាន​ជម្លោះសោះតែម្តង។ ហើយរឿងថា ខ្ញុំទាស់ទែងគ្នា ជាមួយ ជីជី ព្រោះ តែការដណ្តើម​​តំណែងនៅ CTN នោះ គឺ​គ្មានឡើយ ..!"។

កញ្ញា គង់ វង្សយ៉ាទី បានបញ្ជាក់​ថា "រូបខ្ញុំផ្ទាល់ កញ្ញា ជីជី និង បង សាយរតនៈ គឺធ្វើការងារ ជាមួយគ្នា បានល្អ​ណាស់ មិនដែលមាន​​អ្នកណាម្នាក់ អាក់អន់ចិត្ត នឹងអ្នកណាម្នាក់ទេ។ ម្យ៉ាងទៀត ខ្ញុំក៏ចង់បញ្ជាក់​បន្ថែម ប្រាប់ដល់​ទស្សនិកជន តាមរយៈ​​គេហទំព័រយើង​ ថាសូមបងប្អូន កុំមានការ យល់ច្រឡំ​​បន្តទៀត ជុំវិញព័ត៌មានថា ខ្ញុំ និងជីជី មានបញ្ហាឈ្លោះ​​ប្រកែកក្នា ដល់ថ្នាក់មើល​​មុខមិនចំនោះ..!"។

ជាមួយគ្នានេះ គង់ វង្សយ៉ាទី បានបំភ្លឺជុំវិញ​​ព័ត៌មាន ធ្លាប់រិះគន់​មកលើខ្លួននាងថា ពេលបាន​ល្បីហាក់ មាន ចរិតឆ្មើង​ឆ្មៃ ដាក់ទស្សនិកជន និងអ្នកគាំទ្រ។ ចំពោះព័ត៌មានត្រូវបាន យ៉ាទី បកស្រាយប្រាប់គេហទំព័រយើង​ថា នាងមិនដែល​គិត និងក៏មិនបានធ្វើ​ឫកពារឆ្មើងឆ្មៃ ដាក់អ្នក​​ម្នាក់ នោះទេ។ ពេលនាង ទៅណា​​មកណាឲ្យ តែឃើញ​​ទស្សនិក ជន តែងតែញញឹម សើចដាក់​​ជាធម្មតា ហើយបើអ្នកធ្លាប់​​ស្គាល់ឲ្យតែឃើញ គឺហៅ និង សួរនាំ​​តែរហូតហ្នឹង..! គ្មានអ្វីប្រែ​ប្រួលទេ។

ចំណែករឿង គេតែងតែ​និយាយ ដោយទំលាក់​កំហុស ឲ្យខ្លួននោះ យ៉ាទី គិតថា អាចមានបុគ្គល​​ណាម្នាក់ គេច្រណែន ឬ មួយតាម​ឈ្នានីស មកខ្លួននាង ដែលមិន​ដឹងអ្វី ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ឲ្យមហាជនមាន​ការយល់ច្រឡំ លើខ្លួននាង តាំងពីដើម រហូតមកដល់​​ពេលនេះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter