. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
អ៊ុន សុធា បង្ហាញភាព​​កៀកកើយ ជាមួយ​តួឯកស្រី​​ក្នុងរឿង "ព្រះធិន​វង្សនាងពៅ"
June 28, 2014 (12:21:07) [ 1155 ]
 
 
ដើមអម្ពិល, ភ្នំពេញៈ តួឯកប្រុសរូប​សង្ហាមាឌធំ កំពុងតែ​កាក់កប់ និងតំណែង​ជាតួឯក លោក អ៊ុន សុធា ថ្មីៗនេះ បាន​បង្ហាញភាព​​ស្និទ្ធស្នាល បែបលក្ខណៈ​ផ្អែមល្ហែម ប្រៀបដូច​ជាគូស្នេហ៍ ជាមួយស្រី​ស្អាត វ័យក្មេងម្នាក់ ដែល ​​ទស្ស​និកជន​ស្គាល់ច្បាស់ថា ជាតារា​សម្តែងស្រីពន្លកថ្មី ទើប​​តែបានចូលរួម​​សម្តែង ជាមួយលោក​ក្នុងរឿង “ព្រះធិន​វង្ស​នាងពៅ” កំពុងតែ​បញ្ចាំងនៅក្នុង​ស្ថានីយទូរទស្សន៍​បាយ័ន។

ថ្មីៗនេះ តារាសម្តែងរូបសង្ហា មាឌមាំ លោក អ៊ុន សុធា បានបង្ហាញភាព​​ផ្អែមល្ហែមស្អិតរមួត ជាមួយ​ស្រីស្អាតវ័យក្មេង សម្បុរស្រ អែម ជាពន្លកថ្មី ដោយលោក​​បានថតរូបជាច្រើន​សន្លឹក បង្ហោះនៅលើ​បណ្តាញ ទំនាក់ទំនងសង្គម Face​book ផ្ទាល់ របស់លោក ដោយពួក​គេទាំងពីរនាក់ បានបណ្តើរ​គ្នាត្រសង ទៅញុំាអី និងបង្ហាញ​កាយវិការ ផ្អែមល្ហែម​ជា​មួយគ្នា ដោយបើកចំហរ​ទៀតផង បន្ទាប់ពីតារា​ប្រុសស្រីមួយគូនេះ បានចាប់ដៃ​គូគ្នាសម្តែង​រឿងដំបូង ។

តាមរយៈការបង្ហាញភាពសិ្នទ្ធស្នាល បញ្ចេញស្នាម​ញញឹមដាក់គ្នា ប្រៀបដូចជាគូ​​ស្នេហ៍ថ្មីថ្មោងនេះ ត្រូវបានប្រភព​ពីអ្នកមិត្តភក្តិ លោក សុធា បង្ហើបឲ្យដឹងថា ពួកគេទាំងពីរ​​នាក់មិនមាន ទំនាក់ទំនង ជាលក្ខណៈ​ស្នេហា ដូចទស្សនិក​ជន គិតនោះទេ ។សម្រាប់ការ​បង្ហាញ ពីការស្និទ្ធស្នាលនោះ គឺ សុធា គេស្រលាញ់រាប់​អានប្រៀប ដូចជាប្អូនស្រី។ ម្យ៉ាងទៀតនាង ក៏ទើបតែបោះ ជំហានចូលសិល្បៈ មិនទាន់ដឹង និងយល់ពីការងារហេតុ ដូច្នេះហើយបាន​ជាតារា​សម្តែង រាងខ្ពស់ស្រឡះរូបនេះ ហាក់មាន​ភាពស្និទ្ធខ្លាំង​ជាមួយតួឯក​ស្រីរូបនេះ ក្នុងបំណងផ្ដល់​បទពិសោធឲ្យគ្នា តែប៉ុណ្ណោះ។

គេហទំព័រយើង មិនទាន់អាច​ទាក់ទង ទៅម្ចាស់​សាម៉ីខ្លួន លោក អ៊ុន សុធា ដើម្បីសាកសួរ​បានទេ នៅថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០១៤នេះ ។ តារាសម្ដែង ក្តោប​តំណែង តួឯកស្ទើរ​គ្រប់រឿង លោក អ៊ុន សុធា ក៏ធ្លាប់បានបក​ស្រាយ​ប្រាប់ គេហទំព័រ យើង​​ថា នៅពេលនេះ លោកនៅ​មិនទាន់មានម្ចាស់ចិត្ត ឬក៏គួចចិត្ត​​លួចស្រលាញ់ លើនារីណាម្នាក់ ក្នុងបេះដូងទេ ព្រោះពេល​នេះ លោកកំពុង តែសប្បាយ​ចិត្ត និងការងារកំពុង តែចាប់​ផ្តើមឡើងកូដ ហើយរឿងស្នេហា​ត្រូវទុក មួយឡែក​ពេលណា ពេលហ្នឹងចុះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter