. . . . . .
.
ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤

.
គង់ វង្សយ៉ាទី បង្អួតសាច់​ក្នុងអាងទឹក ជាឈុត​ មួយក្នុងរឿងថ្មី
July 15, 2014 (09:27:25) [ 2104 ]
 
 
ដើមអម្ពិល, ភ្នំពេញៈ កញ្ញា គង់ វង្សយ៉ាទី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤នេះ បានបង្ហោះរូប​ថត២សន្លឹក មានចេត​នា​ចង់បង្អួត​សាច់​សរម៉ដ្ឋរលោង នៅក្នុងអាងទឹកធ្វើឲ្យ ទស្សនិកជន និងប្រុសៗ ជាច្រើនជ្រួលជ្រើម ក្រោយពីបាន​ឃើញរូបរបស់នាងរួចមក ។

ពិធីការិនីសាច់សខ្ចី ប្រៀបដូច​បណ្តូលចេក កញ្ញា គង់ វង្សយ៉ាទី កាលពីប៉ុន្មាន​ម៉ោងមុននេះ បានបង្ហោះ​រូបថតពីរ​សន្លឹក ដែលនាងស្ថិត នៅក្នុងអាង​ទឹកមានចោមពង់ កន្សែងពោះ​គោពណ៌ ស មានលាយឡំ និងពពុះសាប៊ូ ដែល​មើលទៅសកម្មភាព​របស់នាង ហាក់កំពុងតែងូត​ទឹកសម្អាតខ្លួន នៅក្នុងបន្ទប់ទឹក កន្លែងស្ប៉ា​មួយកន្លែង ធ្វើឲ្យអ្នក​ដែលបានឃើញរូបនេះ ហើយមាន​ការចាប់អារម្មណ៍ និងពោលពាក្យ សរសើរថា ជារូបដែល​សិចស៊ីខ្លាំង។ បើទោះជា​យ៉ាងណា នៅលើបណ្តាញ ទំនាក់ទំនងសង្គម ដែលនាង​បង្ហោះរូបនោះ បានសរសេរ​បញ្ជាក់ យ៉ាងខ្លីថា “Now shoot movie” ដែលមានន័យថា “ កំពុងតែថតរឿង” ។

កញ្ញា គង់ វង្សយ៉ាទី មួយរយៈ​ពេលនេះ គេឧស្សាហ៍ឃើញ នាងសម្ញែង​ភាពសិចស៊ីស្លៀកពាក់​បញ្ចេញលើ វាល​ក្រោម ដោយការ បង្ហាញនេះ ត្រូវបានទស្សនិកជន​ចាត់ទុកថា ជាចេតនាដែល​នាងចង់យក ភាពសិចស៊ី​បង្អួតសាច់ ធ្វើជា ធ្នាក់ទាក់ទាញប្រជា​ប្រិយភាព បន្ថែម ។

ចង់ដឹងថា រូបថតពីរសន្លឹក តារាស្រីរូបស្រស់ កំពុងតែព្យាយាម​ពង្រីកភាពល្បីល្បាញ ក្នុងវិថីសិល្បៈ នាង គង់ វង្ស​យ៉ាទី មានភាពស្រស់ស្អាត សិចស៊ី និងទាក់ទាញអារម្មណ៍ បុរសៗ យ៉ាងណា​នោះ មានតែទៅទស្សនា​​ទាំង​អស់គ្នា ៖
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter