. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ខេមរៈ សិរីមន្ត បិទ​ការ​​សម្តែង​នានា ទុកពេល​វេលា​​​ទៅ​ចូលរួម បុណ្យ​ភ្ជុំបិណ្ឌ នៅ​
September 15, 2014 (12:00:56) [ 724 ]
 
 
ភ្នំពេញ: ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខ តារាចម្រៀង​ល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត ក្នុងនាម​ជា​ប្រជាជន​ខ្មែរ ដែល​ប្រកាន់​នូវ​ជំនឿ ព្រះពុទ្ធសាសនា បានសម្រេច​ចិត្ត ទៅ​ចូលរួម​ធ្វើបុណ្យ ឧ​ទិ្ទ​ស​កុសល ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន ទៅ​លោក​ខាងមុខ នៅឯ​ស្រុកកំណើត ក្នុង​ទឹកដី ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដែលជា​ទីកន្លែង កំណើត​របស់លោក​។ ទន្ទឹម​នោះ លោក​ក៏បាន​បិទ ការសម្តែង​នានា​ផងដែរ នាឱកាស​នោះ ។​

​ឆ្លើយឆ្លង​តាមរយៈ​ទូរស័ព្ទ ជាមួយ​គេហទំព័រយើង​កាលពីពេល​ថ្មីៗ​នេះ លោក ខេមរៈ សិរីមន្ត បាន​និយាយថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ លោក និង​ក្រុមគ្រួសារ គ្រោង​ទៅ ចូលរួម​ធ្វើបុណ្យ​ឧ​ទិ្ទ​ស​កុសល ជូន​ដល់​ជីដូន​ជីតា នៅឯ​ស្រុកកំណើត ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​លោក​បាន​បញ្ជាក់ថា ជាធម្មតា រៀងរាល់ឆ្នាំ លោក និង​បងប្អូន ព្រមទាំង​សាច់ញាតិ ផ្សេងៗ​ទៀត តែងតែ​ចំណាយ​ពេលវេលា ទៅ​ចូលរួម​ធ្វើបុណ្យ ជូន​ជីដូន​ជីតា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ស្រុកកំណើត មិនដែល​អាក់ខាន​ម្តងណា​ឡើយ ដោយ​លោក​យល់ថា ក្នុង​បុណ្យប្រពៃណី​ធំៗ​របស់​ខ្មែរ គឺ​មានតែ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មួយ​ប៉ុណ្ណោះ ដែល​សំខាន់បំផុត សម្រាប់ធ្វើ​បុណ្យ​ដាក់​ទាន និង​ឧទ្ទិស​កុសល ដល់​ជីដូន​ជីតា ដែល​បាន​ចែក​ឋាន ទៅ​លោក​ខាងមុខ​។​

​បើតាម​ការអះអាង របស់​តារាចម្រៀង ឈានមុខ​របស់​ផលិតកម្ម សាន់​ដេ លោក ខេមរៈ សិរីមន្ត គឺ​លោក​មិន​ទទួលយក​នូវ ការសម្តែង​នានា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នាពេលខាងមុខ​នេះ​ទេ ព្រោះ​លោក​បានកំណត់ គោលដៅ​រួចហើយ គឺ​ទៅ​ចូលរួម​ធ្វើបុណ្យ នៅឯ​ស្រុកកំណើត នា​ទឹកដី​ខេត្តកំពង់ចាម ដូច​អ្វីដែល​លោក​ធ្លាប់​បានធ្វើ ជា​រៀងរាល់ឆ្នាំ​។​

​ជាការ​កត់សម្គាល់ ជា​រៀងរាល់ឆ្នាំ អោយតែ​ចូលដល់​រដូវ បុណ្យ​ភ្ជុំបិណ្ឌ​ម្តងៗ បណ្តា​សិល្បករ សិល្បការិនី ជាច្រើន តែងតែ​មមាញឹក ក្នុងការ​កើប​ប្រាក់ចំណូល ពី​ការសម្តែង​ផ្សេងៗ ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន ។ ផ្ទុយទៅវិញ សម្រាប់​តារាចម្រៀង កំពុងមាន​ប្រជាប្រិយភាព លោក ខេមរៈ សិរីមន្ត ដែល​គេ​គិតថា នឹង​អាច​ស្រូបយក​នូវ ប្រាក់ចំណូល​ខ្ពស់​ពី​ការសម្តែង​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ បែរជា​បដិសេធ មិន​ទទួលយក ការសម្តែង​នានា និង​សុខចិត្ត​ចំណាយ​ពេលវេលា ក៏ដូចជា ថវិកា​ទៅ​ចូលរួម​ធ្វើបុណ្យ ជូន​ជីដូន​ជីតា នៅឯ​ស្រុកកំណើត ខេត្តកំពង់ចាម​ទៅវិញ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 145 នាក់
  Flag Counter
Flag Counter