គីម លីហ្សា ត្រូវបានស្វាមី មិនឲ្យបន្តអាជីពសិល្បៈ
|
September 23, 2014 (09:50:57)
|
[ 773 ] |
|
|
|
|
ភ្នំពេញ: តារាចម្រៀង រាងតូចច្រឡឹង គីម លីហ្សា បានបង្ហាញរូបរាងនិងកាន់ក្បាលមីក្រូហ្វូនលើកដំបូងរបស់ខ្លួន នៅប្រទេសអូស្ត្រាលី បន្ទាប់ពីនាងបានវេចបង្វិចចេញទៅរស់នៅជាមួយប្តីរបស់នាង កាលពីអំឡុងខែ ឧសភា ឆ្នាំ២០១៤ កន្លងមក។
ការចេញច្រៀងលើកដំបូងរបស់ខ្លួនបន្ទាប់ពីទៅរស់នៅជាស្ត្រីមេផ្ទះនៅអូស្ត្រាលី នេះ ត្រូវបាននាងបង្ហើបឲ្យដឹងថា ប្តី និងម្តាយក្មេករបស់នាង មិនអនុញ្ញាត ឲ្យនាងបន្តអាជីពជាអ្នកចម្រៀងបន្តទៀតទេ តែរូបថតដែលបង្ហាញពីការច្រៀងរាំនោះ គឺជាការច្រៀងកម្សាន្តនៅក្នុងសាលា ដែលនាងរៀន ខណៈពេលដែលសិស្សសាលាទាំងអស់ ជប់លៀងពេលដែលពួកគេ បានបញ្ចប់វគ្គសិក្សានីមួយៗប្រចាំសាលា។
តារាចម្រៀង គីម លីហ្សា បានអះអាងថា ពេលដែលនាងចេញទៅរស់នៅប្រទេសអូស្ត្រាលីនោះ គឺជាការបញ្ចប់អាជីពជាអ្នកសិល្បៈស្ទើរតែទាំងស្រុងទៅហើយ ដោយសារតែនៅទីនោះ នាងត្រូវចេញទៅសិក្សាភាសាអង់គ្លេសដើម្បីត្រៀមខ្លួនចូលសញ្ជាតិ។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានក្រុមគ្រួសារខាងប្តីទាំងមូល មិនអនុញ្ញាតឲ្យចូលច្រៀង ឬក៏សម្តែងទៀតឡើយ។ រូបថតដែលបានបង្ហាញក្នុងសង្គមហ្វេសបុក នោះគឺជាការចូលរួមរបស់សាលាតែប៉ុណ្ណោះ។
នាងបានបន្តថា នាងត្រូវបានលោកគ្រូនៅទីនោះ ដឹងថានាងជាអ្នកចម្រៀងក៏សុំនាងឲ្យជួយច្រៀង ដើម្បីអបអរនៃពិធីជប់លៀង តែត្រូវប្តីនាងបដិសេដ តែដោយសារយល់ថា នាងនៅមានចិត្តស្រលាញ់ផ្នែកសិល្បៈ និងលោកគ្រូប្រចាំថ្នាក់អង្វរពេកទើបប្តីរបស់នាង យល់ព្រមឲ្យនាងច្រៀងរាំ នៅក្នុងពិធីនោះតែម្តង។
សូមរំលឹកថា តារាចម្រៀង រាងមាន់ចែ គីម លីហ្សា បានលាចាកភាពនៅលីវរបស់ខ្លួន ដោយចូលរោងការជាមួយអនិកជនខ្មែរ-អូស្ត្រាលី លោក គីវ វុឌ្ឍី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣។ បន្ទាប់ពីបានរៀបការមិនបានប៉ុន្មានខែផង គីម លីហ្សា បានចាកចេញដោយមិនអាល័យពីអាជីពជាអ្នកសិល្បៈ ទៅរស់នៅជាមួយស្វាមី យ៉ាងមានសេចក្តីសុខ។ តែការចាកចេញពីប្រទេសកម្ពុជានេះ បានធ្វើឲ្យ នាង លីហ្សា អស់តំណែងកាន់ក្បាលមីក្រូហ្វូនទៀតហើយ ដោយប្តីរបស់នាងបានបិទសិទ្ធទាំងស្រុងតែម្តង គឺមិនអនុញ្ញាតឲ្យនាងបន្តអាជីពជាអ្នកសិល្បៈទៀតឡើយ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|