. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ថម គ្រូ​សថត​តោង​យន្ត ហោះ​យោធា​នៅ​កម្ពស់ ១.៥២៤ ម៉ែត្រ​សម្រាប់​ភាពយន្ត Mission Impossible វគ្គ​ថ្មី​
November 04, 2014 (07:59:37) [ 737 ]
 
 
លោក ថម គ្រូ​ស បាន​យក​ភាពយន្ត​នេះ​ធ្វើជា​បេសកកម្ម​ផ្ទាល់ខ្លួន​របស់លោក​ដើម្បី​ធ្វើ​ឲ្យ​ឈុត​បែប​រន្ធត់​មើលទៅ​អាច ទៅរួច ដោយ​សម្តែង​វា​ដោយ​ខ្លួន​លោក​ផ្ទាល់​តែម្តង​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេ​ល​មែ​ល​ចេញផ្សាយ​ថ្ងៃទី ៣ ខែ វិច្ឆិកា​។

​នៅក្នុង​វគ្គ​ប្រាំ​នៃ​ភាពយន្ត Mission Impossible តារា​សម្តែង​វ័យ ៥២ ឆ្នាំ​រូបនេះ​មិនបាន​ឲ្យ​នរណាម្នាក់​មក​ថត​ជំនួស​នោះទេ នៅពេល​លោក​បាន​ឡើងដល់​កម្ពស់ ១.៥២៤ ម៉ែត្រ​ពីលើ​ជនបទ​អង់គ្លេស​សម្រាប់​ឈុត​គ្រោះថ្នាក់​ដ៏​មិនគួរ​ឲ្យ​ជឿ​ចុងក្រោយ​បំផុត​របស់លោក​។

​តារា​ហូលីវូដ​រូបនេះ​ធ្វើបាន​ល្អ​ជាង​ការរំពឹងទុក​ទៅទៀត នៅពេល​លោក​បាន​ប្រថុយ​គ្រោះថ្នាក់ ដោយ​តោង​នៅ​ចំហៀង​យន្តហោះ​ធុន Airbus A400M នៅក្នុង​ឈុត​អាវធំ ក្នុងនាម​ជា​តួអង្គ​ឈ្មោះ Ethan Hunt ខណៈ​យន្តហោះ​នេះ​ហើរ​រំលង​លើ​ចក្រភព​អង់គ្លេស​។

​ថម គ្រូ​ស ដែល​ធ្លាប់​តោង​អគារ​ខ្ពស់បំផុត​របស់​ពិភពលោក និង ឡើង​ជ្រលង​ភ្នំ​កម្ពស់ ៦១០ ម៉ែត្រ​នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​ដោយ​គ្មាន​របស់​ការពារ សម្រាប់​ភាពយន្ត​យន្ត Mission Impossible វគ្គ​មុនៗ ជាថ្មី​ម្តងទៀត​បាន​សម្តែង​ប្រថុយ ប្រថាន​ដោយ​ខ្លួនឯង​ទៀត​។

​តារា​ស្រឡាញ់​ភាពយន្ត​បែប​ប្រយុទ្ធ​រូបនេះ​បាន​ប្រថុយ​ជីវិត​ខ្លួនឯង​ខណៈដែល​រូបលោក​បាន​ឡើង​ទៅលើ​មេឃ ដោយ​ប្រើតែ​ចំហៀង​យន្តហោះ​ដើម្បី​ជួយ​រក្សា​ជំហរ​ឈរ​ត្រង់​របស់លោក ខណៈ​យន្តហោះ​នេះ​បើក​រំលង​លើ​ជនបទ​អង់គ្លេស​។

​លោក​បាន​តោង​ទ្វារ​យន្តហោះ​ដោយមាន​ខ្សែ​សុវត្ថិភាព​ពីរ ប៉ុន្តែ​បាន​ប្រើ​ចម្រឹង​ដែក​នៅលើ​យន្តហោះ​យោធា​ម៉ាស៊ីន​បួន​នេះ​ដើម្បី​តោង​ជាមួយនឹង​ដៃ​ទាំងពីរ​របស់លោក​។ ហើយ​តារាភាពយន្ត​កម្ពស់ ១,៧០ ម៉ែត្រ​រូបនេះ​ក៏​ពុំបាន​ស្លៀក ពាក់​ឈុត​ការពារ​ខ្លួន​នោះដែរ ដោយ​ស្លៀកពាក់​ជា​តួ Ethan ក្នុង​ឈុត​អាវធំ​ដ៏​សង្ហារ​មួយ ដែល​ផ្តល់​ឲ្យ​លោក​នូវ​បំលាស់​ទី​មាន​ដែន​កំណត់ និង​តោង​យន្តហោះ​ប្រភេទ Airbus កំពុង​ហោះហើរ​នេះ​ដោយ​ពាក់​តែ​ស្បែកជើង​ប៊ូល​ពណ៌​ត្នោត​មួយគូរ ដែល​ធ្វើ​ឲ្យ​គាត់​តោង​អ្វី​ក៏​ពុំ​សូវ​ស៊ុប​ដែរ​។

​រឿង Mission Impossible វគ្គ ៥ ដែល​ដឹកនាំ​ដោយ​លោក Christopher McQuarrie គឺ​តម្រូវ​ឲ្យ​លោក​ថម គ្រូ​ស​ដើរ​ជា​តួ Ethan ដដែល ជា​ភ្នាក់ងារ​ចុះ​ធ្វើ​ប្រតិបត្តិការ​ដោយផ្ទាល់​សម្រាប់​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​ហៅថា Impossible Mission Force ជា​លើក​ទី​ប្រាំ​ហើយ គិត​ទាំង​ភាពយន្ត​វគ្គ​ប្រាំ​នេះ​។

​ភាពយន្ត​រឿង Mission Impossible វគ្គ ៥ នេះ​គ្រោង​នឹងដាក់​បញ្ចាំង​នៅ​ចុងឆ្នាំ ២០១៥ និង​មាន​តារា​សម្តែង​ល្បីៗ​ពី​ហូលីវូដ​ជាច្រើនរូប​ទៀត​ដូចជា Simon Pegg, Alec Baldwin និង Jeremy Renner ជាដើម​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 99 នាក់
  Flag Counter
Flag Counter