. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ចាប់ខ្លួន​បុរស​ពីរ​នាក់​ជុំវិញ​ ការសម្លាប់​បវរកញ្ញា​ហុង​ ឌូ​រ៉ា​ស់​នាង​អាល់​វ៉ា​រ៉ា​ដូ និង​បងស្រី​នាង​
November 20, 2014 (12:20:48) [ 760 ]
 
 
ប៉ូលិស​នៅក្នុង​ប្រទេស​ហុង​ឌូ​រ៉ា​ស់បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​ជុំវិញ​ការសម្លាប់​បវរកញ្ញា នាង ម៉ា​រៀ ចូ​សេ អាល់​វ៉ា​រ៉ា​ដូ (Maria Jose Alvarado) អាយុ ១៩ ឆ្នាំ និង បងស្រី​របស់​នាង ដែល​បាន​បាត់​ខ្លួន​នៅ​រាត្រី​ដើរលេង​ក្រៅ​មួយ​កាលពី​សប្តាហ៍​មុន​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃទី ១៩ ខែវិច្ឆិកា​។

​សាកសព​នាង អាល់​វ៉ា​រ៉ា​ដូ និង បងស្រី នាង សូ​ហ្វ​យ៉ា ទ្រី​នី​ដា​ដ (Sofia Trinidad) អាយុ ២៣ ឆ្នាំ ត្រូវបាន​ប្រទះ ឃើញ​កប់​នៅក្បែរ​ទន្លេ​មួយ​ក្បែរ​ភាគ​ខាងជើង​ទីក្រុង Santa Barbara​។ ​ប៉ូលិស​និយាយថា មិត្ត​ប្រុស​របស់​នាង​ទ្រី​នី​ដា​ដ​បាន​សារភាព​ក្នុង​កន្លែង​ឃុំឃាំង​ថា​បាន​បាញ់​និង​កប់​អ្នក​ទាំងពីរ​។ ប៉ូលិស​ជឿថា ជននេះ​គឺជា​អ្នកបាញ់​នាង​មុន ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​។

​នាង​អាល់​វ៉ា​រ៉ា​ដូ ដែល​គ្រង​ម្កុដ​បវរកញ្ញា​ហុង​ឌូ​រ៉ា​ស់​កាលពី​ខែមេសា បាន​កំពុង​ត្រៀមខ្លួន​ចាកចេញ​ទៅ​ទីក្រុង​ឡុង​ដ៍​សម្រាប់​ការប្រកួត​បវរកញ្ញា​ពិភពលោក​នៅ​ខែធ្នូ នៅ​គ្រា​នៃ​ការបាត់​ខ្លួន​របស់​អ្នក​ទាំងពីរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ខែវិច្ឆិកា​។

​អ្នករៀបចំ​ការប្រកួត​បវរកញ្ញា​ពិភពលោក​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ស្ត្រី​ដែល​ស្លាប់​ទាំងពីរ​នាក់​ផងដែរ ខណៈ​កំណត់ ត្រា​នៃ​ឧក្រិដ្ឋកម្ម​ដ៏​ហិង្សារ​របស់​ប្រទេស​ក្រីក្រ​នៅ​តំបន់​អាមេរិក​កណ្តាល​មួយ​នេះ​បាន​ស្ថិតក្រោម​ការពិនិត្យ​ពិច័យ​ជាថ្មី​ម្តងទៀត​។​ ​សាកសព​អ្នក​ទាំងពីរ​ត្រូវបាន​រកឃើញ​កប់​នៅ​តំបន់ Cablotales ក្បែរ​ទន្លេ Aguagua​។

ជន​ឈ្មោះ Plutarco Ruiz មិត្ត​ប្រុស​របស់​នាង​ទ្រី​នី​ដា​ដ ត្រូវបាន​ឃុំខ្លួន​រួមជាមួយ​នឹង​បុរស​ម្នាក់ទៀត​ឈ្មោះ Aris Maldonado​។ នាយ​ឧ​ត្ត​ម​សេនីយ៍​នរគ​បាល​ជាតិ លោក Ramon Sabillon បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា Plutarco Ruiz បាន​សារភាពថា​បាន​បាញ់​ស្ត្រី​ទាំងពីរ​នាក់​នេះ រួចហើយ​កប់​សព​រប​ស់​ពួកនាង​ដោយមាន​ការជួយ​ពី Maldonado​។

​ មេ​ប៉ូលិស​ស៊ើបអង្កេត​លោក Leandro Osorio បាន​និយាយថា Ruiz បាន​បាញ់សម្លាប់​ជនរងគ្រោះ​ជា​បងស្រី ដោយសារ​ភ្លើង​ប្រច័ណ្ឌ បន្ទាប់ពី​ឃើញ​នាង​រាំ​ជាមួយ "​បុរស​ម្នាក់ទៀត​" ក្រោយមក​ក៏​បាញ់​នាង​ជា​ប្អូនស្រី​ឈ្មោះ​អាល់​វ៉ា​រ៉ា​ដូ ហើយក៏​កប់​សាកសព​អ្នក​ទាំងពីរ​តែម្តង​។

​លោក​និយាយថា "​នេះ​គឺជា​ការសន្និដ្ឋាន​សំខាន់​មួយ ដែល​យើង​មាន​សម្រាប់​បទឧក្រិដ្ឋ​នេះ ផ្អែក​តាម​សាក្សី និង​ការស៊ើបអង្កេត ដែល​យើង​បានធ្វើ​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter