. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ការ​ហាយ​ឡាយ​រោមក្លៀក​ កំពុងមាន​ការពេញនិយម ​ក្នុងចំណោម​នារី​វ័យក្មេង​
December 01, 2014 (14:08:52) [ 663 ]
 
 
ការនិយម​តៗ​គ្នា​ថ្មី​មួយ​កំពុង​លេចធ្លោ​ក្នុងចំណោម​នារីៗ ដោយ​ពួកនាង​បាននាំគ្នា​បណ្តុះ​រោមក្លៀក និង​ហាយ​ឡាយ​ពណ៌​លើ​វា​ឲ្យ​ចែងចាំង​ស្រស់ស្អាត​។ នេះ​បើ​យោងតាម​វេ​ប​សាយ Asia One ចេញផ្សាយ​ថ្ងៃទី ៣០ ខែវិច្ឆិកា​។

​នាង Roxie Hunt ធ្វើការ​នៅ​ហាង​កាត់សក់​មួយ​ក្នុង​ទីក្រុង Seattle សហរដ្ឋអាមេរិក​បាន​និយាយ​ក្នុង​វេ​ប​សាយ​ប្លុក​របស់​នាង​ថា នាង​តែងតែ​ចង់ហាយ​ឡាយ​រោមក្លៀក​ដល់​នារី​គ្រប់គ្នា​។ ​នាង​បាន​និយាយថា "​ខ្ញុំ​តែងតែ​ចង់ហាយ​ឡាយ​ពណ៌​ដល់​រោមក្លៀក​របស់​នរណាម្នាក់​។

ខ្ញុំ​ពិតជា​ធ្លាប់ធ្វើ​វា​បាន​ម្តង​មែន ប៉ុន្តែ​វា​នៅ​យប់​ជ្រៅ​ពេក​ដោយ​ខ្ញុំ​ស្រវឹង​ជោគជាំ​ទៀត ហើយ​គ្មាន​ឧបករណ៍​ត្រឹមត្រូវ​សម្រាប់​ហាយ​ឡាយ​ទេ​"​។ ​នាង​បានសរសេរថា "​ខ្ញុំ​បាន​សុំ​អ្នកធ្វើការ​ជាមួយ​ឈ្មោះ Rain ថា​តើ​នាង​អាច​អនុញ្ញាត​ឲ្យ​ខ្ញុំ​លាប​ពណ៌​រោមក្លៀក​នាង​ទៅជា​ពណ៌​ខៀវ​បានទេ​ដើម្បី​ឲ្យ​វា​ស៊ីគ្នា​ទៅនឹង​ពណ៌​សក់​របស់​នាង ហើយ​នាង​បាន​យល់ ព្រម​ឲ្យ​ខ្ញុំ​លាប​ពណ៌​រោមក្លៀក​ឲ្យ​នាង​"​។

​នៅក្នុង​ប្លុក​របស់​នាង​ដែលមាន​ចំណងជើង​ថា Offbeat Home and Life នាង​ថែមទាំង​បាន​ពន្យល់​ក្បោះក្បាយ​ពី​របៀប​ហាយ​ឡាយ​រោមក្លៀក​ទៀតផង​។ ​នៅលើ​វេ​ប​សាយ Instagram នារី​ជាច្រើន​បាន​បង្ហោះ​រូប​រោមក្លៀក​ហាយ​ឡាយ​ពណ៌​របស់​ពួកនាង​ដោយ​ប្រើ​ឃ្លា​នាំមុខ​ដោយ​សញ្ញា​ទ្រុង​ជ្រូក​ថា #dyedpits (​រោមក្លៀក​ហាយ​ឡាយ​)​។

​ក៏មាន​វីដេអូ​ជាច្រើន​នៅលើ YouTube ផងដែរ​។ នៅពេល​ឆែក​មើល​លើ Instagaram ចុងក្រោយ​បំផុត មាន​រូបភាព​បង្ហោះ​ចំនួន ៦៣ ពី​នារីៗ ដោយ​ប្រើ​ឃ្លា​នាំមុខ​ដោយ​សញ្ញា​ទ្រុង​ជ្រូក ដែល​និយាយ​បង្អួត​ពី​រោមក្លៀក​ហាយ​ឡាយ​របស់​ពួកនាង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 213 នាក់
  Flag Counter
Flag Counter