. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
សុគន្ធ ថេ​រ៉ា​យុ ឡើង​វីឡា​តំលៃ​ជិត​កន្លះ​លាន ចុងខែ​ធ្នូ​នេះ​
December 12, 2014 (10:05:16) [ 752 ]
 
 
ភ្នំពេញ: តារាចម្រៀង​ស្រស់​ក្មេង​របស់​ផលិតកម្ម​ថោ​ន សុគន្ធ ថេ​រ៉ា​យុ កំពុង​ក្លាយខ្លួនជា​ម្ចាស់​វីឡា​មិនតិចជាង​ពីរ ខណៈ ដែល​នៅសល់​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ តារាចម្រៀង​សាច់​ផូរផង​រូបនេះ នឹង​ប្រារព្ធ​ធ្វើ​ពិធីរ​ឡើង​គេហដ្ឋាន​ថ្មី ក្នុង​តំលៃ​ជិត​កន្លះ​លាន​ដុល្លារ​។​

​តារាចម្រៀង​វ័យក្មេង​រូបនេះ ធ្លាប់​ពើបប្រទះ​នឹង​ពត៌មាន​ច​ចាម​អារាម ម្តង​ជា​ម្តង​ពីរ​ជាមួយនឹង​ពាក្យ​ខ្សឹបខ្សៀវ​ពី​ការ​មាន បាន​ហួសប្រមាណ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​មាន​មន្ទិលសង្ស័យ​មិនចេះ​អស់​មិនចេះហើយ នឹង​ភាព​ហ៊ឺ​ហួសប្រមាណ​បែបនេះ​។​

​ទាក់ទង​ជាមួយនឹង​ការ​មានបាន​រហូត​លេចឮ ពាក្យ​ចាម​អារាម​បែបនេះ បានធ្វើ​ឲ្យ សុគន្ធ ថេ​រ៉ា​យុ មិនមាន​ការឆ្លើយតប​នឹង​ដោយ​យក​កំហឹង​មក​បញ្ចេញ​នោះទេ តារាចម្រៀង​យេ​យេ​ទាន់សម័យ ថេ​រ៉ា​យុ បាន​បកស្រាយ​ថា រាល់​ការ​មានបាន​របស់ខ្លួន​បែប​ហ៊ឺហារ​រាល់ថ្ងៃនេះ ពិតជា​មានការ​ឧបត្ថម្ភ​មែន តែ​អ្នក​ឧបត្ថម្ភ​នេះ មិនមាន​អ្នកណា​ឆ្ងាយ​ពី​ម្តាយ​ឪពុក​របស់ខ្លួន​ទេ​។

​សុគន្ធ ថេ​រ៉ា​យុ បាន​លើកឡើងថា “​ខ្ញុំ​មិនមាន​អ្នក​ជ្រោមជ្រែង​អី​ណា​ទេ​បង ជាក់ស្តែង​ដូចជា​ផ្ទះ​វីឡា ឡាន អី​នេះ​ចឹ​ង​សុទ្ធតែ​របស់​ប៉ា​ម៉ាក់​តាំង​អស់ ចំណែក​ផ្ទះ​វីឡា​ថ្មី​នេះ ក៏​ជា​របស់​ម៉ាក់​ដែរ តែ​គាត់​គ្មាន​លុយ​ឯណា​ទៅ​បង់​ទាំងអស់​ទេ គឺ​គាត់​បង់​ជា​តំណាក់កាលៗ ប៉ុណ្ណោះ ” ។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២០ ធ្នូ ខាងមុខនេះ តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន នឹង​ប្រារព្ធ​ធ្វើ​ពិធី​ជួបជុំ​ឡើង​គេហដ្ឋាន​ថ្មី​មាន​ទីតាំង​ចូល​តាម​ក្លោងទ្វា​វត្ត​សំរោង​អណ្តែត មិន​ឆ្ងាយ​ពី​វីឡា​ទី​១ នៅក្នុង​ម្តុំ​បូរី​ពិភពថ្មី វីឡា​ដែល​គ្រោង​នឹង​ឡើង​នោះ មាន​តំលៃ​ជិត​កន្លះ​លាន​ដុល្លា ចំណែក​ពិធីជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​បណ្តា​ភ្ញៀវ​ភាគច្រើន​ដែល​សុទ្ធសឹងតែ​ជា​អ្នកសិល្បៈ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 31 នាក់
  Flag Counter
Flag Counter