. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
អេ​ឡិច ចាន់​ត្រា មិត្ត​ភ័ក្ត្រ​ធ្វើ​ខួប​​កំណើត​ឲ្យ រហូតដល់ ១២ Cake
December 15, 2014 (13:40:11) [ 728 ]
 
 
ភ្នំពេញ: ពិធីករ​រាង​ខ្ពស់​ស្រលះ អេ​ឡិច ចាន់​ត្រា បានសម្រេច​ធ្វើ​ខួបកំណើត​គម្រប់​អាយុ ២៨​ឆ្នាំ របស់ខ្លួន​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុងភ្នំពេញ ដែល​បាន​អញ្ជើញ​អ្នកចូលរួម​ភាគច្រើន​សុទ្ធសឹង​ជា​អ្នកសិល្បៈ និង​មិត្ត​ភ័​ក្រ​ជិតស្និទ្ធ​។

​បើតាម​ការគ្រោងទុក​តា​រា​ចម្រៀង​ក្នុង​ក្រុម​រៃ​មាស​តោ​មាស​រូបនេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែធ្នូ ខាងមុខនេះ នៅ​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន ដែលមាន​ការចូលរួម​ពី​ភ្ងៀ​វ​ជិត ២០​តុ​។ តារាចម្រៀង​ច្រមុះ​ស្រូ​ច​អេ​ឡិច បាន​និយាយថា មុនដំបូង​តារា​រូបនេះ មិនមាន​គំនិត​ចង់​ធ្វើ​ពិធី​ខួបកំណើត​អី​ទៀត​ទេ ព្រោះ​មាន​អារម្មណ៍​ថា​ខ្លួន​មានកម្ម​វិធី​ញឹកញាប់​ហើយ តែដោយសារ​តែ​មិត្ត​ភ័​ក្រ​ជិតស្និទ្ធ​មួយចំនួន បានធ្វើ​ខួបកំណើត Surprise​ឲ្យ​ខ្លួន​ជាច្រើនលើក​ច្រើនសារ​។

​បើ​រាប់​ចាប់តាំងពី​មុន​ថ្ងៃ​ខួបកំណើត​ពីរ​ថ្ងៃ (០៧ ធ្នូ ២០១៤) តារាចម្រៀង​រូបនេះ ត្រូវបាន​មិត្ត​ភ័​ក្រ​ជិតស្និទ្ធ​និង​មិត្ត​ភ័​ក្រ​សិល្បៈ​មួយចំនួន​បានធ្វើ​ខួបកំណើត​បែប​ភ្ញាក់ផ្អើល មកដល់​ថ្ងៃ​(១២ ធ្នូ ២០១៤) មាន​រហូតដល់ ១២ Cake តែម្តង ដោយសារតែ​មូលហេតុ​បែបនេះហើយ ទើប​តារាចម្រៀង​រូបនេះ គិតថា​មិត្ត​ភ័​ក្រ​របស់ខ្លួន​ពិតជា​ចង់​ឲ្យ​មាន​កម្មវិធី​នេះ កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ដើម្បី​ជួបជុំគ្នា​ឲ្យ​បាន​សប្បាយ​ទាំងអស់គ្នា​។

​ទាក់ទង​នឹង​កម្មវិធី​ខួបកំណើត បែប​ភ្ញាក់ផ្អើល​របស់​តារាចម្រៀង អេ​ឡិច ចាន់​ត្រា រហូតដល់​១២ Cake នេះ ត្រូវបាន អា​ឡិច និយាយថា​“​ខួបកំណើត​នេះ គឺធ្វើឡើង​ដើម្បី​ជួបជុំ​មិត្ត​ភ័​ក្រ ជិតស្និទ្ធ ដែល​ខាន​ជួបគ្នា​យូ ម្យ៉ាង​ពួកគាត់​ចង់​ឲ្យ​មានកម្ម​វិធី​ជួបជុំ​បែបនេះ ដើម្បី​ជា​ឱកាស​មួយ​បាន​ជួបជុំ​មិត្ត​ភ័​ក្រចាស់​ផង ម្យ៉ាងទៀត​មកពី​មិត្ត​ភ​ក្រ​ជិតស្និទ្ធ​ទាំងនោះ បានធ្វើ​បែប​ភ្ញាក់ផ្អើល​ឲ្យ​ខ្ញុំ​រំភើប​មែនទែន​”​។​

​សូមបញ្ជាក់ថា តារាៗ ធ្វើ​ខួបកំណើត Sursprise ឲ្យ​តារាចម្រៀង អេ​ឡិច ចាន់​ត្រា មានដូចជា តារា​សម្តែង​មាន​សម្រស់​ស្រស់​សោភា នាង វ៉ាង ស្រីណូ តារាចម្រៀង​សំឡេង​ស្រទន់ មាស សុខ​សោភា តារា​សម្តែង លោក ប៉ែន ចំ​រ៉ុង តារា​សម្តែង ទឹម​រដ្ឋា និង​មិត្ត​ភ័​ក្រ​ជិតស្និទ​ផ្សេងទៀត​សរុប ១២ cake៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter