. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
សិល្បៈការិនី ប្រកប​របរ​លក់ ​គ្រឿងសង្ហា​រឹម​ផ្ដៅ ​ត​ពី​ម្ដាយ​
December 22, 2014 (14:20:00) [ 948 ]
 
 
ភ្នំពេញ: ជា​រៀងរាល់ថ្ងៃ​ បើ​យើង​ធ្វើដំណើរ​កាត់​តាម​បណ្ដោយ​ផ្លូវ​៤៨៨ ( ផ្លូវពីមុខវិទ្យាល័យ​បឹងត្របែក ទៅរង្វង់មូល ផ្សារដើមថ្កូវ ) នៅ​ជិត​នឹង​សាលា​អន្ដរជាតិ​ ប៊ែ​ល​ធី យើង​នឹង​ឃើញ​មាន​កន្លែង​លក់​គ្រឿង​សង្ហា​រឹម​ ដែល​ធ្វើ​ពី​ផ្ដៅ​របស់​ពិធីការិនី​ម្នាក់​។​

​កញ្ញា​មានឈ្មោះ ​ដួង ​ម៉ា​ណា ជា​ពិធីការិនី​ប៉ុស្តិ៍​លេខ​១១ មួយរូប​ ហើយក៏​ជា​ម្ចាស់​អាជីវកម្ម​លក់​គ្រឿង​សង្ហា​រឹម ដែល​ធ្វើ​ពី​ផ្ដៅ​ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៤៨៨ ដែល​ចាប់​បើក​លក់​ពី​ម៉ោង ៧​ ព្រឹក ​រហូតដល់​ម៉ោង ៥​រសៀល​។​ ក្នុងការ​ប្រក​បរបរ​លក់​គ្រឿង​សង្ហា​រឹម​នេះ វា​មានការ​ជំរុញ​យ៉ាង​ខ្លាំ​ពី​ម្ដាយ​របស់​កញ្ញា ព្រោះ​ជា​របរ​ ដែល​ម្ដាយ​របស់​កញ្ញា​ស្រលាញ់​ណាស់​។​

​កញ្ញា ដួង​ម៉ា​ណា មាន​ស្រុកកំណើត ​នៅ​ខេត្ត​ព្រះសីហនុ មាន​អាយុ ​២៦​ឆ្នាំ មាន​បងប្អូន ៦​នាក់ ក្នុងនោះ ​ប្រុស ​២​នាក់ និង​ស្រី​ ៤​នាក់ ដែល​រូប​កញ្ញា គឺជា​កូន​ទី​៤​ ក្នុង​គ្រួសារ​។​ ​កញ្ញា​បាន​ចាក​ចេញពី​ស្រុកកំណើត​ មក​នៅ​ភ្នំពេញ ប្រមាណ​ជា ៥​ឆ្នាំ​ហើយ។ ក្នុង​រយៈពេល ២​ឆ្នាំ​ដំបូង មុននឹង​កញ្ញា​ប្រកប​របរ​លក់​គ្រឿង​សង្ហា​រឹម គឺ​កញ្ញា​បាន​ឈាន​ជើង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​។ កញ្ញា​ក៏បាន​ដាក់ពាក្យ​ប្រលង​ក្នុង​កម្មវិធី​មួយ​មាន​ឈ្មោះថា "កម្មវិធី​ប្រុស​ឆ្លាត ​ស្រី​ឆ្លាត​"។ ក្នុងការ​ប្រលង​នោះ​ផងដែរ កញ្ញា​បាន​ឆ្លង​រហូតដល់​វគ្គ ១០​ នាក់​ចុងក្រោយ។​

​ប៉ុន្តែ​បន្ទាប់ពី​នោះមក កញ្ញា​ក៏ទទួលបាន​ការ​អ​ញ្ជើ​ញ​ពី​ផលិតកម្ម​មួយចំនួន ដែលមាន​ថត​សំដែង​ជា​បទ​ចំរៀង​ខារ៉ា អូខេ ហើយក៏​មាន​ខ្សែ​ភាគ​យន្ត​មួយ​រឿង​ "កំលោះ​លឺកឺ" ក្នុងនាម​ជា​តួឯក ហើយ​ក្នុង​បទ​ដែល​កញ្ញា​ធ្លាប់បាន​ថត គឺ​បទ "​មិន​ចង់​ធ្វើ​មនុស្ស​ក្បត់"​។​

​បន្ទាប់ពី​ឆ្លងកាត់​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ប្រមាណ​ជា ២​ឆ្នាំ កញ្ញា​ក៏​មក​ប្រកប​របរ​លក់​គ្រឿង​សង្ហា​រឹម ដែល​ធ្វើ​ពី​ផ្ដៅ​ ជា​របរ​ដែលមាន​ការជំរុញ​យ៉ាងខ្លាំង​ពី​ម្ដាយ ហើយក៏​ជាមុន​របរ​ ដែល​ម្ដាយ​របស់​កញ្ញា​ប្រកប​ប្រមាណ​ជា ១០​ឆ្នាំ​ហើយ​ដែរ​។​

​កញ្ញា​បាន​និយាយថា​" ក្នុងការ​ប្រក​បរបរ​លក់​គ្រឿង​សង្ហា​រឹម ធ្វើ​ពី​ផ្ដៅ​ជា​របរ​ដែល​ម្ដាយ​របស់​ស្រលាញ់​ខ្លាំងណាស់ ហើយ​គាត់​ក៏បាន​ជួយ​រាល់​កិច្ចការ​ទាំងអស់​ ក្នុងការ​ប្រកប​របរ​នេះ ឲ្យ​មាន​ភាពល្អប្រសើរ ដូច្នេះហើយ​កញ្ញា ​ត្រូវ​ផ្អាក​ពី​វិស័យ​សិល្បៈ​មួយរយៈ ប៉ុន្តែ​ប្រមាណ​ជា​រយៈពេល ១​ឆ្នាំ​កន្លងមកនេះ កញ្ញា​បាន​បន្តការងារ​ជា​អ្នកសិល្បៈ​ក្នុងនាម​ជា​ពិធីការិនី ​រហូតដល់​ស​ព្វ​ថ្ងៃ​"​។​

​កញ្ញា​ជា​ពិធីការិនី​ ក្នុង​កម្មវិធី​ប្រដាល់​អន្តរជាតិ ​រៀងរាល់​ចុងខែ និ​ង​កម្មវិធី​ "កំណប់​អារម្មណ៍" ផ្សាយ​រៀងរាល់ថ្ងៃ​សុក្រ វេលា​ម៉ោង​៦:៣០​យប់ រហូតដល់​ម៉ោង ​៨:៣០​នាទី​យប់ នៅ​ទូរទស្សន៍ប៉ុស្តិ៍​អ​ប្សា​រា​ ឬ​ប៉ុស្តិ៍​លេខ​១១​។ ​ទាក់ទង​ក្នុង​ការធ្វើ​ផ្ដៅ​ ក្នុង​រោង​អាជីវកម្ម​របស់​កញ្ញា មាន​ជាង​ប្រមាណ​ជា​ ១០​ នាក់ ហើយ​មាន​មេកា​មួយរូប ​ក្នុង​ការកែច្នៃ​ផ្ដៅ ឲ្យ​ក្លាយទៅជា​ផលិតផល​សំរេច​ដើម្បី​លក់​។ ការផលិត​ផ្ដៅ​ឲ្យ​ទៅជា​គ្រឿង​សង្ហា​រឹម រួមមាន ​សា​ឡុង​ កៅអី​ តុ ទូតាំង​ ជាដើម​។​

​ក្នុងការ​ប្រើពេល​ផលិត​លក្ខណៈ​ឈុត​សា​ឡុង​តូចធំ​មួយ ​ពី ៣​ថ្ងៃ ទៅ ៥​ថ្ងៃ​។ កញ្ញា​បាន​បន្តទៀតថា គ្រឿង​សង្ហា​រឹម​ឈើ​មាន​អ្វី​ ផ្ដៅ​មាន​ហ្នឹង​។ កញ្ញា​បានបង្ហាញ​តម្លៃ​មុខ​ទំនិញ​មួយចំនួន ដូចជា សា​ឡុង​មួយឈុត​តូច មានតម្លៃ ១០០ ​ដុល្លារ ធំ​តម្លៃ ២០០​ដុល្លារ កៅអី​មួយ​តម្លៃ ១០​ ទៅ ១៥ ​ដុល្លារ និង​តុ​មួយ​ មានតម្លៃ ៣០ ទៅ ៥០​ដុល្លារ​។

ក្នុង​លក្ខណៈពិសេស រឺ​ល្អ​ជាង​នេះ សា​ឡុង​មួយឈុត​តូច​តម្លៃ ១៥០​ដុល្លារ ធំ ២៥០​ដុល្លារ កៅអី​មួយ​តម្លៃ ២០ ទៅ ៣០​ដុល្លារ និង​តុ​មួយ​តម្លៃ ៦០​ទៅ ៧០​ដុល្លារ​។ នេះ​ជាត​ម្លៃ​ សំរាប់​បោះ​ដុំ រីឯ​តម្លៃ​រាយ​មាន​លក្ខណៈ​ខុសគ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ​។​

​វា​ក៏​លំបាក​ដែរ ដោយសារ​ចំណាយ​ក៏​ច្រើន​ដែរ ចំណាយ​ក្នុងការ​កម្មង់​ផលិតផល​សំរេច​​របស់​ផ្ដៅ ចំណាយ​ការជួល​ផ្ទះ ដែលមាន​តម្លៃ​ប្រមាណ​ជា​ជិត ១០០០​ ដុល្លារ ចំណាយ​ទៅលើ​បុគ្គលិក ​ដែល​ក្នុង​ម្នាក់​ទទួលបាន​ប្រាក់ ១០០​ដុល្លារ​ ក្នុង​មួយខែ​។​

​កញ្ញា​បាន​បន្ថែមទៀតថា ដោយឡែក​រាល់​ការចំណាយ​ក្នុង​មួយខែ​ប្រមាណ​ជា ៣០០០ ទៅ ៥០០០​ ដុល្លារ ហើយ​កញ្ញា​ក៏ត្រូវ​ចំណាយ​ការ​ផលិតផល​សំរេច​របស់​ផ្ដៅ ជួល​ផ្ទះ​ទៅលើ​សំភារៈ​កែច្នៃ និង​ទៅលើ​បុគ្គលិក​ មធ្យោបាយ​ដឹក ទំនិញ។ កញ្ញា​ អាច​រក​ចំណូល​មកវិញ​ ប្រមាណ​ជា ៦០០០ ទៅ ៧០០០ ​ដុល្លារ​ ក្នុង​មួយខែ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter