. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
នារី​ដងខ្លួន​ទន់​បំផុត​របស់​ពិភពលោក​ បង្ហាញ​ជំនាញ​ពត់​ខ្លួន​មិនគួរ​ឲ្យ​ជឿ ​ដើម្បី​ស្វាគមន៍​ឆ្នាំ ២០១៥
December 24, 2014 (14:08:18) [ 738 ]
 
 
រូបភាព​មិនគួរ​ឲ្យ​ជឿ​ទាំងនេះ​បានបង្ហាញ​ពី​របៀប​ដែល​ស្ត្រី​ដងខ្លួន​ទន់​បំផុត​របស់​ពិភពលោក​ពត់​ខ្លួន​របស់​នាង​ទៅជា​រាង​មិនគួរ​ឲ្យ​ជឿ​ជាច្រើន​ទម្រង់​នៅក្នុង​ប្រក្រតិទិន​ឆ្នាំ ២០១៥ របស់​នាង​។

​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២៣ ខែធ្នូ នាង Zlata កើត​នៅ​រុស្ស៊ី​រូបនេះ​បាន​ពត់​ខ្លួន​របស់​នាង​ទៅជា​ទម្រង់​សាហាវៗ​បំផុត​ជាច្រើន ដោយ​ស្លៀកពាក់​ឈុត​ពណ៌​មាស​ក្បឺត​ដ៏​តឹង​ណែន​។

​ដោយ​ជះ​ស្រមោល​ទៅនឹង​ផ្ទាំង​ក្រោយ​ពណ៌​ស ខណៈ​នាង​កំពុង​ទប់​ក្នុង​ជំហរ​ខ្លួន​ដែល​មិនអាច​ទៅរួច​ជាច្រើន​នៅក្នុង​ការថតរូប​ដ៏​អស្ចារ្យ​ជាច្រើន​ប៉ុស្តិ៍​នោះ នាង Zlata មើលទៅ​ស្រដៀង​នឹង​រូបចម្លាក់​សិល្បៈ​អ​រូបិយ​សម័យ​ទំនើប​ទៅវិញ​។​

​នារី​សក់ទង់ដែង​ដងខ្លួន​ទន់​ល្វត​ល្វន់​រូបនេះ​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ជាច្រើន​សម្រាប់​ការពត់​ខ្លួន​របស់​នាង និង​បានបង្ហាញ​ជំនាញ​ពត់​ខ្លួន​របស់​នាង​នៅក្នុង​ប្រក្រតិទិន​ប្រចាំឆ្នាំ​របស់​នាង​។​

​រូបភាព​ដ៏​អស្ចារ្យ​ជាច្រើន​បានបង្ហាញ​រូបនាង​បត់ជើង​របស់​នាង​នៅ​ជុំវិញ​ក្បាល និង​ឈរ​នៅលើ​ដៃ​របស់​នាង​ដើម្បី​បង្កើតជា​រាង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន​។ នារី​វ័យ ២៨ ឆ្នាំ ដែលមាន​ឈ្មោះ​ពិត​ថា Julia Guenthel រូបនេះ​បានចាប់ផ្តើម​ពត់​ខ្លួន​តាំងពី​នាង​មាន​អាយុ ៤ ឆ្នាំ​ម្ល៉េះ​។

​អតីត​កីឡាការិនី​កាយសម្ព័ន្ធ​កម្ពស់ ១,៧៦ ម៉ែត្រ​រូបនេះ​សព្វថ្ងៃ​រស់នៅ​ប្រទេស​អាល្លឺម៉ង់ និង​ហ្វឹកហាត់​រាល់ថ្ងៃ​ដើម្បី​រក្សា​សាច់ដុំ​របស់​នាង​ឲ្យ​មាន​រាង​ល្អ​។ នាង Zlata បាន​និយាយថា "ខ្ញុំ​សូម​ជូនពរ​ដល់​អ្នកគាំទ្រ​ខ្ញុំ អ្នកគាំទ្រ​ការពត់​ខ្លួន និង​អ្នក​ពត់​ខ្លួន​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ក្នុងឱកាស​បុណ្យ​គ្រឹ​ស្មាស​គួរ​ជាទី​ស្រឡាញ់​នេះ​។ សូម​បន្ត​គាំទ្រ​ខ្ញុំ​នៅ​ឆ្នាំក្រោយ ហើយ​ខ្ញុំ​នឹងមាន​ភាព​ភ្ញាក់ផ្អើល​ជាច្រើន​ទៀត​សម្រាប់​អ្នក​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter