. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ទេព រិ​ន​ដា​រ៉ូ ប្រាប់​ពី​ផល​លំបាក ចំពោះ​ការសម្តែង ជា​តួអង្គ​កាច និង​ឈុត​ចាប់រំលោភ​
December 24, 2014 (14:30:51) [ 799 ]
 
 
ភ្នំពេញ: នេះ​ជា​លើកទីមួយ​ហើយ ដែល​តារា​សម្តែង​ជើងចាស់ លោក ទេព រិ​ន​ដា​រ៉ូ សម្តែង​ជា​តួ​កាច នៅក្នុង​រឿង "​ភ្លើង​" គឺជា​ស្នាដៃ​ថ្មី​មួយទៀត​របស់ ផលិតកម្មរ៉ក ដែលជា​ស្នាដៃ​និពន្ធ​របស់ អ្នកស្រី ប៉ាល់ វណ្ណា​រី​រក្ស ដែលជា​រឿង​បែប​ស៊ើបអង្កេត បាញ់ប្រហារ គំនុំសងសឹក មនោសញ្ចេតនា ទុក្ខសោក និង​មាន​បញ្ចូល​នូវ​ការអប់រំ ផងដែរ​។​

​តារា​សម្តែង​ជើងចាស់ លោក ទេព រិ​ន​ដា​រ៉ូ បានអោយដឹង នៅក្នុង​ថ្ងៃ​សម្ពោធ​រឿង នា​រោងភាពយន្ត​លុ​ច្ស កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤​ថាៈ "នេះ​ជា​លើក​១ ដែល​ខ្ញុំ​សម្តែង​ជា​តួ​កាច មានការ​លំបាក​ច្រើន ព្រោះថា តួ​កាច វា​ខុសគ្នា​ឆ្ងាយ​ពី​តួ​ផ្សេងៗ បើ​ចឹ​ង​ការសម្តែង ត្រូវមាន​ការប្រឹងប្រែង ដោយសារ​សភាវៈ​កាច​ហ្នឹង គឺ​ត្រូវ​បញ្ចេញ​ជា​កំហឹង បញ្ចេញ​ជា​សកម្មភាព (Action) ផ្សេងគ្នា ពី​តួអង្គ​សុភាព ដូច្នេះ​ការខិតខំ​ប្រឹងប្រែង​នេះ ពេលខ្លះ​ក៏​យើង​ធ្វើ​មិនបាន​ល្អ ១០០ ភាគរយ​ដែរ​ "។​

​តារា​សម្តែង​ជើងចាស់​រូបនេះ បាន​បន្តថាៈ "ក្រៅពី​សម្តែង ជា​តួ​កាច​ហើយ ចំពោះ​ឈុត​ដែល​ពិបាក សម្តែង​ជាងនេះទៅទៀត គឺ​ឈុត រំលោភ ព្រោះ​ជា​សកម្មភាព​មួយ ដែល​យើង​មិនមាន ការព្រមព្រៀង ដូច្នេះ​ខាង​តួ​ម្ខាង​ទៀត​នោះ គឺ​គេ​ប្រឹង​រើ ឯ​យើង​ប្រឹង​ចាប់ ដោយ​យើង​ប្រឹង​សម្តែង ជា​របៀប ដុត​រោល គឺ​ពិបាក​មែនទែន​ " ។​

​បើតាម​ការបញ្ជាក់​ពី​លោក យឹម សុស​ត្យា ហៅ លី ម៉េង ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី និង​ជា​ជំនួយការ លោក​ឧកញ៉ា គិត ធាង បាន​និយាយថា រឿង "ភ្លើង" នេះ ចំណាយពេល​ថត រយៈពេល​យូរ គឺ​ជាង​១​ឆ្នាំ និង​ចំណាយ​ការថត អស់​ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ ព្រោះ​ត្រូវ​ចេញទៅ​ថត នៅ​ខេត្ត​ឆ្ងាយៗ និង​ត្រូវ​ចំណាយ លើ​ការធ្វើ​បច្ចេកទេស ផ្សេងៗ​ទៀត​។​

​ខ្សែភាពយន្ត​រឿង "ភ្លើង" ចាប់​បញ្ចាំង នៅ​រោងភាពយន្ត​លុ​ច្ស ពីថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ ហើយនឹង​បន្ត​បញ្ចាំង នៅតាម​រោងភាពយន្ត Platinum Cinneplex, Major Cinneplex, Legend Cinema (Citymall, TK Avenue, Steung Meanchey Market) ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter