. . . . . .
.
ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤

.
ដំរីទឹក​នៅ​កោះ​​​តៃវ៉ាន់​លោត​ចេញពី​​​ឡាន​កា​ម្ងុ​ង​, ធ្វើ​ឲ្យ​អ្នកស្រុក​ស្មាន​ថា​​ ជាស​ត្វ​ដាយ​​​ណូ​ស័​រ​
December 29, 2014 (13:17:20) [ 665 ]
 
 
អ្នកស្រុក​ដ៏​ឆ្លេឆ្លា​ក្នុង​ទីក្រុង​មួយ​របស់​តៃវ៉ាន់​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​ជាមួយនឹង​ការអះអាង​ដ៏​មិនគួរ​ឲ្យ​ជឿថា ពួកគេ​បានឃើញ "​ដាយ​ណូ​ស័​រ​" រួច​ចំណង​។ នេះ​បើ​យោងតាម​វេ​ប​សាយ news.com.au កាលពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤​។

​ប៉ុន្តែ​នេះ​មិនមែនជា Jurassic Park (​ក្រុមហ៊ុន​ភាពយន្ត​ដែល​ផ្តោត​សំខាន់​ក្នុងការ​ផលិត​ដាយ​ណូ​ស័​រ​ក្លូន​) ទេ​។ ផ្ទុយ​មកវិញ ដាយ​ណូ​ស័​រ ដែល​អ្នក​ទូរស័ព្ទ​មួយចំនួន​ទៅ​ប៉ូលិស​ទទូចថា​ឃើញ​វា​ហោះ​នោះ គឺជា​ដំរីទឹក​មួយ​ក្បាល ដែល​បាន​ធ្លាក់​ចេញពី​គូទ​ឡាន​កា​ម្ងុ​ង​មួយគ្រឿង​នៅ​កណ្តាល​ទីក្រុង Miaoli​។

​ដំរីទឹក ដែលមាន​ឈ្មោះថា “A Ho” មានការ​ភ័យ​ស្លន់ស្លោរ​ខណៈ​វា​កំពុង​ត្រូវបាន​ដឹក រួច​ក៏​លោត​ចេញពី​រថយន្ត​នោះ​តែម្តង​។ វា​បានធ្វើ​ឲ្យ​បាក់ជើង​របស់​វា​ក្នុងពេល​ធ្លាក់ ហើយ​សម្លេង​សត្វ​ដំរីទឹក​ដ៏​ធំ​នេះ​ធ្លាក់​លើ​បេតុង​លាន់​ឮសូរ​ដឹប បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក ដែល​រត់​ចេញមកក្រៅ​មើលថា​តើ​សម្លេង​នោះ​គឺជា​អ្វី​។


ដំរីទឹក​នេះ​បាន​លោត​ចេញ​តាម​បង្អួច​រថយន្ត ហើយក៏​ធ្លាក់​លើ​កន្លែង​ចត​ឡាន​មួយ​មុនពេល​វា​ដេក​នៅលើ​ផ្លូវ​នៅ​ទីបំផុត​។ ខ្សែអាត់​ទូរទស្សន៍​បាន​បង្ហាញថា ដំរីទឹក​ដ៏​ធំ​នេះ​បាន​ដេក​នៅ​ទីនោះ​ជាមួយនឹង​ទឹក​ពណ៌​ស​ហូរ​ចេញពី​ភ្នែក​របស់​វា​។

​ស្ត្រី​ម្នាក់​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត United Daily News ដោយ​និយាយថា គាត់​បាន​រត់​ចេញពីផ្ទះ​ក្រោយ​ពីលើ​សម្លេង​ធ្លាក់​នេះ ហើយ​នឹកស្មានថា​គាត់​បានឃើញ "​ដាយ​ណូ​ស័​រ​" ដេក​លើផ្លូវ​។

​អ្នកបើក​ឡាន​កា​ម្ងុ​ង​ត្រូវបាន​កាសែត​នេះ​ដកស្រង់​សម្តី​ដោយ​និយាយថា គាត់​បានឃើញ​ដំរីទឹក "​ហោះ​ចេញ​ក្រៅ​" រថយន្ត​ក្រោយពី​មានការ​ភ័យ​ស្លន់ស្លោរ​អំឡុងពេល​បើកបរ​។

​ក្រុមមន្ត្រី​និយាយថា សត្វ​ដំរីទឹក​រងរបួស​មួយ​ក្បាល​នេះ​បាន​ដេក​លើផ្លូវ​អស់​ប៉ុន្មាន​ម៉ោង​មុនពេល​ដឹក​តាម​រថយន្ត​កុងតឺន័រ​ដឹកទំនិញ រួច​យកទៅ​កសិដ្ឋាន​របស់​វា​វិញ​នៅ​ទីក្រុង Taichung​។ ដំរីទឹក​នេះ​ត្រូវគេ​រំពឹងថា​នឹង​ជឿ​សះស្បើយ​ពេញលេញ​ឡើងវិញ​ប៉ុន្តែ​ម្ចាស់​របស់​វា​អាច​នឹងរង​ការផាកពិន័យ​ច្រើន​គួរសម​។

​អាជ្ញាធរ​តៃវ៉ាន់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ម្ចាស់​វា​អាច​ប្រឈម​នឹង​ការផាកពិន័យ​រហូតដល់​ទៅ ៧៥.០០០ ដុល្លារ​តៃវ៉ាន់ (២.៤០០ ដុល្លារ​អាមេរិក​) ចំពោះ​ការរំលោភច្បាប់​ការពារ​សត្វ​ដោយសារតែ​វា​បាន​រងរបួស​។

​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា ដំរីទឹក​នេះ​គឺជា​តារា​ដ៏​ទាក់ទាញ​មួយ​នៅ​កសិដ្ឋាន​របស់​វា និង​ថែមទាំង​ធ្លាប់​បង្ហាញមុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ពេញនិយម​មួយទៀត​ផង​កាលពី​ច្រើន​ឆ្នាំ​កន្លងទៅ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter