. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
តារាចម្រៀង យ៉េៗ ឡេង មុន្នីរចនា រៀបមង្គលការ​ជាលើកទី២ ពីម្សិល​មិញនេះ
January 30, 2015 (14:06:43) [ 703 ]
 
 
ស្ងាត់ៗ តារាចម្រៀងយ៉េៗនាង ឡេង មុនី្នរចនា បានរៀបមង្គលការធ្វើមិនដឹង កាលពីថ្ងៃទី ២៩ មករា ឆ្នាំ ២០១៥ ម្សិល​មិញនេះ ខណៈដែលមានអ្នកសិល្បៈតែមួយ​ចំនួនតូចប៉ុណ្ណោះ​បានដឹងពីរឿងនេះ។

ស្វាមីរបស់តារាចម្រៀង ឡេង មុន្នីរចនា ត្រូវបានគេដឹងថា មានវ័យប្រមាណ​ជាង ៤០ ឆ្នាំក្រាស់។ លោកមាន​ឈ្មោះ​ថា សេក សុភា។ ពិធីមង្គលការរបស់តារា​រូបនេះត្រូវបានរៀបចំ​ឡើងមិនសូវធំដុំប៉ុន្មាន​ទេនៅឯភោជនីយដ្ឋាន Opera​។ ទោះបីនាងជាតារា តែមង្គលការនោះ​មានអ្នកសិល្បៈតិចតួច​ប៉ុណ្ណោះបានចូលរួម។

ឡេង មុន្នីរចនា បានប្រាប់តាមទូរស័ព្ទយ៉ាងភ្ញាក់ផ្អើលនៅពេលអ្នកព័ត៌មាន​ដឹងពីរឿងនេះ ដោយនាងនិយាយថា "តាម​ពិតទៅមង្គលការនេះ នាងធ្វើតូចតាច​ប៉ុណ្ណោះ ហើយក៏មិនបាន​ហៅភ្ញៀវច្រើនដែរ ព្រោះរដូវ​នេះអ្នក​សិល្បៈ​រវល់គ្រប់គ្នា មិនចង់រំខាន​គេច្រើន"។

មុននឹងរៀបមង្គលការនេះ គេបានដឹងថា តារាចម្រៀងស្រស់​សោភារូបនេះបានផ្អាកការងារសិ​ល្បៈ​អស់ជាច្រើន សូម្បី​តែការប្រើជីវិតជាតារាចម្រៀងនា​ពេលរាត្រីរបស់នាងនៅ​ឯភោជនីយដ្ឋានទន្លេសាប ក៏នាង​ឈប់ទាំងស្រុងដែរ។ ពិសេសនោះមុននឹងរៀបការនេះ ឡេង មុន្នីរចនា បានសាងសង់ផ្ទះវីឡា​មួយកន្លែងនៅក្នុងបុរីមួយ​ទៀតផង ដើម្បី​ឲ្យក្រោយពេលរៀប​មង្គលការរួចរស់នៅ​ឲ្យស្រួលខ្លួននឹងគេ។

គួរបញ្ជាក់ថា ឡេង មុន្នីរចនា ធ្លាប់បរាជ័យស្នេហាម្តងរួចមកហើយកាលពីប៉ុន្មានឆ្នាំមុន ជាមួយនឹងបុរស​អាណិកជន​ខ្មែររស់នៅប្រទេស​កាណាដា ហើយទំរាំតែ​សម្រេចចិត្តចូលរោង​ការនាពេលនេះ នាងត្រូវប្រើពេល​ជាច្រើនឆ្នាំគិត​ខ្លាច​ក្រែងស្នេហាមិន​សមប្រកបទៀត។ ក្រោយរៀប​ការរួច អ្នកជិតដិតនឹង​តារារូបនេះបានឲ្យដឹងថា រចនា នឹងចាក​ចេញពី​សិល្បៈ ខណៈដែលនាងនាពេលនេះក៏មានជំនួញផ្ទាល់ខ្លួនច្រើនគួរសមដែរ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter