. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ក្រសួងវប្បធម៌​អំពាវនាវ​ឲ្យទប់ស្កាត់ និងក្រើនរំលឹក​កូនចៅ កុំឲ្យយកថ្ងៃនៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ប្រព្រឹត្ត​អំពើ​អវិជ្ជមាន
February 15, 2015 (11:00:55) [ 866 ]
 
 
ក្រសួងវប្បធម៌អំពាវ​នាវឲ្យមាតាបិតា អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ និង យុវវ័យគ្រប់​រូបចូលរួមចំណែក​ជួយទប់ស្កាត់ និង​ក្រើនរំលឹក​ដាស់តឿនកូនចៅ មិត្តភក្ដិ កុំឲ្យយកថ្ងៃនៃ​ក្ដីស្រឡាញ់ ១៤ កុម្ភៈ ទៅប្រព្រឹត្ដអំពើ​អវិជ្ជមានទាំង​ឡាយ​ណា​ដែលនាំឲ្យបាត់​បង់កិត្តិយស​ខ្លួនឯង ក្រុមគ្រួសារ និងជាពិសេស​ទំនៀមទម្លាប់ប្រពៃណី​ដ៏ល្អរបស់ជាតិ។

នៅក្នុងសេចក្ដីអំពាវនាវ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​បានលើកឡើងថា ទិវានៃក្ដីស្រឡាញ់​ដែល​កំពុង​ជ្រាបចូល​បន្ដិចម្ដងៗក្នុងស្រទាប់យុវវ័យ​កម្ពុជាមិនគួរ​ជាទិវាសម្រាប់តែ​ប្រមូលផ្ដុំលើ​ស្នេហាស្រី និងប្រុសនោះឡើយ។ ផ្ទុយទៅ​វិញទិវានេះគួរប្រែទៅ​ជាឱកាសសម្រាប់ចែក​ចាយក្ដីស្រឡាញ់​ទៅមនុស្សនៅ​ជុំវិញខ្លួនឬធ្វើ​ការបរិច្ចាគ​ទានអ្នក​ក្រខ្សត់​ក្នុងសង្គមជាតិ។

ជាមួយគ្នា នេះ ក្រសួងអប់រំ​យុវជន និងកីឡាក៏បាន​ធ្វើការអំពាវនាវ ជាបន្តបន្ទាប់ ដល់​សាធារណជន ពិសេស​អាណា​ព្យាបាល ឪពុកម្តាយ ដើម្បីចូលរួមទប់​ស្កាត់រូបភាពមិនល្អ​នៅថ្ងៃទិវានៃក្តី​ស្រឡាញ់​ផងដែរ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter