តារាស្រីបីដួង និយាយពីបុណ្យនៃក្តីស្រលាញ់
|
February 15, 2015 (11:20:54)
|
[ 887 ] |
|
|
|
|
ភ្នំពេញ: តារាសម្តែង តារាកំប្លែង និងតារាចម្រៀង បីដួង បានបង្ហាញពីចំណាប់អារម្មណ៍ របស់ខ្លួន នៅក្នុងថ្ងៃបុណ្យ នៃក្តីស្រលាញ់ និងផ្តែផ្តាំថា ទិវានៃក្តីស្រឡាញ់ មិនមែនមានតែមួយថ្ងៃនេះទេ សម្រាប់មនុស្សជាទីស្រឡាញ់ គឺមានរៀងរាល់ថ្ងៃ ជាពិសេសក្តីស្រឡាញ់ ចំពោះក្រុមគ្រួសារ ដូច្នេះហើយ សូមយុវវ័យទាំងអស់ ត្រូវបង្វែរក្តីស្រឡាញ់ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ ឲ្យមានជារៀងរាល់ថ្ងៃ ដល់មនុស្សជាទីស្រឡាញ់ ធ្វើយ៉ាងណាជៀសឲ្យឆ្ងាយពី ការសេពគ្រឿងញៀន និងអបាយមុខផ្សេងៗ។ នេះជាសារខ្លីៗ របស់តារា កំប្លែង នាង សុខ ចាន់ធីតា ហៅ កាតុ តារាសម្តែង ថន លក្ខណា និងតារាចម្រៀង នាង អ៊ុំ គន្ធា។
តារាកំប្លែង ក្រមិចក្រមើម នាង កាតុ បានបង្ហាញពីអារម្មណ៍ថាៈ "ខ្ញុំសូមផ្តាំផ្ញើប្អូនៗ ដែល ជាយុវវ័យ កុំគិតអ្វីផ្សេង ក្រៅពីការសិក្សា ព្រោះការសិក្សា បានធ្វើឲ្យដំណើរឆ្ពោះទៅមុខ និងមានអនាគតល្អ បុណ្យនៃក្តីស្រឡាញ់នេះ មិនមែនចំពោះតែសង្សារទេ គឺការផ្តល់ក្តីស្រឡាញ់ដល់ ឪពុកម្តាយ ព្រោះតែពួកគាត់ ជាអ្នកផ្តល់កំណើតឲ្យ និងបងប្អូន ជាពិសេសអ្នកនៅជុំវិញខ្លួនយើង"។ តារាកំប្លែងរូបនេះ ឆ្លៀតឱកាសជូនពរ ដល់ទស្សនិកជន និងប្អូនៗ យុវវ័យ ជួបតែសំណាងល្អ និងអនាគតល្អ។
ចំណែកតារាសម្តែងសាច់សខ្ចី ថន លក្ខណា ក៏បានបញ្ចេញពីអារម្មណ៍របស់ខ្លួន នៅក្នុងថ្ងៃនេះដែរថាៈ នាងខ្ញុំសូម ផ្ញើសេចក្តីនឹករលឹក ដល់បងប្អូន ទាំងក្នុង និងក្រៅប្រទេស ក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់នេះ សម្រាប់ថ្ងៃនៃក្តីស្រឡាញ់នេះ មិនមែនចំពោះតែសង្សារ ឬប្តីប្រពន្ធទេ វាគឺជាក្តីស្រឡាញ់ទូទៅ សម្រាប់ក្រុមគ្រួសារ ឪពុក-ម្តាយ បងប្អូន មិត្តភ័ក្ត្រ ចឹងសម្រាប់ខ្ញុំ គឺខ្ញុំមានក្តីស្រឡាញ់ គ្រប់ពេលទាំងអស់ នៃគ្រួសារនាងខ្ញុំ និងបងប្អូនទស្សនិកជន ដូច្នេះសូមឲ្យបង្កើន ការស្រឡាញ់របស់ខ្លួន ដល់អ្នកជុំវិញខ្លួន។
រីឯអតីតតារាចម្រៀង យេយេ នាង អ៊ុំ គន្ធា ដែលធ្លាប់ដើរខុសឆ្គងម្តង រហូតធ្លាក់ខ្លួន ផ្ទុកនូវជំងឺ រហូតមកដល់សព្វថ្ងៃនេះ នាងបានសម្តែង ការសោកស្តាយ និងបានផ្តាំផ្ញើដល់យុវវ័យ និងទស្សនិកជន ដែលមានសុខភាពល្អទាំងអស់ថាៈ "កុំមានការភ្លើតភ្លើន ការ ខុសឆ្គងម្តង ជាពីរដង អាចនាំឲ្យយើង មានភាពលំបាក ជាពិសេស បើមានសុខភាពល្អហើយ សូមចេះថែររក្សាខ្លួន ឲ្យបានតាមក្បួនពេទ្យ ជាពិសេសប្អូនៗ មេត្តាកុំភ្លើតភ្លើន ព្រោះអីមាននាងខ្ញុំ ជាគំរូម្នាក់ហើយ ចំណែកក្រុមគ្រួសារក៏ទទួលសម្ពាធនូវភាពអាម៉ាស់ មិនហ៊ានប្រឈមមុខនឹងសង្គម ដោយសារតែខ្លួន មានផ្ទុកមេរោគអេដស៍ ចឹងសូមប្អូនៗ ចៀសវាងឲ្យបានឆ្ងាយ"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|