អ្នកចម្រៀងស្រីស្រស់ស្អាតម្នាក់ កើតនៅអាមេរិក មករស់នៅកម្ពុជា លែងចង់ទៅវិញ
|
March 14, 2015 (11:15:25)
|
[ 863 ] |
|
|
|
|
ភ្នំពេញ: កញ្ញា ម៉ម ឡូរ៉ា ដែលមានឈ្មោះពេញ ម៉ម ឡូរ៉ា ទេវី បានរៀបរាប់ថា កញ្ញាបានសម្រេចចិត្តមករស់នៅលើទឹកដីដ៏ស្រស់ស្អាតរបស់ខ្លួនវិញ ហើយលែងត្រឡប់ទៅកាន់ ទីកន្លែង ដែលកញ្ញាបានចាប់កំណើត (សហរដ្ឋអាមេរិក) នោះវិញហើយ ដោយបច្ចុប្បន្ននេះ កញ្ញាមកតែម្នាក់ឯងទេ បន្ទាប់មក ម្តាយរបស់ ឡូរ៉ា នឹងមករស់នៅកម្ពុជាតាមក្រោយ។
ឡូរ៉ា បន្តថា "មូលហេតុ ដែលខ្ញុំមករស់នៅកម្ពុជា ព្រោះខ្ញុំគិតថា ជំនាន់នេះ គឺពិសេសមែនទែន ខ្ញុំជាកូនខ្មែរកើតនៅស្រុកអាមេរិក ហើយជំនាន់នេះ ខ្ញុំឃើញថា មានការផ្លាស់ប្តូរច្រើន ធ្វើអោយខ្ញុំចង់មកចូលរួមកសាងប្រទេសរបស់យើង"។
ឡូរ៉ា ទេវី ដែលជាអ្នកចម្រៀងរូបស្រស់ម្នាក់នេះ អោយទៀតថា "មានមនុស្សជាច្រើនដែលចង់ទៅរស់នៅសហរដ្ឋអាមេរិក ព្រោះគេទាំងនោះ ស្វែងរកឱកាស បានទៅធ្វើការ បានរកស៊ី ប៉ុន្តែចំពោះខ្ញុំ គឺខ្ញុំចង់រស់នៅក្នុងជីវិត ដែលមានន័យ ហើយខ្ញុំគិតថា បើសិនជាខ្ញុំបានមកស្រុកខ្មែរ ខ្ញុំបានចូលរួមជួយអភិវឌ្ឍខាងវិស័យសិល្បៈខ្ញុំ សំរាប់ប្រទេសខ្ញុំ ខ្ញុំនឹងមានជីវិត ដែលមានន័យ"។
អ្នកចម្រៀងកូនកាត់រូបនេះបន្តថា "ខ្ញុំបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៥ ផ្នែកបុរាណវិទ្យា ដោយខ្ញុំបានផ្តោតទៅលើប្រវត្តិសាស្ត្រខ្មែរ ដែលពីមុន ខ្ញុំធ្លាប់ធ្វើការជាមួយ អង្គការមួយ ដែលការពារប្រាសាទបន្ទាយឆ្មារ ហើយពេលនោះ ខ្ញុំក៏បានតែងចម្រៀងមួយបទដែរ"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|