. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
អតីត​ចារៈនារី​រុ​ស្ស៊ី Anna Chapman បង្កើតកូន​យ៉ាង​ស្ងៀមស្ងាត់
September 21, 2015 (01:30:26) [ 758 ]
 
 
អតីត​ចារៈនារី​រូប​នេះ បាន​សំរាលកូន​យ៉ាង​សម្ងាត់ ហើយ​លាក់​ជិត​អត្តសញ្ញាណ​ឪពុក​របស់​ទារក​។ ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នាង​បាន​សំរាលកូន​ក្នុង​មន្ទីរពេទ្យ​ឯកជន​ល្បី​មួយ នា​រដ្ឋធានី​ម៉ូ​ស្គូ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី ឲ្យ​ដឹង​ថា សុខភាព​របស់​នាង និង​កូនប្រុស​ដំបូង សុទ្ធ​សឹង​ល្អ​ប្រសើរ តែ​គេ​ពុំ​បានដឹង​ពី​វេលា​ដែល​នាង​សំរាល​បុត្រ​ទេ ។ ម្តាយ​របស់ Anna បាន​ស្ថិត​នៅ​ក្បែរ​កូនស្រី ពេល​សំរាល ហើយ​បន្ត​ថែទាំ​នាង និង​ចៅ។

មុន​នេះ មាន​ពាក្យ​ច​ចាម​អារាម​ថា នាង​មានគភ៌ ខណៈ​ពេល​គេ​ឃើញ​ពោះ​របស់​នាង​ធំ ពេល​កំពុង​នៅ​ក្នុង​ហាង​កាហ្វេ​១​នា​ក្រុង​ម៉ូ​ស្គូ។

មនុស្ស​ជា​ច្រើន​បាន​សរសេរ​លើ​បណ្តាញ​សង្គម ហើយ​ផ្តោត​ការ​សង្ស័យ​ថា ឪពុក​របស់​ក្មេង​ប្រុស​នេះ គឺ Edward Snowden ​អតីត​ភ្នាក់ងារ​សន្តិសុខ​អា​មេ​រិ​ក ធ្លាប់​បាន​ទម្លាយ​ការ​សម្ងាត់​ជាតិ​អា​មេ​រិ​ក។

នៅ​ថ្ងៃ​ទី​១៧ កញ្ញា កន្លង​មក នាង​គ្រាន់តែ​សរសេរ​យ៉ាង​ខ្លី​លើ​បណ្តាញ​សង្គម​ថា អរគុណ​ប្រិ​យ​មិត្ត ដែល​បាន​ជូនពរ​ខ្ញុំ​!។

Anne ពេល​នេះ អាយុ ៣៣ ឆ្នាំ ហើយ នាង​បាន​ត្រូវ​បណ្តេញ​ចេញពី​អា​មេ​រិ​ក និង​ដកហូត​សញ្ជាតិ​អង់គ្លេស ក្រោយ​ការ​បកស្រាយ​ការ​សម្ងាត់​រឿងអាស្រូវ​ចារកម្ម​នា​ឆ្នាំ ២០១១។ ពេល​វិល​មក​រុ​ស្ស៊ី នាង​មានកេរ្តិ៍ឈ្មោះ​តិចតួច​ក្នុង​វិស័យ​បង្ហាញ​ម៉ូត និង​ជា MC ទូរទស្សន៍។ បច្ចុប្បន្ន Anne កំពុង​គ្រប់គ្រង​ហាង​លក់​វត្ថុ​បូរាណ​មួយ នៅ​កណ្តាល​ក្រុង​ម៉ូ​ស្គូ។

កាលពី​ឆ្នាំ ២០១៤ Anna Chapman បាន​ល្បីឈ្មោះ​លើ​ទំព័រ​សារព័ត៌មាន ព្រោះ​រង​បទចោទប្រកាន់​ថា នាង​បាន​ទទួលបញ្ជា​ផ្ទាល់​ពី​វិមាន​ក្រែ​ម​ឡាំង ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​អតីត​ចារកម្ម​អា​មេ​រិ​ក បកស្រាយ​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋការ​ក្រុង​វ៉ា​ស៊ី​ន​តោន Edward Snowden៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 31 នាក់
  Flag Counter
Flag Counter