. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ការ​ប្រកួត​កញ្ញាឯក​ទេសចរ ​អន្តរជាតិ​ផ្ដាច់ព្រ័ត្រ ​ថ្នាក់​ជាតិ​នៅ​កម្ពុជា ​និង​អន្តរជាតិ​ នៅ​ប្រទេស​វៀតណាម ​ត្រូវ​បាន​ពន្យារពេល
November 02, 2015 (05:19:59) [ 702 ]
 
 
រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​លើក​ទី​១៩ ឆ្នាំ​២០១៥ វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​លើក​ពេល ដោយ​គម្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៥ តែ​ត្រូវ​លើក​ទៅ​ថ្ងៃ​ទី​៦ ធ្នូ ២០១៥ ​វិញ ខណៈ​ការ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​ធ្វើ​នៅ​ក្រុង​ហា​ឡុ​ង ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ២០១៥ ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ខែមេសា ឆ្នាំ​២០១៦ វិញ​ដោយសារ​តែ​សណ្ឋាគារ​ផ្កាយ​ប្រាំ VINPEARL Ha Long Bay Resort ខេត្ត​ក្វា​ង​និ​ញ បាន​ទទួល​រង​គ្រោះ​ទឹកជំនន់​យ៉ាង​ធ្ងន់ មិន​អាច​រៀបចំ​កម្មវិធី​បាន​។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អេ​រីក លី​ម (Eric Lim) ​នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ក្រុមហ៊ុន Aplus Asia Network Ltd ដែល​ជា​អ្នក​រៀបចំ​ការ​ប្រកួត​កញ្ញាឯក​ទេសចរណ៍​នៅ​កម្ពុជា ។

គួរ​បញ្ជាក់​ថា បេ​ក្ខ​នារី​កញ្ញាឯក​ចំនួន​២៤​រូប​របស់​កម្ពុជា​ នឹង​ប្រកួត​គ្នា​ម្តងទៀត ដើម្បី​ស្វែងរក​ជ័យ​លា​ភី​៨​នាក់ ។ ក្នុង​ចំណោម​នោះ ​មាន​ម្នាក់​នឹង​ត្រូវ​ជ្រើសរើស​ជា​ជើងឯក​តំណាង​កម្ពុជា​ទៅ ចូលរួម​ការ​ប្រកួត កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ពិភពលោក​លើក​ទី​១៩ នៅ​ហា​ឡុ​ង ប្រទេស​វៀតណាម​ឆ្នាំ​២០១៦ ដែល​មាន​៦៨​ប្រទេស​ចូលរួម​ការ​ប្រកួត។

លោក​អេ​រីក លី​ម បាន​បន្ត​ថា ជ័យ​លា​ភី​លេខ​១​នៃ​ការ​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​-​កម្ពុជា​នឹង​ទទួល​បាន​រង្វាន់​១៥.០០០ ដុល្លារ​អា​មេ​រិ​ក និង​ឧបត្ថម្ភ​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​វៀតណាម ។

លោក​អេ​រីក លី​ម បានឱ្យ​ដឹង​ថា​គោលបំណង​នៃ​ការ​ជ្រើសរើស​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​កម្ពុជា​នេះ គឺ​ដើម្បី​លើកកម្ពស់​និង​ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា និង​លើកទឹកចិត្ត​នារី​ខ្មែរ​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ។

លោក​បញ្ជាក់​ថា សម្រាប់​លក្ខខណ្ឌ​បេ​ក្ខ​នារី​ដែល​អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​បាន​ត្រូវ​នៅ​លីវ មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ដល់​២៥​ឆ្នាំ មាន​កម្ពស់​ចាប់ពី​១,៦៣​ម៉ែត្រ​ឡើង​ទៅ​មាន​ទម្ងន់​មិន​លើស​៥៥​គីឡូក្រាម មាន​ចរិត និង​អាកប្បកិរិយា សុភាព​រាបសា ។ ការ​ផ្ដល់​ពិន្ទុ​យ៉ាង​សុក្រឹត​ទៅ​តាម​ផ្នែក នីមួយ​ៗ​ដូច​ជា​៖ ភាព​ស្រស់​ស្អាត​, ប្រជាប្រិយ​, ទេព​កោ​សល្យ​, ការ​តុបតែង បែប​ប្រពៃណី ការ​សម្តែង និង​ភាព​ទាក់ទាញ ។ ការ​ប្រកួត​ជ្រើសរើស​កញ្ញាឯក​ទេសចរណ៍ អន្តរជាតិ​ត្រូវ​បាន​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ដែល​មានការ​ចូលរួម​មក​ពី​បណ្ដា​ប្រទេស​ជាង​៨០​ជុំវិញ​ពិភពលោក ហើយ​កម្មវិធី​ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៤​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ ។ កញ្ញា​ឯកទេស​រណ៍​តំណាង​ឱ្យ​ប្រទេស នីមួយ​ៗ ត្រូវ​បាន​អញ្ជើញ​មក​ចូលរួម​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ម្ចាស់ផ្ទះ​ក្នុង​រយៈពេល​បី​ស​ប្ដា​ហ៍​មុន​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​វិស័យ «​ទេសចរណ៍ វប្បធម៌​និង​មិត្តភាព​» ។

ខណៈ​ពេល​កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ​ត្រូវ​បាន​ពន្យារពេល​នោះ បេ​ក្ខ​នារី​កញ្ញាឯក​ទេសចរណ៍​ទាំង​២៥​រូប បាន​ដឹកនាំ​ថតរូប​នៅ​តំបន់​ទេសចរណ៍ ល្បី​ៗ ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ ល្បី​ៗ​របស់​កម្ពុជា ឱ្យ​បាន​ទៅ​ដល់​ពិភពលោក​បានដឹង ។ ក្នុង​នោះ​ដែរ កញ្ញាឯក​ទាំង​២៥​រូប​ក៏​បាន​ទៅ​ទស្សនកិច្ច និង​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ​ប្រកួត​ដូច​ជា សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា គ្រឿងសម្អាង Revlon ភោជនីយដ្ឋាន​ទន្លេបាសាក់ O HUI ជាដើម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter