អតីតពិធីការិនីអ្នកនាង ឈុន ចាន់ស្រីឡា ត្រៀមខ្លួនចូលទូរទស្សន៍ថ្មី
|
December 02, 2015 (10:41:23)
|
[ 695 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ ទស្សនិកជនដែលធ្លាប់ស្គាល់អ្នកនាង ឈុន ចាន់ស្រីឡា ងឿងឆ្ងល់ពីការបាត់មុខនាង ក្រោយពេលលាឈប់ពីស្ថានីយទូរទស្សន៍ហង្សមាសមក ។ ទោះជាយ៉ាងណាក្តី អ្នកនាង ស្រីឡា នឹងបង្ហាញមុខតាមទូរទស្សន៍វិញនាពេល ឆាប់ៗខាងមុខ ។
អ្នកនាង ឈុន ចាន់ស្រីឡា បាត់មុខពីកញ្ចក់ទូរទស្សន៍មួយរយៈងាកទៅធ្វើការងារថ្មីតាមចំណូលចិត្ត និងដើម្បីដកស្រង់បទពិសោធន៍ថ្មី ។ អំឡុងពេលចាកចេញពីតួនាទីជាអ្នកអានព័ត៌មាន អ្នកនាងឈុន ចាន់ស្រីឡា ត្រូវគេកោតសរសើរថា កសាងសមត្ថភាពប្រសើរជាងមុនដោយសារតែនាងមិនធ្លាប់មានបទពិសោធន៍ខាងភាពយន្ត តែអាចផលិតភាពយន្តរឿង «ហ្វេសប៊ុកផ្តាច់វិញ្ញាណ» របស់ផលិតកម្មអភិមង្គល ។ ភាពយន្តនោះបានចេញជារូបរាង និងបញ្ចាំងជាផ្លូវការឲ្យទស្សនិកជនទស្សនាកម្សាន្តនាពេលកន្លងមក ។
បច្ចុប្បន្នអតីតអ្នកអានព័ត៌មានអ្នកនាងឈុន ស្រីឡា បានសាងរូបភាពថ្មី តាមរយៈការបង្កើតអាជីវកម្មមួយ ក្រោយពេលគិតគូរយ៉ាងផ្ចិតផ្ចង់នោះគឺផ្នែកបម្រើពិធីមង្គលការ ។ បើម្ចាស់ដើមការចង់ឱ្យជួយរៀបចំ នោះក្រុមការងាររបស់អ្នកនាងស្រីឡា នឹងចាត់ចែងតាមតម្រូវការ ។
ជួបជាមួយអ្នកយកព័ត៌មាន«កោះសន្តិភាព»កាលពីពេលថ្មីៗកន្លងមក អ្នកនាង ឈុន ស្រីឡា រៀបរាប់ថា បន្ទាប់ពីអាជីវកម្មភាពយន្តនាពេលកន្លងមក នាងបង្កើតអាជីវកម្មថ្មីមួយឈ្មោះថា «ស្រីឡាវីតឌីង» ជាអាជីវកម្មផ្តោតបម្រើកម្មវិធីមង្គលការប្រកបដោយសិរីសួស្តីរបស់កូនកំលោះកូនក្រមុំ ក៏ដូចជាមាតា បិតាទាំងឡាយ ។ អាជីវកម្ម ស្រីឡា វីតឌីង មានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបម្រើលើផ្នែកកាមេរ៉ាផ្សាយផ្ទាល់ក្នុងកម្មវិធីមង្គលការ ថតរូបព្រីវីតឌីង ថតរូបនៅខាងក្រៅតាមតំបន់ផ្សេងៗដែលមានទេសភាពស្រស់ស្អាត និងនាំកូនកំលោះក្រមុំថតរូបតាមទីតាំងដូចជាសណ្ឋាគារ ឬភោជនីយដ្ឋានទំនើប ។ អាជីវកម្មថ្មីនេះទទួលបានអតិថិជនជាបន្តបន្ទាប់ក្រោយពីពួកគាត់បានស្គាល់ និងដឹងតាមកញ្ចក់ទូរទស្សន៍ ។ «អ្វីដែលសំខាន់យើងពិតជាមានកញ្ចប់ការងារមួយច្បាស់លាស់ និងប្រកបដោយជំនាញវិជ្ជាជីវៈលើការបម្រើអតិថិជន ធានាថាមិនឲ្យខ្វល់ចិត្ត ហើយស្នាដៃចេញមកពិតជាទទួលបានយ៉ាងគាប់ចិត្តសមតាមតម្លៃជួលមកលើក្រុមការងាររបស់យើង» អ្នកនាង ឈុន ស្រីឡា និយាយបែបនេះ ។
នៅពេលសួរថា ទុនចំណាយលើមុខរបរថ្មីនេះប៉ុន្មាន អ្នកនាង ស្រីឡា មិនបញ្ជាក់ច្បាស់លាស់ទេ តែថាការចំណាយមិនខុសពីអ្នកបើកអាជីវកម្មផ្សេងទៀតទេ ។
ចំពោះគម្រោងកសាងស្នាដៃផ្នែកអានព័ត៌មានវិញ អ្នកនាង ឈុន ស្រីឡា រកបានស្ថានីយទូរទស្សន៍ថ្មីធំមួយ តែសុំលាក់ឈ្មោះសិន ដោយត្រៀមខ្លួនបង្ហាញមុខសាជាថ្មីក្នុងពេល ឆាប់ៗខាងមុខនេះ ។ អ្នកនាង ស្រីឡា មិនអាចចោលអាជីពអានព័ត៌មានបានទេ ព្រោះជាការងារដែលស្រឡាញ់ចូលចិត្ត និងតស៊ូយូរមកហើយ ។ ម្យ៉ាងទៀតមានទស្សនិកជនគាំទ្រសមត្ថភាពកន្លងមក ទើបនាងមិនអាចចោលបានទេ គឺត្រូវតែបម្រើការងារអានព័ត៌មាននេះវិញ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|