សឿ សុធារ៉ា សម្តែងជាថ្មីជាមួយស្វាមី និងកូន ក្រោយខកខានជាង៩ឆ្នាំ
|
January 04, 2016 (03:44:57)
|
[ 668 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ តារាទឹកភ្នែកអ្នកនាងសឿ សុធារ៉ា បានសម្តែងជាថ្មី ក្នុងឈុតរឿងខ្លីមួយ ដែលចូលរួមសម្តែងទាំងក្រុមគ្រួសាររបស់នាង បន្ទាប់ពីនាងឃ្លាតចេញឆ្ងាយពីអាជីពសម្តែងអស់រយៈពេលជាង៩ឆ្នាំ ។ បើទោះបីជាឈុតរឿងខ្លីដែលអ្នកនាងសឿ សុធារ៉ា សម្តែងជាមួយក្រុមគ្រួសារនេះមិនត្រូវនាងបញ្ជាក់ថា ជារឿងអ្វីក៏ដោយ ប៉ុន្តែតាមរយៈរូបភាពដែលនាងបង្ហោះលើទំព័រហ្វេសប៊ុកនោះ អាចនិយាយបានថាវាជារឿងខ្លីបង្ហាញពីជីវិតគ្រួសារមួយក្នុងចំណោមគ្រួសារខ្មែរជាច្រើនលាននាក់ទៀតដែលឆ្លងកាត់ភាពលំបាកលំបិន ទុក្ខវេទនាក្នុងរបបពុលពត។
អ្នកនាងសឿ សុធារ៉ា មានមោទនភាព និងពេញចិត្តពេញយ៉ាងខ្លាំងចំពោះឈុតរឿងខ្លីមួយនេះ ដោយសារតែបានរួមសម្តែងជាមួយស្វាមី គឺលោកសាពូនមីដាដា ហើយក៏ជាលើកដំបូងផងដែរ ដែលមានវត្តមានកូនស្រីជាទីស្រឡាញ់របស់នាងចូលរួម ។
តាមរយៈខ្លឹមសារដែលអ្នកនាងសឿ សុធារ៉ា បានសរសេរបង្ហោះលើហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមកបញ្ជាក់ថា « ការសម្តែងនេះបន្ទាប់ពីនាងខ្ញុំបានជួប និងរៀបការជាមួយស្វាមី លោកសាពូន មីដាដាអស់រយៈពេល៩ឆ្នាំកន្លងមក ហើយបានបង្កើតកូនស្រីម្នាក់ ឥឡូវនេះគាត់បានអាយុ៥ឆ្នាំហើយ ខណៈពេលដែលនាងខ្ញុំក៏ខានបានសម្តែងរឿងអស់រយៈពេល៩ឆ្នាំមកហើយដែរ ។ នេះគឺជារូបភាព ខ្លះៗក្នុងឈុតរឿងខ្លីដែលនាងខ្ញុំបានសម្តែងរួមជាមួយគ្រួសារ និងមិត្តសិល្បៈជាច្រើនទៀត ។ នេះជាលើកទីពីរហើយដែលនាងខ្ញុំបានចូលរួមសម្តែងជាមួយស្វាមី បន្ទាប់ពីបទ «កវីលាក់ស្នេហ៍» ហើយនេះជារឿងភាគខ្លី តែមានន័យជ្រាបពេញបេះដូងរបស់ខ្ញុំ ។ ថ្ងៃនេះនាងខ្ញុំចង់ប្រាប់ពីអារម្មណ៍ពិតដល់បងប្អូនទស្សនិកជនទាំងអស់គ្នាថាមានរឿងជាច្រើនមកហើយដែលនាងខ្ញុំបានសម្តែងជាតួអង្គគ្រប់អត្តចរិត តាមសាច់រឿង ហើយគ្រប់តាមសម័យកាល តែសម្រាប់់រឿងខ្លីមានន័យពេញបេះដូងខ្ញុំនេះ គឺជារឿងដែលខ្ញុំពេញចិត្តសម្តែងខ្លាំងបំផុត បន្ទាប់ពីនាងខ្ញុំបានផ្អាកការសម្តែងអស់រយៈពេល៩ឆ្នាំ » ។
បើតាមអ្នកនាងសឿ សុធារ៉ា នៅក្នុងសាច់រឿងនេះនាង និងកូនតម្រូវឲ្យកាត់សក់ការ៉េទៅតាមសម័យកាលដែលគ្រប់គ្រងដោយប៉ុល ពត ខណៈពេលស្វាមីរបស់នាង គឺលោក សាពូន មីដាដា ជាតួអង្គទាហានម្នាក់ ហើយត្រូវកោរសក់ ។
តាមរយៈការសម្តែង និងអត្ថន័យដែលអ្នកនាងសឿ សុធារ៉ា សរសេរនេះបង្ហាញយ៉ាងច្បាស់ថា ចំណងស្នេហ៍រយៈពេលជិត១០ឆ្នាំរវាងនាង និងតារាចម្រៀងលោកសាពូន មីដាដា នៅតែគង់វង្សដដែល បើទោះបីជាមុននេះមានការសង្ស័យអំពីការមិនចុះសម្រុងគ្នាក្នុងរង្វង់គ្រួសារអ្នកសិល្បៈមួយគូនេះក៏ដោយ ។
តារាសម្តែងអ្នកនាងសឿ សុធារ៉ា និងតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោកសាពូន មីដាដា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារយៈពេល៣យប់៣ថ្ងៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅសណ្ឋាគារណាហ្គាវើល ។ រហូតមកដល់ពេលនេះ អ្នកទាំងពីរមានកូនស្រីឈ្មោះសាពូន ដារ៉ាពិមាន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|