. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
តារា​ស្រី​កូរ៉េ​ ស្រស់​ស្អាត​ដាច់​គេ​ ១០​នាក់​ ប្រចាំឆ្នាំ២០១៥
January 18, 2016 (13:42:42) [ 694 ]
 
 
សូម​បង្ហាញ​ជូន​តារា​ស្រី​កូរ៉េ​ស្រស់​សោភា​ចំនួន​១០​នាក់ ប្រចាំឆ្នាំ​២០១៥ យោង​តាម​គេហទំព័រ​បរទេស iBest9 ។

១-​នាង​ផាក មីន​យ៉ាំ
តារា​សម្តែង​នាង​ផាក មីន​យាំង វ័យ​២៩​ឆ្នាំ លេចធ្លោ​ក្នុង​រឿង City Hunter, Healer និង​រឿង Sungkyunkwan Scandal ។ នាង​បាន​ឈរ​លំដាប់​ទី​១ ក្នុង​តារាង​តារា​ស្រី​ស្អាត​ដាច់​គេ​នៅ​កូរ៉េ ។ ក្រៅពី​សម្តែង​នាង​ពូកែ​ខាង​រាំ​បង្ហាញ​ម៉ូត និង​បង្ហាញ​ផលិតផល​ឱ្យ​ក្រុមហ៊ុន LG, Sony Ericsson និង​ផ្សាយពាណិជ្ជកម្ម​ផ្សេង​ទៀត ។

២-​ហា​ជី​វ៉ុ​ន
តារា​សម្តែង​មិន​ងាយ​ចាស់​ទៅ​តាម​អាយុ​នាង​ហា ជី​វ៉ុ​ន វ័យ​៣៩​ឆ្នាំ បាន​ប្រ​ឡូ​ក្នុង​វិស័យ​សិល្បៈ​តាំងពី​អាយុ​១៦​ឆ្នាំ ។ ទោះបី​អាយុ​នាង​ច្រើន​តែ​ហា​ជី​វ៉ុ​ន​នៅ​តែ​ស្រស់​ស្អា​គាប់​ភ្នែក បុរស​ៗ​ជា​និច្ច ។

៣-​នាង​យ៉ុ​ន អ៊ឹ​ន​ហេ
តារា​សម្តែង​វ័យ​៣១​ឆ្នាំ នាង​យ៉ុ​ន អឺ​ុ​ន​ហេ គឺជា​អតីត​សមា​ជិត​ក្រុម​ចម្រៀង​នារី Baby V.O.X តែ​ឆ្នាំ​២០០៥ នាង​បាន​ចាប់​អាជីព​សម្តែង​វិញ​ម្តង ។

៤-​នាង​គី​ម សូ​អ៊ឺ​ន
តារា​សម្តែង​ប្រកបដោយ​ទេព​កោសល្យ​ខ្ពស់​នាង​គី​ម សូ​អ៊ឺ​ន វ័យ​២៦​ឆ្នាំ ធ្លាប់​បាន​ទទួល​ពានរង្វាន់​តារា​ស្រី​ឆ្នើម និង​រង្វាន់​ផ្សេង​ទៀត​ក្នុង​អាជីព​សម្តែង ។

៥-​សុង ហេ​ខ្យូ
តួអង្គ​ស្រី​នាង​ហាន់ ជី​អ៊ុ​ន ក្នុង​រឿង​«​បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​» វ័យ​៣៤​ឆ្នាំ នាង​សុង ហេ​ខ្យូ ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​១៩៩៦ ហើយ​លេចធ្លោ​ក្នុង​រឿង​ភាគ​កូរ៉េ​មួយ​ចំនួន​ដូច​ជា​រឿង The Wind Blows (២០១៣), Full House (2004), All In (2003) និង​រឿង Autumn In My Heart (2000) ។

៦-​នាង ហាន ហូ​ជូ
តារា​សម្តែង​វ័យ​២៨​ឆ្នាំ នាង​ហាន ហូ​ជូ ល្បីឈ្មោះ​ក្នុង​រឿង Brilliant Legacy និង Dong Yi ។

៧-​ហាន ហ្កា​អ៊ី​ន
តារា​សម្តែង​ទម្រង់​មុ​ច​ពងក្រពើ​វ័យ​៣៣ ឆ្នាំ នាង​ហាន ហ្កា​អុ​ី​ន ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ពិភព​សិល្បៈ​កូរ៉េ​ដោយ​បាន​បង្ហាញមុខ​ក្នុង​ពិធី​ផ្សាយពាណិជ្ជកម្ម និង​ក្នុង​ពិធី​បង្ហាញ​ម៉ូ​ដ​ផ្សេង​ទៀត ។

៨-​នាង​ផាក ស៊ី​ន​ហេ
តារា​សម្តែង ចម្រៀង និង​រាំ​វ័យ​២៥​ឆ្នាំ នាង​ផាក ស៊ី​ន​ហេ ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំងពី​ឆ្នាំ​២០០៣ និង​ទទួល​បានការ​គាំទ្រ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។

៩-​នាង​អ៊ឺន ឃ្យុ​ង​លី​ម
តារា​សម្តែង​វ័យ​៣១​ឆ្នាំ នាង​អឺ​ុ​ន ឃ្យុ​ង​លី​ម ក៏​មាន​ប្រជាប្រិយភាព​មិន​ចាញ់​តារា​ស្រី​ផ្សេង​ទៀត​ទេ ។

១០-​នាង​គី​ម តេ​ហែ
តារា​សម្តែង​កែវភ្នែក​ស្រទន់ និង​ដាក់​មនោសញ្ចេតនា​បាន​ល្អ​ក្នុង​ឈុត​ស្នេហា​លន្លង់លន្លោច និង​ជា​គូស្នេហ៍​របស់ លោក​រ៉េ​ន វ័យ​៣៥​ឆ្នាំ នាង​គី​ម តេ​ហែ មាន​វ័យ​ច្រើន តែ​សម្រស់​នៅ​តែ​ស្អាត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 213 នាក់
  Flag Counter
Flag Counter