. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
វិទ្យាស្ថាន​បារាំង​រៀបចំ​តាំងពិព័រណ៍ «​រាង​កាយ​តុបតែង រាង​កាយ​ផ្លាស់​ប្តូរ​»
January 18, 2016 (13:46:23) [ 578 ]
 
 
រាជធានី​ភ្នំពេញ ៖ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​នឹង​រៀបចំ​តាំងពិព័រណ៍​មានឈ្មោះ​ថា «​រាង​កាយ​តុបតែង រាង​កាយ​ផ្លាស់​ប្តូរ​» ដែល​ពិធី​បើក​សម្ពោធ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែមករា ឆ្នាំ​២០១៦ ម៉ោង​៦​និង​៣០​ល្ងាច នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ។ ពិព័រណ៍​នេះ​បើក​ឱ្យ​ទស្សនា​រហូត​ដល់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ និង​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ ។

ជា​ផ្នែក​មួយ​នៃ​ការ​តាំងពិព័រណ៍​នេះ​ផង​ដែរ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​នឹង​បង្ហាញ​ជូន​អំពី​ការងារ​របស់​អ្នក​ថតរូប​កម្ពុជា​ពីរ​រូប គឺ​លោក​ឃុន វណ្ណៈ ដែល​គាត់​បាន​ប្រើ​រាង​កាយ​របស់​គាត់​ជា​មធ្យោបាយ​នៃ​ការ​បញ្ចេញមតិ​ដើម្បី​បញ្ចូល​ទៅ​ក្នុង​ឈុត​ឆាកជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ និង​លោក​ស៊ុន វ៉ា​ន់​ឌី ដែល​បាន​បង្កើត​ស៊េរី​នៃ​រូបភាព​ដែល​បាន​ឧទ្ទិស​ដល់​ការ​តុបតែង​ខ្លួន​តាម​បែប​ប្រពៃណី​បា​សាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​តាំងពិព័រណ៍​«​រាង​កាយ​តុបតែង រាង​កាយ​ផ្លាស់​ប្តូរ​» នេះ​បង្ហាញ​ពី​មនុស្ស​នៅ​ក្នុង​គ្រប់ សង្គមមនុស្ស​ទាំងអស់​ផ្លាស់​ប្តូរ​និង​ជំរុញ រាង​កាយ និង​ស្បែក​ឱ្យ​លើស​ពី​ដែន​កំណត់​របស់​ពួក​គេ ។ ការ​ផ្លាស់​ប្តូរ​រាង​កាយ​របស់​គេ គឺជា​អំពើ​សម្តែង​ចេញពី​បុគ្គលិកលក្ខណៈ​របស់​គេ ។ ជា​ការណ៍​ពិត បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ត្រូវ​បាន​គេ​កសាង​ឡើង​តាម​របៀប​ច្រើន ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នេះ​គឺ​តែង​ជា​អំពើ​នៃ​ការ​ទាក់ទង​មួយ ។ ពី​ការ​តុបតែង​មុខ និង​រាង​កាយ​បណ្តោះអាសន្ន​ដល់​ការ​កែប្រែ​អចិន្ត្រៃយ៍​តាម​រយៈ​ការ​សាក់ ឬ​ការ​គូស​ឆូត​លើ​ស្បែក​មាន​ជម្រើស​ច្រើន​គ្មាន​ទី​បញ្ចប់ ហើយ​បាន​ចាក់​ឫស​ក្នុង​វប្បធម៌​នៃ​សង្គម​ដែល​ការ​តុបតែង​កែប្រែ​ទាំងនេះ​ត្រូវ​បាន​សម្តែង​ចេញ ។

ដើម្បី​ឈ្វេងយល់​ដឹង​ពី​ទម្រង់​រូបភាព​ទាំងនេះ​ការ​តាំងពិព័រណ៍​ត្រូវ​បាន​បែងចែក​ជា​បួន​ផ្នែក គឺ

១-​មុខ និង​ការ​តុបតែង​ខ្លួន​ជា​រៀងរាល់ថ្ងៃ​៖ គ្រប់​វប្បធម៌​ទាំងអស់​ប្រើប្រាស់​ការ​តុបតែង​ផ្ទៃ​មុខជា​ប្រចាំ​ថ្ងៃ​សម្រាប់​ថ្ងៃ​បុណ្យ និង​ពិធី​ប្រពៃណី ផ្សេង​ៗ ។ ការ​តុបតែង​អាច​ជួយ​សម្គាល់​មនុស្ស​ម្នាក់ ពី​មនុស្ស​គ្រប់​រូប បញ្ជាក់​ពី​បុគ្គលិកលក្ខណៈ​របស់​គេ ភាព​ជា​សមាជិក​របស់​ក្រុម​មួយ ស្ថានភាព​របស់​គេ ឬ​ឋានៈ​នៅ​ក្នុង​សង្គម ។ សិល្បៈ​នៃ​ការ​តុបតែង និង​ការ​កំណត់សម្គាល់​នេះ​បាន​កើត​មាន​ស្ទើរតែ​ជាមួយនឹង​មនុស្សជាតិ​ដែរ ។

២-​គំនូរ​រាង​កាយ ៖ សិល្បៈ​មួយ​មិន​ស្ថិត​ស្ថិរ​ការ​គូស​លាប​រូប​កាយ​ជា​អំពើ​មួយ​ដែល​មាន​ដើម​កំណើត​ពី​មនុស្ស និង​ត្រូវ​បាន​ចែករំលែក​គ្រប់​ទ្វីប​ទាំងអស់​។ គំនូរ​រាង​កាយ​បញ្ជាក់​ពី​ភាព​ជា​សមាជិក​របស់​ក្រុម​មួយ អាយុ ភេទ ស្ថានភាព ឬ​ឯកសិទ្ធិ ។ បន្ថែម​លើ​សារសំខាន់​សាសនា និង​គុណ​តម្លៃ​សោភ័ណ​ភាព និង​ជា​គ្រឿងសម្អាង​ខ្លួន ការ​លាប​រាង​កាយ​អាច​ការពារ​ពី​ពន្លឺព្រះអាទិត្យ ពី​ការ​ខាំ​របស់​សត្វល្អិត ថែម​ទាំង​ពី​វិញ្ញាណ ជំនឿ​អរូបី ផ្សេង​ៗ ។

៣-​ការ​សាក់ ចាក់​លើ​ស្បែក​៖ ការ​កែប្រែ​ស្បែក​ជា​អចិន្ត្រៃយ៍ ស្នាម​សាក់​នេះ​មាន​រូបរាង និង​ទម្រង់ ផ្សេង​ៗ​ជា​ច្រើន​ទៅ​តាម​សម័យកាល អារ្យធម៌ និង​អត្ថន័យ​ដែល​គេ​បាន​ផ្តល់​ឱ្យ​វា ។ គឺជា​ការ​រួម​បញ្ចូល​គ្នា​ពី​ភាព​ជា​សមាជិក​របស់​ក្រុម​មួយ និង​ការ​បញ្ចេញមតិ​របស់​បុគ្គល ។ សម្គាល់​ស្បែក ដូច​ជា​បញ្ចូល​បុគ្គល​ទៅ​ក្នុង​សង្គម ។

៤-​ការ​ចោះ​ប្រហោង ស្នាម និង​ការ​កែប្រែ​រាង​កាយ​អារ ចោះ​ធ្វើ​ឱ្យ​មាន​ប្រហោង​លើ​ស្បែក​ការ​កែប្រែ​ទាំងនេះ​មាន​លក្ខណៈ​អចិន្ត្រៃយ៍ និង​ពេល​ខ្លះ​រហូត​ដល់​ផ្លាស់​ប្តូរ​គ្រោងឆ្អឹង​ទៀត​ផង​។ អនុសញ្ញា (​ឬ​និន្នាការ​) សង្គម គំនិត​នៃ​ភាព​ស្រស់​ស្អាត ការ​ប្រឈម​ជាមួយ​ភាព​ចាស់ជរា​... មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ផ្លាស់​ប្តូរ​រាង​កាយ​របស់​គេ និង​មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter